វីរុសកូវីដ-១៩មិនត្រឹមតែប៉ះពាល់ដល់សួតប៉ុណ្ណោះទេ ថែមទាំងអាចបំផ្លាញសរីរាង្គជាច្រើនផ្សេងទៀតនៅក្នុងរាងកាយផងដែរ។ តាមការសិក្សាថ្មីៗនេះបានបង្ហាញថា អ្នកដែលជាសះស្បើយពីវីរុសកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាបញ្ហាកំណកឈាមធ្ងន់ធ្ងររហូតដល់៦ខែ ហើយផលវិបាកនេះអាចកើតឡើងចំពោះអ្នកជំងឺកូវីដដែលមានរោគសញ្ញាស្រាលដូចគ្នា។
អ្នកជំនាញបានរកឃើញហានិភ័យកើនឡើងនៃការស្ទះសរសៃឈាមវ៉ែនជ្រៅ ជាកំណកឈាមដែលកើតនៅជើងរហូតដល់៣ខែបន្ទាប់ពីជាសះស្បើយពីកូវីដ-១៩ និងការស្ទះដុំកំណកឈាមក្នុងសួតរហូតដល់៦ខែ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ហានិភ័យនៃកំណកឈាមកើនឡើងក្រោយជាសះស្បើយរយៈពេល១៨០ថ្ងៃ
ទន្ទឹមនឹងនេះដែរ អ្នកស្រាវជ្រាវក៏បានកត់សម្គាល់ឃើញថា លទ្ធផលទាំងនេះគាំទ្រដល់វិធានការការពារការកើតកំណកឈាម ជាពិសេសចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ ក៏ដូចជាសារសំខាន់នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩។ យោងតាមលទ្ធផលនៃការសិក្សា ហានិភ័យកើនឡើងក្នុងរយៈពេល៩០ថ្ងៃ នៃការស្ទះសរសៃឈាមវ៉ែនជ្រៅ និងរយៈពេល១៨០ថ្ងៃនៃការស្ទះដុំកំណកឈាមក្នុងសួត (pulmonary embolism) ព្រមទាំងបញ្ហាហូរឈាមនៅរយៈពេល៦០ថ្ងៃក្រោយជាសះស្បើយពីវីរុសកូវីដ-១៩នេះ។
[embed-health-tool-vaccination-tool]
រោគសញ្ញានៃកំណកឈាមក្នុងសួត
រោគសញ្ញាទូទៅមួយចំនួននៃបញ្ហាកំណកឈាមនៅក្នុងសួត ក្រោយជាសះស្បើយពីកូវិដ-១៩ មានដូចជា៖
- ពិបាកដកដកដង្ហើម
- ឈឺទ្រូងធ្ងន់ធ្ងរ
- ក្អកជាប់
- ញ័រទ្រូង
- ចង្វាក់បេះដូងលោតញាប់។
អានបន្ត៖
- វីរុសបំប្លែងថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ?
- ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
- ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
- ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
- អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ
- ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
- វីរុសបំប្លែងថ្មី អូមីក្រុង អាចចេញរោគសញ្ញាមួយនេះលើក្មេងក្រោម ៥ ឆ្នាំ
ចំណុចសំខាន់
- ពិបាកដកដង្ហើម
- ឈឺទ្រូងធ្ងន់ធ្ងរ
- ក្អកជាប់
- ញ័រទ្រូង
- ចង្វាក់បេះដូងលោតញាប់។