backup og meta

អ្នក​កើត​ទឹក​នោម​ផ្អែមធ្លាក់ខ្លួន​ខូច​តម្រង​នោម ឬក្រលៀន​ដោយ​សារ​អី?

អ្នក​កើត​ទឹក​នោម​ផ្អែមធ្លាក់ខ្លួន​ខូច​តម្រង​នោម ឬក្រលៀន​ដោយ​សារ​អី?

ជា​ការពិតណាស់ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​ជំងឺ​មួយ​ដែល​​ផ្ដល់​នូវ​ផល​វិបាក​ជា​ច្រើន​ទៅ​លើ​សរីរាង្គ​របស់​យើង ក្នុងនោះ​តម្រង​​នោមឬ​ក៏​ក្រលៀន​​ជា​សរីរាង្គ​មួយ​ដែល​អាច​ជា​ទទួល​ផល​ប៉ះពាល់ពី​ជំងឺ​ទឹកនោមផ្អែម​នេះ​ដែរ។

ទាក់​ទង​នឹង​បញ្ហា​នេះ​​ បើ​តាម​លោក​វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស​ទឹកនោមផ្អែម និង​ក្រពេញ​អ័រម៉ូន​បាន​លើក​ឡើង​ថា​ ការ​ដែល​លើស​ជាតិ​ស្ករ​រ៉ាំរ៉ៃ​​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សរសៃ​ឈាម ជាពិសេស​សរសៃ​ឈាម​ដែល​ទៅ​ចិញ្ចឹម​លើ​តម្រង​នោម​ឬ​ក៏​ក្រលៀន​​ ​បណ្ដាល​ឲ្យ​តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​រហូត​ដល់​វិវត្ត​ទៅ​ការ​ខូច​តែ​ម្ដង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!

តើ​ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​អាច​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ?

ជាទូទៅអ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​មិន​បាន​ព្យាបាល​​ត្រឹម​ត្រូវ​ ប្រហែល​ជា​ ២០​-​៣០% នៃ​អ្នក​ជំងឺ​ទាំង​នោះ​អាច​វិវត្តទៅ​ជា​ខ្សោយ​តម្រង​នោម។

នៅ​ដំណាក់​កាល​ដំបូង​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​អាច​មាន​បញ្ហា​​តម្រង​នោម​​អាច​នឹង​មិន​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ណា​មួយ​នោះ​ទេ។ លោកវេជ្ជបណ្ឌិតបានបន្តថា ​រោគ​សញ្ញា​ទាំងអស់​អាច​កើត​មាន​លុះ​ត្រា​តែ​ការ​វិវត្តន៍​នៃ​ការ​ខ្សោយ​តម្រង​នោម​នៅ​ក្នុង​ដំណាក់​កាល​ចាប់​ពី​មធ្យម​ទៅ​ធ្ងន់ធ្ងរ​មាន​ដូច​ជា៖

– ​ស្លេក​ស្លាំង

– ពិបាក​ដក​ដង្ហើម

– ហើម​ជើង ​ហើម​ដៃ ​ឬ​ក៏​ហើម​ខ្លួន​

– នោម​តិច

– ​ក្អួត​ចង្អោរ​ជា​ដើម។

អ្នកជំងឺទឹកនោមផ្អែម

[embed-health-tool-bmr]

​ចំពោះ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ ឬ​ក៏​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​ ក្រោយ​ពី​ការ​កើត​ទឹកនោមផ្អែម​យ៉ាង​តិច​ ៥​-១០​ឆ្នាំ​ អាច​វិវត្តទៅ​មាន​បញ្ហា​ខ្សោយ​តម្រង​នោម​នេះ ​ប្រសិន​បើ​អ្នក​ជំងឺ​មិន​បាន​ព្យាបាល​​ត្រឹម​ត្រូវ ​ឬ​មិន​បាន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចុះ​បាន​ល្អ។ ចំណែកឯ​ការ​ដែល​ឡើង​ជាតិ​ស្ករ​រ៉ាំរ៉ៃក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ខ្សោយ​តម្រង​នោមដែរ។ ដូច្នេះ​ដើម្បី​ទប់​ស្កាត់ ​និង​ព្យាបាល​​ការ​ខ្សោយ​តម្រង​នោម​ឲ្យបាន​ប្រសើរ​ឡើង​វិញ​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ត្រូវ៖

– ព្យាបាល​បញ្ចុះ​ជាតិ​ស្ករ

– គ្រប់​គ្រង​ការ​គ្រប់​គ្រង​ជាតិស្ករ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​

– ការ​ប្រើ​ថ្នាំ​គ្រាប់ ​ឬ​ក៏​​ថ្នាំ​ចាក់​ទៅ​តាម​មុខ​ងារ​លំពែង​របស់​អ្នក​ជំងឺ​ជាក់​ស្ដែង​នៅ​ពេល​បាន​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​។

ចំណុចសំខាន់

ជា​ការពិតណាស់ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​ជំងឺ​មួយ​ដែល​​ផ្ដល់​នូវ​ផល​វិបាក​ជា​ច្រើន​ទៅ​លើ​សរីរាង្គ​របស់​យើង ក្នុងនោះ​តម្រង​​នោមឬ​ក៏​ក្រលៀន​​ជា​សរីរាង្គ​មួយ​ដែល​អាច​ជា​ទទួល​ផល​ប៉ះពាល់ពី​ជំងឺ​ទឹកនោមផ្អែម​នេះ​ដែរ។
ទាក់​ទង​នឹង​បញ្ហា​នេះ​​ បើ​តាម​លោក​វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស​ទឹកនោមផ្អែម និង​ក្រពេញ​អ័រម៉ូន​បាន​លើក​ឡើង​ថា​ ការ​ដែល​លើស​ជាតិ​ស្ករ​រ៉ាំរ៉ៃ​​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សរសៃ​ឈាម ជាពិសេស​សរសៃ​ឈាម​ដែល​ទៅ​ចិញ្ចឹម​លើ​តម្រង​នោម​ឬ​ក៏​ក្រលៀន​​ ​បណ្ដាល​ឲ្យ​តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​រហូត​ដល់​វិវត្ត​ទៅ​ការ​ខូច​តែ​ម្ដង។

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/01/2024

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Jan 26

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម