ពិតណាស់ ទារកទើបកើត និងក្មេងតូចៗ មានប្រព័ន្ធភាពស៊ាំនៅខ្សោយនៅឡើយ។ ហេតុនេះហើយ ទើបប៉ាម៉ាក់ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពកូនឲ្យបានដិតដល់ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ ជាពិសេសគឺវីរុសកូវីដ-១៩ តែម្ដង។ យ៉ាងណាមិញ តើអូមីក្រុងបង្កផលប៉ះពាល់អ្វីខ្លះដល់ទារកទើបកើត ហើយវីរុសបំប្លែងថ្មីនេះមានរោគសញ្ញាយ៉ាងម៉េចខ្លះចំពោះអាអូនតូចៗ?
រោគសញ្ញានៃវីរុសបំប្លែងថ្មីអូមីក្រុងចំពោះទារកទើបកើត
- គ្រុនក្ដៅ
- ក្អក
- ហៀរសំបោរ
- តឹងច្រមុះ
- រាករូស
- អស់កម្លាំង
- ដកដង្ហើមខ្លីៗ
- ក្អួត
- មិនឃ្លានអាហារ ឬបៅ