រាល់ពេលមានការបញ្ចូលឈាម គ្រូពេទ្យអាចនិយាយថាត្រូវការប្លាកែត សម្រាប់អ្នកជំងឺ តើប្លាកែតជាអ្វី? ប្លាកែតជាសមាសធាតុតូចបំផុតមួយនៅក្នុងឈាមជួយទប់ស្កាត់ការហូរឈាម។ ប្លាកែតចងគ្នាជាសម្ព័ន្ធដើម្បីបង្កកឈាមការពារឈាមហូរច្រើនចេញតាមមុខរបួស។
១. មុខងាររបស់ប្លាកែត
ប្លាកែតមានមុខងារជួយទប់ស្កាត់កុំឲ្យហូរឈាមច្រើន។ ពេលមនុស្សយើងមានរបួស ប្លាកែតនឹងចងគ្នាជាសម្ព័ន្ធនៅត្រង់មុខរបួសដើម្បីបិទសរសៃឈាម ដែលគេហៅថាដំណើរការនៃការបង្កកឈាមជួយការពារកុំឲ្យឈាមហូរចេញច្រើនពីរាងកាយ។ ប្លាកែត និងកោសិកាឈាមសមាន១ភាគរយនៅក្នុងឈាម ខណៈផ្លាស្មាមានរហូតដល់៥៥ភាគរយ និងកោសិកាឈាមក្រហមមាន៤៤ភាគរយ។ ប្លាកែកអាចមានត្រឹមតែមួយក្នុងចំណោមកោសិកាឈាមក្រហមចំនួន២០ ហើយក្នុងឈាមមួយដំណក់អាចមានប្លាកែតប្រហែល១០ពាន់ប្លាកែត។
ប្លាកែតកើតចេញពីខួរឆ្អឹង ហើយកោសិកាធំជាងគេនៅក្នុងខួរឆ្អឹងឈ្មោះថា megakaryocytes ជាអ្នកបង្កើតប្លាកែត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. បរិច្ចាគប្លាកែត
យើងអាចបរិច្ចាគប្លាកែតឲ្យអ្នកជំងឺដែលត្រូវការប្លាកែតបាន ហើយវិធីនៃការបរិច្ចាគគឺប្រហាក់ប្រហែលគ្នានឹងការបរិច្ចាគឈាមផ្លាស្មាដែរ។ ពេលបូមឈាមដើម្បីបានប្លាកែត គ្រូពេទ្យនឹងបូមយកឈាមពីដៃម្ខាងរបស់យើងបញ្ចូលទៅក្នុងម៉ាស៊ីន ហើយម៉ាស៊ីនក៏បែងចែកសមាសធាតុរបស់ឈាម។ ម៉ាស៊ីននឹងដកយកប្លាកែតពីក្នុងឈាម ហើយសមាសធាតុឈាមផ្សេងទៀតដែលនៅសល់នឹងត្រូវបញ្ជូនទៅក្នុងរាងកាយយើងវិញតាមរយៈសរសៃឈាមវ៉ែននៅដៃម្ខាងទៀត។ ការបរិច្ចាគប្លាកែត ជួយដល់អ្នកមានជំងឺរ៉ាំរ៉ៃ ដូចជាមហារីក ឬរបួសធ្ងន់ធ្ងរ។
៣. បញ្ហាពេលប្លាកែតខ្ពស់ពេក ឬទាបពេក
ចំនួនប្លាកែតធម្មតាក្នុងខ្លួនមនុស្សពេញវ័យនៅចន្លោះពី ១៥០ ០០០ ទៅ៤៥០ ០០០ប្លាកែតក្នុងមួយមីក្រូលីត្រឈាម។ ក្នុងករណីចំនួនប្លាកែតច្រើនជាង ៤៥០ ០០០ ឬតិចជាង ១៥០ ០០០ យើងអាចមានបញ្ហាប្លាកែតហើយ។
នៅពេលប្លាកែតមានចំនួនតិចពេក យើងនឹងមិនមានប្លាកែតគ្រប់គ្រាន់ដើម្បីធ្វើឲ្យមានកំណកឈាមនៅត្រង់មុខរបួសនោះទេ ហើយបើមានរបួសយើងនឹងបាត់បង់ឈាមច្រើន និងពិបាកក្នុងការឃាត់ឈាម។ ចំនួនប្លាកែតទាបពេកអាចធ្វើឲ្យបាត់បង់ឈាមច្រើន ហូរឈាម និងហូរឈាមក្នុងរាងកាយ ដែលអាចបង្កការគំរាមកំហែងដល់អាយុជីវិត។
ចំណែកឯកការមានចំនួនប្លាកែតច្រើនពេក ក៏មានបញ្ហាដែរ គឺប្លាកែតនឹងចងសម្ព័ន្ធគ្នា ហើយបង្កឲ្យមានកំណកឈាមដែលមិនចាំបាច់នៅក្នុងសរសៃឈាម។ កំណកឈាមប្រភេទនេះអាចបង្កហានិភ័យឲ្យមានបញ្ហាគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
អត្ថបទគួរអាន៖
- មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?
- ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន
- មានរបួស ឬមុត ហូរឈាមយូរ អាចមានជំងឺឈាមក្រកក
- គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ?
- មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?
៤. តិចនិកជួយឲ្យប្លាកែតមានសុខភាពល្អ
យើងអាចជួយឲ្យប្លាកែតមានសុខភាពល្អដោយអនុវត្តវិធីមួយចំនួននេះ៖
- កម្រិតការផឹកគ្រឿងស្រវឹង
- កុំជក់បារី
- ចៀសវាងពីសារធាតុគីមីពុលផ្សេងៗ
- ត្រូវចេះប្រុងប្រយ័ត្នការពារកុំឲ្យមានរបួស។
ចំណុចសំខាន់
[embed-health-tool-vaccination-tool]