ជំងឺវិបត្តិឈាម និងវិបត្តិកំណកឈាមកើតលើទាំងបុរស និងស្ត្រី ប៉ុន្តែជំងឺទាំងនេះបានក្លាយជាបញ្ហាសុខភាពចម្បងចំពោះស្ត្រី ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពបន្តពូជ និងស្ថានភាពរស់នៅប្រចាំថ្ងៃ។ យោងតាមទិន្នន័យបច្ចុប្បន្នបានប៉ាន់ប្រមាណថា ១%នៃស្ត្រីនៅសហរដ្ឋអាមេរិក អាចមានវិបត្តិហូរឈាមដោយមិនដឹងខ្លួន។
ជាក់ស្ដែង ជំងឺវិបត្តិឈាមទូទៅបំផុតដែលប៉ះពាល់ដល់ស្ត្រី គឺជំងឺVon Willebrand ដែលធ្វើឲ្យកើតមានកង្វះ ឬពិការភាពនៃសមត្ថភាពរបស់រាងកាយក្នុងការផលិតប្រូតេអ៊ីនជាក់លាក់ជួយឲ្យមានកំណកឈាម។ ទោះបីជាជំងឺVon Willebrand កើតឡើងចំពោះបុរស និងស្ត្រីស្មើគ្នាក៏ដោយ ប៉ុន្តែស្ត្រីអាចមានភាពងាយស្រួលក្នុងការសម្គាល់រោគសញ្ញានៃជំងឺនេះបាន នៅពេលដែលមានការធ្លាក់ឈាមច្រើន ឬមិនប្រក្រតីនៅអំឡុងពេលមករដូវ និងក្រោយសម្រាលកូនរួច។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ជាមួយគ្នានេះដែរ ជំងឺនេះ និងជំងឺវិបត្តិឈាមផ្សេងទៀត ក៏អាចបណ្ដាលឲ្យស្ត្រីប្រឈមនឹងការបាត់បង់គភ៌ម្ដងហើយម្ដងទៀត ការចេញឈាមខ្លាំងអំឡុងពេលធ្វើធ្មេញ ឈាមច្រមុះញឹកញាប់ និងហូរឈាមច្រើនអំឡុងពេល ឬក្រោយពេលវះកាត់។
អត្ថបទគួរអាន៖
- មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
- ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
ស្ត្រីដែលមានឈាមរដូវច្រើន ឬកើតជំងឺVon Willebrand មានហានិភ័យខ្ពស់ក្នុងការកើតជំងឺស្លេកស្លាំង ឈឺចាប់អំឡុងពេលមករដូវ ទទួលការបញ្ចូលឈាម ព្រមទាំងប៉ះពាល់ដល់ស្ថានភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។
ក្រៅពីជំងឺ Von Willebrand ជំងឺវិបត្តិឈាមកម្រផ្សេងទៀត និងបញ្ហាមុខងារប្លាកែតទូទៅ ក៏អាចនាំឲ្យស្ត្រីមានរោគសញ្ញាហូរឈាមច្រើនផងដែរ។
ថ្វីត្បិតតែជំងឺវិបត្តិឈាមពុំអាចព្យាបាលជាក៏ពិតមែន ប៉ុន្តែការថែទាំត្រឹមត្រូវ អាចជួយគ្រប់គ្រងរោគសញ្ញា ក៏ដូចជាជួយឲ្យស្ត្រីជៀសផុតពីផលវិបាកផ្សេងទៀត។
[embed-health-tool-vaccination-tool]