ឈាមមានមុខងារសំខាន់ខ្លាំងនៅក្នុងរាងកាយរបស់យើង ដោយបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់កោសិកាពាន់លាន។ មួយវិញទៀត ឈាមដឹកនាំកាកសំណល់ពីសរីរាង្គបន្សាបជាតិពុល ចេញពីរាងកាយ ព្រមទាំងគ្រប់គ្រងសីតុណ្ហភាព PH ទឹកនៅក្នុងរាងកាយ និងជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធភាពស៊ាំ។
ដូច្នេះហើយ ដើម្បីឲ្យឈាមគ្មានជាតិពុល និងដើម្បីឲ្យមុខងាររាងកាយដំណើរការបានត្រឹមត្រូវ យើងគួរតែអនុវត្តគន្លឹះមួយចំនួនខាងក្រោម ដើម្បីបន្សុទ្ធឈាម។
១. ហាត់ប្រាណជាទៀងទាត់
ពិតណាស់ ការហាត់ប្រាណអាចជួយពង្រឹងសរីរាង្គសំខាន់ៗនៃរាងកាយ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណគ្រប់ទម្រង់ អាចធ្វើឲ្យចរន្តឈាមក្នុងរាងកាយប្រសើរឡើង បង្កើនការផលិតញើស និងការដកដង្ហើម ដែលទាំងនេះដើរតួនាទីសំខាន់ក្នុងការបញ្ចេញជាតិពុលពីរាងកាយ។ នៅពេលដែលឈាមចរាចរពាសពេញរាងកាយកាន់តែច្រើន ថ្លើម និងកូនកណ្ដុរនឹងដំណើរការកាន់តែល្អដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. ញ៉ាំទឹកឲ្យគ្រប់គ្រាន់
ការញ៉ាំទឹកជាវិធីសាស្ត្រងាយស្រួលបំផុត ក្នុងការបន្សុទ្ធឈាម ដោយបណ្ដេញជាតិពុល និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ លើសពីនេះ ទឹកផ្ទុកសារធាតុCurcumin ដែលជួយការពារថ្លើម ដោយកម្ចាត់មេរោគ និងធ្វើឲ្យការរំលាយអាហារមានភាពប្រក្រតី។
[embed-health-tool-heart-rate]
៣. បន្លែ
ជាមួយគ្នានេះដែរ យើងគួរតែបញ្ចូលបន្លែក្នុងរបបអាហារដូចជា Broccoli ស្ពៃក្ដោប និងឆៃថាវ ដើម្បីជួយបន្សុទ្ធឈាម។ ក្រៅពីនេះ យើងចាំបាច់បន្ថែមបន្លែស្លឹកបៃតងទើបជាការប្រសើរ។
៤. ក្រូចឆ្មារ
បន្ថែមពីនេះ ទឹកក្ដៅឧណ្ហៗជាមួយនឹងក្រូចឆ្មារ អាចជួយជំរុញការបំបែកខ្លាញ់នៅក្នុងរាងកាយ និងកាត់បន្ថយការឈឺតម្រងនោម បានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត វីតាមីន និងសារធាតុរ៉ែនៅក្នុងក្រូចឆ្មារ អាចជួយបន្សុទ្ធឈាម និងប្រព័ន្ធរាងកាយទាំងមូលបានយ៉ាងមានប្រសិទ្ធភាព។
អត្ថបទគួរអាន៖
- មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
- ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
៥. គេងឲ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់មានសារសំខាន់ណាស់ ពីព្រោះមុខងារជាច្រើនរបស់រាងកាយ ក៏ដូចជាការជួសជុលរាងកាយ កើតឡើងនៅអំឡុងពេលគេង។ ហេតុនេះហើយ យើងគួរតែគេងយ៉ាងតិចឲ្យបាន៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ។