រោគសញ្ញាទូទៅនៃវីរុសកូវីដ-១៩ មានដូចជាក្ដៅខ្លួន ឈឺខ្លួនប្រាណ ឈឺសាច់ដុំ និងក្អកជាដើម។ ប៉ុន្តែ ថ្មីៗនេះអ្នកជំនាញបានរកឃើញថា អ្នកដែលឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងBA.2 អាចចេញរោគសញ្ញាដែលពាក់ព័ន្ធនឹងពោះវៀនមួយចំនួនទៀតដែរ។
១. ចង្អោរ
រោគសញ្ញាទូទៅមួយនៃវ៉ារ្យង់អូមីក្រុងBA.2 គឺអាការៈចង្អោរ។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា វីរុសនេះអាចធ្វើដំណើរទៅផ្នែកផ្សេងៗនៃរាងកាយរបស់យើង។ ដូច្នេះហើយ បញ្ហាដែលទាក់ទងនឹងពោះវៀន ក៏អាចកើតមានជាទូទៅលើអ្នកដែលឆ្លងវីរុសបំប្លែងថ្មីនេះដែរ។
ទន្ទឹមនឹងនេះដែរ អាការៈរាករូសកើតឡើងជាញឹកញយលើអ្នកដែលឆ្លងវីរុសកូវីដ-១៩ប្រភេទដែលតា។ យ៉ាងណាមិញ អ្នកជំនាញបានព្រមានថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មី ប្រភេទBA.2 ក៏អាចជួបប្រទះបញ្ហារាករូសដូចគ្នា។ ហេតុនេះហើយ អ្នកជំងឺគួរញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។
គណនា BMI
លើសពីនេះ ការឈឺពោះក៏ជារោគសញ្ញានៃវ៉ារ្យង់BA.2។ បញ្ហាពោះវៀនដែលកើតឡើង នៅពេលដែលវីរុសប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់រាងកាយ ដែលបណ្ដាលឲ្យមានរោគសញ្ញាទាក់ទងនឹងការរំលាយអាហារ។ មួយវិញទៀត អាការៈក្រហាយទ្រូងក៏អាចជារោគសញ្ញានៃវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងBA.2 ដែរ។