backup og meta

អ្នកជាសះស្បើយពីកូវីដ-១៩ បង្ហាញរោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ

អ្នកជាសះស្បើយពីកូវីដ-១៩ បង្ហាញរោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ

នាយកដ្ឋាន​វេជ្ជសាស្ត្រ​របស់​ប្រទេស​ថៃ​បាន​រក​ឃើញ​រោគ​សញ្ញា​នៃ​ជំងឺ​ប្រព័ន្ធប្រសាទ គឺជំងឺវង្វេង​វង្វាន់​នៅ​លើ​អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ ១៩​មួយ​ចំនួន។

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

លោក Somsak Ankasil អគ្គ​នាយក​នៃ​នាយកដ្ឋាន​សេវា​វេជ្ជសាស្ត្រ​បាន​ថ្លែង​ថា អ្នក​ជំងឺ​មួយ​ចំនួន​បាន​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​វង្វេង​វង្វាន់​ក្នុង​រយៈ​ពេល​ពី ១-៦ខែ​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​កូរ៉ូណា។ នេះ​ជា​ស្ថានភាព​ដែល​មុខងារ​ខួរក្បាល​កាន់​តែ​ចុះ​ខ្សោយ ភាគ​ច្រើន​ត្រង់​ផ្នែក​ដូច​ជា សមត្ថភាព​ក្នុង​ការ​ផ្ចង់ និង​ផ្ដោត​អារម្មណ៍ ការ​សម្រេច​ចិត្ត ការ​រៀប​ចំ​ផែន​ការ និង​ជំនាញ​ចងចាំ​ក្នុង​រយៈ​ពេល​ខ្លី។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

ក្រោយ​ជា​ពី​ជំងឺ​កូវីដ-១៩ អ្នកជំងឺ​អាច​​មាន​អារម្មណ៍​អ័ព្ទ​ក្នុង​ខួរក្បាល វិលមុខ ងងុយ​គេង និង​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​រឿង​មួយ ដែល​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំថ្ងៃ ការងារ ឬ​សកម្មភាព​សង្គម និង​អាច​បង្ក​គ្រោះថ្នាក់​ក្នុង​រយៈ​ពេល​វែង​ផង​ដែរ។ កត្តា​ហានិភ័យ​កើត​ជំងឺ​វង្វេង​វង្វាន់​ក្រោយ​ជា​សះ​ស្បើយ​ពី​កូវីដ ១៩ មាន​ខ្ពស់​ជាង​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល​ពី​មុន​មក​ដូច​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជា​ពិសេស​ទៅ​លើ​មនុស្ស​ចាស់​ដែល​មាន​រាងកាយ​ទន់​ខ្សោយ និង​កើត​ជំងឺ​ច្រើន​មុខ។

បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ អ្នក​ជំងឺ​នឹង​មាន​រោគ​សញ្ញា​ឈឺ​ធ្ងន់ ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​ខ្វះ​អុកស៊ីសែន។ កាលណា​ឈឺ​ធ្ងន់​ផង និង​ខ្វះ​អុកស៊ីសែន​ផង អ្នក​ជំងឺ​អាច​ប្រឈម​នឹង​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថប់​បារម្ភជាមួយ​នឹង​រោគ​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ និង​ជំងឺ​វង្វេង​វង្វាន់ ប៉ុន្តែ​រោគ​សញ្ញា​អាច​ប្រសើរ​ឡើង​ដោយ​ឯក​ឯង​ទៅ​តាម​ពេល​វេលា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Somsak Ankasil។

ជា​ការ​ណែនាំ​ចុង​ក្រោយ លោក​បាន​ចែក​រំលែក​គន្លឹះ​ថែ​រក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ដោយ​ការ​ញ៉ាំ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ គេង​ឲ្យ​គ្រប់​គ្រាន់ ធ្វើ​សកម្មភាព​ដែល​ជួយ​ជំរុញ​ខួរក្បាល ឬ​សមាធិ​ជាដើម។ វិធី​ទាំង​នេះ​នឹង​ជួយ​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​ប្រសើរ​ឡើង និង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​បាន​លឿន។

​ជំងឺ​ប្រព័ន្ធប្រសាទ

អានបន្ត​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dementia symptoms found in some COVID-19 patients after recoveryhttps://newsinfo.inquirer.net/1549501/dementia-symptoms-found-in-some-covid-19-patients-after-recovery

Dementia symptoms found in some Covid-19 patients after recovery https://www.nationthailand.com/blogs/life/40011846

កំណែ​ប្រែបច្ចុប្បន្ន

08/02/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​អ្នក​ជំងឺ​​កូវីដ-១៩ ​​​ខ្លះ​​​មិន​ងាយ​​ជា​សះស្បើយ​​​​ ដោយសារមូលហេតុ ៤នេះ

វដ្ដ​រដូវ​អាចប្រែប្រួល​រយៈពេល​ខ្លី ក្រោយ​ស្រីៗចាក់​​វ៉ាក់សាំង​កូវីដ​-១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម