backup og meta

ផឹកគ្រឿង​ស្រវឹងឲ្យចេះប្រមាណ ប្រយ័ត្នជួបបញ្ហាឆ្អឹងពុកផុយដោយមិនដឹងខ្លួន

ផឹកគ្រឿង​ស្រវឹងឲ្យចេះប្រមាណ ប្រយ័ត្នជួបបញ្ហាឆ្អឹងពុកផុយដោយមិនដឹងខ្លួន

អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃមាន​ឥទ្ធិ​ពល​​យ៉ាង​ខ្លាំង​លើ​សុខភាព​ឆ្អឹង​របស់​យើង។ ​បែប​នេះហើយ​បានជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​សម្បូរ​ដោយ​ជាតិ​កាល់​ស្បូម វីតាមីន D និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដើម្បី​សុខ​ភាព​ឆ្អឹង និង​សុខភាព​ទូទៅ​ផ្សេង​ទៀត​។ គ្នា​យើង​ដឹង​ទេ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​យើង​ខ្សោយ និង​​កំហាប់​ថយ​ចុះ​​ផង​ដែរ​។

. គ្រឿង​ស្រវឹង​ និង​សុខភាព​ឆ្អឹង​

តាម​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​ជោគ​ជាំ​ជា​ប្រចាំ​ ពិសេស​​ក្មេងៗ​ក្នុង​វ័យ​ជំទង់ និង​វ័យ​​កំពុង​ពេញ​​កម្លាំង​ បា​នធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ឆ្អឹង អាច​ប្រឈម​នឹង​ការ​​បាត់​បង់​ឆ្អឹង​នៅ​វ័យ​កាន់​តែ​ចាស់​។

គ្នា​យើង​ត្រូវ​ដឹង​ថា​កាល់ស្យូម​ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​សម្រាប់​សុខភាព​ឆ្អឹង ហើយ​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់​កុល​ ជា​សត្រូវ​នឹង​កាល់​ស្យូម​។ ជាតិ​អាល់​កុល​មាន​ផល​រំខាន​ដល់​កាល់​ស្យូម នាំ​​ឆ្អឹង​របស់​យើង​នឹង​ចុះ​ខ្សោយ​ដោយ​សារ​ទទួល​បាន​​ជាតិ​កាល់ស្យូម​មិន​គ្រប់​គ្រាន់​។

អ្នក​ផឹក​គ្រឿង​ស្រវឹង​ច្រើន អាច​ប្រឈម​ខ្លាំង​នឹង​ការ​បាក់​ឆ្អឹង​​ដោយសារតែ​ឆ្អឹង​ផុយ​ស្រួយ និង​​ប្រព័ន្ធប្រសាទ​ត្រូវ​បំផ្លាញ ជា​ពិសេស​ត្រង់​ត្រគាក​ និង​ឆ្អឹង​ខ្នង​។​ ការ​បាក់​ឆ្អឹង​នេះ​នឹង​មិន​ងាយ​ជា​សះ​វិញ​ទេ ដោយ​សារ​តែ​កង្វះ​សារធាតុ​ចិញ្ចឹម​។​

តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ពេល​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង​ ឆ្អឹង​របស់​យើង​នឹង​ជាសះស្បើយ​បាន​លឿន​គួរ​សម។ ម្យ៉ាង​ទៀត ឆ្អឹង​ដែល​បាត់បង់​ក៏​នឹង​វិល​មក​រក​សភាព​ដើម​វិញ បន្ទាប់​ពី​ឈប់​ផឹក​គ្រឿង​ស្រ​វឹង​។

ពុកឆ្អឹង

. គួរ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ណា?​

តាម​ការ​ណែ​នាំ ​សម្រាប់​ប្រុសៗ ​មិន​គួរ​ផឹក​ស្រាបៀរ​លើ​ស​ពី​ពីរ​​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​​ និង​សម្រាប់​ស្រា​វិញ ​មិន​គួរ​លើស​ពី​ពីរ​​​កែវ​​នោះ​ដែរ​ក្នុង​មួយ​ថ្ងៃ​ ដែល​មួយ​កែវ​មាន​ចំណុះ​ប្រហែល​១៥០​មិល្លី​លីត្រ​។ ចំណែកស្រីៗ​វិញ មិន​គួរ​ផឹក​ស្រា​បៀរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ឬ​បើ​ស្រា​វិញ​ក៏​មិន​គួរ​លើស​ពី​មួយ​កែវ​ដូច​គ្នា​។​

[embed-health-tool-bmi]

យ៉ាងណា គ្នា​យើង​ត្រូវចាំ​ថា​ គ្រាន់​តែ​យើង​ផឹក​គ្រឿង​ស្រវឹង​ត្រឹម៦០​មិល្លីលីត្រ ទៅ​ប្រហែល​៩០​មិល្លីលីត្រ ជា​រៀង​រាល់​ថ្ងៃ រាង​កាយ​របស់​យើង​នឹង​មិន​អាច​ស្រូប​យក​ជាតិ​កាល់​​ស្យូម​បាន​ពេញ​លេញ​នោះ​ទេ​។ ជាតិ​អាល់​កុល​បាន​រំខាន​ដល់​លំពែង​​ក្នុង​ការ​ស្រូប​យក​ជាតិ​កាល់​ស្យូម និង​វីតាមីន​D។​ ដូច​គ្នា​ដែរ អាល់​កុល​ក៏​រំខាន​ដល់​ថ្លើម ដែល​ថ្លើម​មាន​តួនាទី​ធ្វើ​ឲ្យ​វីតាមីន​Dមាន​ដំណើរ​ការ​ស្រូប​យក​ជាតិ​កាល់​ស្យូម​។​​​​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.ncbi.nlm.nih.gov/pmc/articles/PMC8835521/

Alcohol Consumption, Bone Mineral Density, and Risk of Osteoporotic Fractures: A Dose–Response Meta-Analysis

https://www.ncbi.nlm.nih.gov/pmc/articles/PMC6761900/

Alcohol’s Harmful Effects on Bone

https://journals.plos.org/plosone/article?id=10.1371/journal.pone.0180132

Relationship between bone mineral density and alcohol intake: A nationwide health survey analysis of postmenopausal women

កំណែ​ប្រែបច្ចុប្បន្ន

04/10/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មករដូវចំថ្ងៃមានកម្មវិធី ស្រី​ៗ​យើង​អាចផឹកស្រាបានអត់?

ពិតអត់ ផឹកស្រាពេលមករដូវ អាចជួយឲ្យឈាមអាក្រក់ធ្លាក់មកអស់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 04, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម