backup og meta

អ្នក​ជំងឺ​កូវីដ-១៩ ​​​​​​​ក្រ​ជា​សះស្បើយ​ អាច​លេចចេញ​រោគ​សញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំងឺ​កូវីដ-១៩ ​​​​​​​ក្រ​ជា​សះស្បើយ​ អាច​លេចចេញ​រោគ​សញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវ​នេះ អ្នក​ជំងឺ​កូវីដ​-១៩​​នឹង​​​ដឹង​ភ្លាម​ៗ​ថា​​ ខ្លួន​អាច​មាន​​រោគសញ្ញា​​ធ្ងន់ធ្ងរ​ក្រោយ​វីរុស​កូវីដ​-១៩​ ក៏​ដូចជា​ត្រូវ​​ព្យាបាល​រយៈពេល​យូរ​​​​​ឬ​យ៉ាង​ណា​ នេះ​បើ​យោង​តាម​​ការចេញ​ផ្សាយ​​​របស់ ​Nature Communications។

លោក​វេជ្ជបណ្ឌិត​​Onur Boyman ជា​សហ​និពន្ធ​នៃ​​នាយកដ្ឋាន​ភាព​ស៊ាំ​នៃ​សាកលវិទ្យាល័យ​University Hospital Zurich មាន​ប្រសាសន៍​ថា៖ «យើង​ចង់​ដឹង​ និង​កំណត់​ឲ្យ​បាន​​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ថា​តើ​អ្នក​ណា​ដែល​មាន​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​កូវីដ-១៩ ​ដែល​មាន​រោគសញ្ញា​រយៈពេល​វែង​»។

រោគសញ្ញា​ញឹកញាប់​បំផុត​នៃ​អ្នក​កើត​ជំងឺ​កូវីដ-១៩ ​រយៈពេល​វែង

លោក​បាន​បន្ថែម​ថា​ រោគសញ្ញា​ដែល​កើត​​ញឹកញាប់​បំផុត​លើអ្នក​ជំងឺ​កូវីដ-១៩ ​រយៈពេល​វែង មាន​ដូចជា​អស់​កម្លាំង ដកដង្ហើម​ខ្លី​ៗ និង​ថយ​ចុះ​នៃ​ការ​យល់​ដឹង រួម​មាន​ការ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ និង​ការ​ចងចាំ ឈឺចាប់​នៅ​បរិវេណ​ផ្សេង​ៗ​គ្នា ក្អក​ បាត់បង់​ក្លិន​ ឬ​រសជាតិ និង​រាករូស​ជាដើម​។​​

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

​ជាក់​ស្ដែង ​​​ប្រមាណ​ជា​១០% ទៅ​៣០​% នៃ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩​​ អាច​នឹង​មាន​រោគសញ្ញា​រយៈពេល​វែង​។ អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​រោគសញ្ញា​នេះ​ថា ជា​រោគសញ្ញា​ដែល​បន្ត​យ៉ាង​ហោច​ណាស់​៣​ខែ បន្ទាប់​ពី​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ-១៩​។ ចំណែក​ឯ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) ​​អាមេរិក បាន​​កំណត់​ថា ​អ្នក​ជំងឺ​កូវីដ-១៩ ​រយៈ​ពេល​វែង អាច​​មាន​រោគសញ្ញា​រយៈពេល​៤ ឬ​ច្រើន​សប្ដាហ៍​ក្រោយ​ការ​ឆ្លង​កូវីដ។

អ្នកជំងឺកូវីដ

​ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​​មាន​រោគសញ្ញា​កូវីដ​រយៈពេល​​វែង​​មាន​កម្រិត​អង់ទីក័រ​IgM និង​IgG3​ទាប​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ក្នុង​ចរន្ត​ឈាម បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​ឆ្លង​មេរោគ​កម្រិត​ស្រាល​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ខែ​មេសា និង​សីហា​ ឆ្នាំ​២០២១ មុន​ពេល​ដែល​កូវីដ​បំប្លែង​ថ្មី អូមីក្រុង​រាតត្បាត។ ដូច្នេះ​ហើយ យើង​នៅ​​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​រក​ឃើញ​ទាំង​នេះ​ មាន​​ភាព​ត្រឹមត្រូវ​​១០០%​ ចំពោះ​អ្នក​ជំងឺ​បច្ចុប្បន្ន​នេះ​ឬ​អត់​​ទេ ហើយ​ការ​សិក្សា​នេះ​ក៏​មិន​បាន​ផ្ដោត​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​នោះ​ដែរ​។

អានបន្ត​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Long COVID’ patients leave ‘antibody signature’ that may help predict syndrome, study says

https://www.foxnews.com/health/long-covid-patients-antibody-signature-help-predict-syndrome

Long Covid: doctors find ‘antibody signature’ for patients most at risk

https://www.theguardian.com/society/2022/jan/25/doctors-find-antibody-signature-long-covid

Doctors Find ‘Antibody Signature’ for Patients Most at Risk of Developing Long Covid

https://science.slashdot.org/story/22/01/26/2035256/doctors-find-antibody-signature-for-patients-most-at-risk-of-developing-long-covid

កំណែ​ប្រែបច្ចុប្បន្ន

02/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​អ្នក​ជំងឺ​​កូវីដ-១៩ ​​​ខ្លះ​​​មិន​ងាយ​​ជា​សះស្បើយ​​​​ ដោយសារមូលហេតុ ៤នេះ

ផ្ញើសារស្ដាយក្រោយអត់បានចាក់វ៉ាក់សាំងកូវីដ១៩ មុនស្លាប់ ២ថ្ងៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម