backup og meta

មូលហេតុអ្វីខ្លះអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់?

មូលហេតុអ្វីខ្លះអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់?

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្ក​ការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ តួយ៉ាងអ្នកជំងឺទឹកនោមផ្អែប្រភេទ១ ត្រូវការគ្រប់គ្រងកម្រិតជាតិស្ករ​ល្អបំផុតតាមគោលដៅ គឺចន្លោះពី ៨០ ទៅ ១២០ មិល្លីក្រាម/ដេស៊ីលីត្រឈាម ប៉ុន្ដែករណីខ្លះ អ្នកជំងឺអាច​ថយចុះជាតិស្ករនៅពេលយប់ ដែលបញ្ហាទាំងនោះបណ្ដាលមកពីកត្តាមួយ​ចំនួន​។​

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

១.ការតមអាហារលើសកម្រិត

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលមានបញ្ហាថយចុះជាតិស្ករពេលយប់ ក៏អាចបណ្ដាលមកពីការតមអាហារពេលល្ងាច ឬកាត់បន្ថយបរិមាណអាហារខុសពីធម្មតា។ ដូច្នេះអ្នកជំងឺត្រូវគ្រប់គ្រងអាហារឲ្យត្រឹម​ត្រូវ ស្របតាមតម្រូវ​ការរាងកាយ មិនគួរតិចពេក ឬឈានដល់ការបង្អត់នោះទេ។

២.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត

ការចាក់អាំងស៊ុយលីន អ្នកជំងឺត្រូវពិនិត្យឲ្យច្បាស់លាស់លើបរិមាណត្រូវប្រើពេលយប់។ មួយវិញទៀត អ្នកជំងឺក៏គួរតែពិនិត្យមើលឧបករណ៍ចាក់អាំងស៊ុយលីនផងដែរ ប្រសិនចំណុចណាមួយមានបញ្ហាក៏អាចបង្កឲ្យប៉ះពាល់បរិមាណជាតិស្ករក្នុងឈាមថយចុះបាន។ តួយ៉ាងការបញ្ចូលអាំងស៊ុយលីនលើសកម្រិត ដោយសារឧបករណ៍ចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិមានបញ្ហា មិនអាចកំណត់បរិមាណអាំងស៊ុយលីនបានច្បាស់លាស់។

៣.ការហាត់ប្រាណ

ការហាត់ប្រាណពេលល្ងាចខ្លាំងពេក ធ្វើឲ្យរាងកាយប្រើប្រាស់ថាមពលខ្លាំង ក៏ជាកត្ដាមួយធ្វើឲ្យជាតិស្ករពេលយប់ចុះទាប ពិសេសអ្នកជំងឺហាត់ប្រាណខ្លាំង ហើយកាត់បន្ថយរបបអាហារពេលល្ងាច ព្រោះភ័យខ្លាចការឡើងជាតិស្ករពេលយប់។ ដូច្នេះអ្នកជំងឺដែលហាត់ប្រាណ ប្រើប្រាស់ថាមពលខ្លាំង ត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់ និង ពិនិត្យមើលកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវមុនពេលចូលគេង។

៤.ការផឹកស្រា

ការផឹកស្រាច្រើន មុនពេលចូលគេង ក៏ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាម អាចចុះបានដែរនៅពេលយប់ ដូច្នេះចូរប្រុងប្រយ័ត្នចំណុចនេះ សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែមប្រភេទ១។ ជាការល្អគួរតែកាត់បន្ថយគ្រឿង​ស្រវឹង ឬអាចញ៉ាំត្រឹមបន្ដិចបន្តួចជាការល្អ។

រោគសញ្ញាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់

  • គេងមិនលក់ គេងភ្ញាក់
  • ប្រែសំឡេងខុសធម្មតា
  • ភ្ញាក់ពីគេងអស់កម្លាំង និងឈឺក្បាល
  • បែកញើសពេលយប់
  • គេងមិនលក់
  • គេងយល់សប្ដិអាក្រក់​

អត្ថទ​ពាក់ព័ន្ធ​៖

តើគួរដោះស្រាយបែបណា បើជួបបញ្ហាបែបនោះ?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមបញ្ហាចុះជាតិស្ករពេលយប់នៅចន្លោះ ម៉ោង ២ ទៅ ៣​ភ្លឺ ដែល​នឹងបង្កឲ្យអ្នកជំងឺភ្ញាក់ពីគេង ហើយ​អ្នកជំងឺត្រូវតែប្រញាប់ជួសឈាមដើម្បីមើលជាតិស្ករបើបង្ហាញថា ជាតិស្ករចុះនៅចន្លោះ​ពី ៧០ មកដល់ ៦០ មិល្លីក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺអាចស្វែងរកអាហារសម្រន់មានជាតិផ្អែមៗញ៉ាំ ឬភេស​ជ្ជៈទឹកផ្លែឈើ ស្ករគ្រាប់ អាចញ៉ាំបាន។ ប៉ុន្ដែក្នុងករណីដែលជាតិស្ករចុះមកក្រោម ៥០ ត្រូវស្វែងរកជំនួយ  និង​បញ្ជូនទៅកាន់គ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់ ព្រោះការចុះជាតិស្ករក្រោម ៥០ អ្នកជំងឺនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។

ទឹកនោមផ្អែម

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Low blood sugar with type 1 diabetes https://uihc.org/childrens/health-topics/low-blood-sugar-type-1-diabetes

What are the signs of nighttime hypoglycemia https://www.joslin.org/patient-care/diabetes-education/diabetes-learning-center/avoiding-nighttime-hypoglycemia

Hypoglycemia (Low Blood Glucose) https://diabetes.org/healthy-living/medication-treatments/blood-glucose-testing-and-control/hypoglycemia

Know the Signs of Low Overnight Blood Sugar https://www.mayoclinic.org/diseases-conditions/diabetic-hypoglycemia/symptoms-causes/syc-20371525

Low blood glucose at night https://www.hopkinsmedicine.org/health/conditions-and-diseases/diabetes/hypoglycemia-nocturnal

កំណែ​ប្រែបច្ចុប្បន្ន

31/10/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារគ្រឿងសមុទ្រ មានសុវត្ថិភាពចំពោះអ្នកជំងឺទឹកនោមផ្អែមអត់?

កុំប្រហែស! កត្តាបីយ៉ាង អ្នកជំងឺទឹកនោមផ្អែមអាច​ប្រឈមនឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 31, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម