ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជាប្រភេទជំងឺស្លេកស្លាំងតំណពូជ កើតឡើងដោយសារខ្វះកោសិកាឈាមក្រហមល្អៗ ដើម្បីនាំអុកស៊ីហ្សែនទៅចិញ្ចឹមសារពាង្គកាយ។ ជាធម្មតាកោសិកាឈាមក្រហមមានរាងមូល និងងាយផ្លាស់ទីក្នុងសរសៃឈាម ដើម្បីនាំអុកស៊ីហ្សែនទៅផ្គត់ផ្គង់រាងកាយ ប៉ុន្ដែពេលយើងមានជំងឺស្លេកស្លាំងមួយនេះ កោសិកាឈាមក្រហមនឹងប្រែរូបរាងដូចជារាងកណ្តៀវ និងទៅជារួញហើយស្អិត។ រាងមិនប្រក្រតីរបស់កោសិកាឈាមទាំងនេះ ធ្វើឲ្យកោសិកាឈាមក្រហមពិបាកធ្វើចលនាចូលក្នុងសរសៃឈាមតូចៗ បណ្ដាលឲ្យឈាមហូរយឺត ឬលេងហូរ ធ្វើឲ្យបាត់បង់ការដឹកនាំអុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយ ហើយចុងបញ្ចប់ នឹងធ្វើឲ្យខូចខាតដល់ជាលិកា រួមនឹងសរីរាង្គ ដោយសារខ្វះឈាមទៅចិញ្ចឹម។

គ្រួសារមានហ្សែនជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ភាគច្រើនមាននៅតំបន់អាហ្រិ្វក ឥណ្ឌា មេឌីទែរ៉ាណេ អារ៉ាប៊ីសាអូឌីត កោះកាតាការាបៀន អាមេរិកភាគកណ្ដាល និងអាមេរិកភាគខាងត្បូង។ ពិសេស ជំងឺនេះភាគច្រើន កើតទៅលើជនជាតិស្បែកខ្មៅ។
រោគសញ្ញាជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្ដៀវ ជាទូទៅមាន៖
– ជំងឺស្លេងស្លាំងរ៉ាំរៃ
– ឈឺទ្រូង ពោះ សន្លាក់ និងឆ្អឹងធ្ងន់ធ្ងរ មានរយៈពេលពី ៣-៤ ម៉ោង ទៅ ៣-៤ សប្ដាហ៍។
ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជាជំងឺកើតតាំងពីកំណើត តែក្រោយអាយុ ៤ខែ ទើបចេញជារោគសញ្ញាថ្មី ហើយផលវិបាកនៃជំងឺ មានដូចជា ជំងឺតម្រងនោម និងភ្នែក ដំបៅជើង ដាច់សរសៃឈាមក្នុងខួរក្បាល និងបង្ករោគ ដូចជា រលាកឆ្អឹង រលាកសួត។ ក្នុងករណីធ្ងន់ធ្ងរ ខួរឆ្អឹងនឹងឈប់ផលិតកោសិកាឈាមក្រហមតែម្ដង។
អាចមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ ហេតុនេះបើមានក្ដីបារម្ភទាក់ទងរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
ទោះជាជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ តែងកើតចំពោះកូនក្មេងក៏ដោយ តែបើយើងកើតមាននូវបញ្ហាដូចខាងក្រោមនេះ សូមទៅជួបគ្រូពេទ្យជាបន្ទាន់៖
– ឈឺចាប់ខ្លាំងដោយគ្មានមូលហេតុ ដូចជា ឈឺពោះ ទ្រូង ឆ្អឹង ឬសន្លាក់
– ហើមដៃ ឬជើង
– ហើមពោះ ពិសេស ឈឺពេលប៉ះ
– គ្រុនក្ដៅ ព្រោះកើតជំងឺនេះ ប្រឈមមុខខ្ពស់នឹងការបង្ករោគ ខណៈអាការៈក្ដៅខ្លួន ជាសញ្ញាឆ្លងមេរោគដំបូង។
– ស្បែកស្លេកស្លាំង
– ស្បែកលឿង ឬភ្នែកស។
មានរោគសញ្ញាដាច់សរសៃឈាមក្នុងខួរក្បាលដូចជា៖
– ស្ពឹក ខ្សោយផ្ទៃមុខ ឬដៃ ជើងមួយចំហៀង
– បាត់បង់គំហើញភ្លាមៗ។
បើសិនជាមានសញ្ញាណាមួយ ដូចបានរៀបរាប់ខាងលើ ឬមានសំណួរពាក់ព័ន្ធរោគសញ្ញា សូមប្រឹក្សាជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ ជាជំងឺហ្សែនតំណពូជ បន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ករណីខ្លះ ម៉ាក់ប៉ា កើតមានជំងឺនេះ កូននឹងអាច៖
– ២៥% ទារកអាចមិនកើតជំងឺនេះ
– ៥០% កូនកើតមកមានលាក់ហ្សែនជំងឺនេះ តែមិនមានរោគសញ្ញានោះទេ
– ២៥% កូនកើតជំងឺលេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ។

៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្ដាប្រឈមតែមួយគត់ ធ្វើឲ្យយើងកើតជំងឺនេះ គឺប៉ាម៉ាក់មានជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ មានន័យថាកូនទទួលបានហ្សែន និងអេម៉ូក្លូប៊ីនធម្មតា និងមួយទៀតមានហ្សែនសម្រាប់ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវដូចនេះក្នុងឈាម មានទាំងអេម៉ូក្លូប៊ីនធម្មតា និងមិនធម្មតា។ ទោះជាពេលខ្លះប៉ាម៉ាក់មិនមានជំងឺនេះក្ដី ប៉ុន្ដែកូននៅតែមានហានិភ័យប្រឈមដល់ទៅ ២៥%។
អត្ថបទគួរអាន៖
គ្រូពេទ្យ នឹងធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយផ្អែកលើប្រវត្តិជំងឺ និងគ្រួសារ ឬធ្វើតេស្ដឈាម ដើម្បីរកមើលកោសិកាឈាមរាងដូចកណ្ដៀវ និងការបំបែកខ្លួនរបស់អេម៉ូក្លូប៊ីន។ ក្មេងៗ អាចរកឃើញជំងឺនេះបានលឿន បើធ្វើតេស្ដឈាមភ្លាមៗក្រោយពេលសម្រាល។
គេមិនអាចព្យាបាលជំងឺនេះជាដាច់នោះទេ គ្រូពេទ្យបានត្រឹមព្យាបាលទៅតាមរោគសញ្ញា និងបំបាត់ការឈឺចាប់ប៉ុណ្ណោះ។ បើយើង ឬកូនយើង មានការឈឺចាប់ខ្លាំងពេក ទោះបីប្រើប្រាស់ថ្នាំហើយក៏ដោយ នោះគ្រូពេទ្យនឹងប្ដូរទៅប្រើថ្នាំចាក់បំបាត់ការឈឺចាប់ប្រភេទ Narcotic តាមសាច់ដុំ ឬសន្លាក់វិញ ដើម្បីទប់ប្រព័ន្ធប្រសាទកុំឲ្យរំញោចការឈឺចាប់។ ថ្នាំ Hydroxyurea inhibits erythrocyte pulp នឹងប្រើដើម្បីការពារអាការៈឈឺចាប់កើតញឹកញ៉ាប់។
លើសពីនេះ យើងឬកូនយើង នឹងត្រូវការទឹកបន្ថែម និងអាហារបំប៉ន ព្រមទាំងការបញ្ចូលឈាមឲ្យទៀងទាត់ជាប្រចាំ ដើម្បីឲ្យទទួលបានកោសិកាឈាមល្អ ទៅជំនួសកោសិកាមិនប្រក្រតី។ រីឯក្មេង នឹងតម្រូវឲ្យលេបថ្នាំ Penicillin ដើម្បីការពារ ការឆ្លងរោគផ្សេងៗ ហើយគ្រូពេទ្យ ក៏អាចធ្វើការវះកាត់ផ្សាំខួរឆ្អឹង ចំពោះយើង ឬកូនយើងដូចគ្នា តែវិធីនេះ គឺស្មុគស្មាញ ហើយទាមទារលក្ខខណ្ខជាច្រើន ដើម្បីទទួលបានជោគជ័យ។
ផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួន អាចជួយយើងបង្កជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្ដៀវបាន ដូចជា៖
– ផឹកទឹកឲ្យច្រើន ដើម្បីការពារបញ្ហាខ្វះជាតិទឹក។
– ញ៉ាំអាហារមានសុខភាពល្អ ដូចជា បន្លែបៃតង ដែលសម្បូរជាតិ Folate ឲ្យបានរាល់ថ្ងៃ។
– ហាត់ប្រាណល្មមៗ ដើម្បីបង្កើនភាពស៊ាំ។
– ចាក់វ៉ាក់សាំងទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ។
– កុំជិះយន្ដហោះណាគ្មានបន្ទប់ទប់សម្ពាធ។
– កុំប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនលើសកម្រិត ទោះបីជាថ្នាំបំបាត់ការឈឺចាប់ មិនអាចខ្វះបានក៏ពិតមែន តែបើយើងកើតជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមរាងដូចកណ្តៀវ គួរប្រើថ្នាំតាមវេជ្ជបញ្ជា និងត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យមុនពេលលេប ឬប្ដូរថ្នាំថ្មី។
– កុំផឹកជាតិអាល់កុល ស្រា និងថ្នាំ Narcotics បំបាត់ការឈឺចាប់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Sickle cell anemia
https://www.mayoclinic.org/diseases-conditions/sickle-cell-anemia/symptoms-causes/syc-20355876
What is Sickle Cell Disease?
https://www.cdc.gov/ncbddd/sicklecell/facts.html
Sickle cell disease
https://www.nhs.uk/conditions/sickle-cell-disease/
Sickle Cell Disease
https://medlineplus.gov/sicklecelldisease.html
កំណែប្រែបច្ចុប្បន្ន
05/08/2022
អត្ថបទដោយ Prem Satya
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ