backup og meta

ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀកមានប្រយោជន៍មិនតិចទេ

ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀកមានប្រយោជន៍មិនតិចទេ

​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​សម្អាតអាចម៍​ត្រចៀក រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្រឡះ​ត្រចៀក​ និង​ម៉ាក់​ៗ​ខ្លះ​ក៏​ចូលចិត្ត​ត្បារ​អាចម៍​ត្រចៀក​កូន​តូច​ដែរ នេះមាន​ន័យ​ថា មិន​ទាន់​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​អាចម៍​ត្រចៀក និង​ហានិភ័យ​ដែល​អាច​កើត​ឡើង​បាន​នៅ​ឡើយ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ត្រចៀក​ក្នុង (អំបៅអំបែក) ស្ទើរ​តែ ៩០% ដែល​កើត​ឡើង​លើ​ក្មេង គឺ​ដោយ​សារ​កំហុស​ឆ្គង​ឪពុក​ម្ដាយចូល​ចិត្ត​ត្បារ​ត្រចៀក​កូន​ផ្ដេសផ្ដាស និង​ប្រើ​​របស់​​លូក​ចូល​ត្រចៀក​គ្មាន​អនាម័យ។ ការ​ដែល​ឧស្សាហ៍​ខ្វេះ​យក​អាចម៍​ត្រចៀក​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ធំ​កើត​អំបៅអំបែក ឬ​រលាក​ត្រចៀក​ក៏​មាន។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

លោក​បន្ថែម​ថា អាចម៍​ត្រចៀក​មាន​តួនាទី និង​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖

១. អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំង​នេះ​ចូលចិត្ត​កន្លែង​សើមៗ។

២. ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​មិន​ចូល​ចិត្ត​ក្លិន និង​រសជាតិ​ដ៏​ល្វីង​របស់​អាចម៍​ត្រចៀក​ទេ។

៣. អាចម៍​ត្រចៀក​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ខូច​ក្រដាស​ត្រចៀក​បាន​ផង​ដែរ។

ហេតុ​នេះ​ហើយ ទើប​វេជ្ជបណ្ឌិត​ខាង​លើ​ណែនាំ​មិន​ឲ្យ​យើង​ត្បារ​យក​អាចម៍​ត្រចៀក​ចេញ​នោះ​ទេ ព្រោះ​វា​មាន​គុណ​ប្រយោជន៍​ច្រើន ហើយ​ណា​មួយ​បើ​យើង​ខ្វារ​មិន​បាន​ត្រឹមត្រូវ នោះ​វា​កាន់​តែ​រុញ​អាចម៍​ត្រចៀក​ចូល​ជ្រៅ​ទៅ​ក្នុង​ត្រចៀក អាច​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក។

ជា​ចុង​ក្រោយ លោក​បន្ត​ថា អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង នៅ​ពេល​ដែល​វា​ដល់​កំណត់​មួយ តែ​យើង​អាច​ត្បារ​ចេញ​បាន ប្រសិន​បើ​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ក្នុង​ការ​ស្ដាប់។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា ផល​វិបាក​នៃ​ជំងឺ​រលាក​ត្រចៀក​ក្នុង គឺ​អាចធ្វើ​ឲ្យ​ទៅ​ជា​ថ្លង់​បាន ដូច្នេះ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ចាប់​អារម្មណ៍​ថា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​លើ​ត្រចៀក។

អាចម៍​ត្រចៀក

អានបន្ថែម៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

3 reasons to leave earwax alone https://www.health.harvard.edu/blog/3-reasons-to-leave-earwax-alone-2017051711718

10 things you never knew about ear wax https://www.health.qld.gov.au/news-events/news/ear-wax-cerumen-cotton-bud-ear-cleaning

Does Earwax Serve A Purpose? https://jamaicahospital.org/newsletter/does-earwax-serve-a-purpose/

កំណែ​ប្រែបច្ចុប្បន្ន

15/03/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេះតែរមាស់​ត្រចៀកមិន​បាត់ អាចឆ្លងរោគផ្សិត​ត្រចៀក

តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 15, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម