ម៉ាក់ប៉ាច្បាស់ជាដឹងហើយថា កូនតូចៗអាចប្រឈមនឹងកើតជំងឺទឹកនោមផ្អែម ប្រសិនបើបណ្ដោយឲ្យញ៉ាំអាហារមិនល្អមួយចំនួន។ ក្មេងៗភាគច្រើនកើតជំងឺទឹកនោមផ្អែមប្រភេទ១ តែក៏អាចវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង ហើយម៉ាក់ប៉ាអាចដឹងបានដោយសង្កេតមើលសញ្ញា ៥ ធំៗក្នុងអត្ថបទនេះ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង
ជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង អាចវិវត្តបន្តិចម្ដងៗ ដែលមិនមានរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ជួនកាល ជំងឺនេះត្រូវបានធ្វើរោគវិនិច្ឆ័យឃើញក្នុងអំឡុងពេលអាអូនទៅពិនិត្យសុខភាពប្រចាំឆ្នាំ។ ប៉ុន្តែ យើងអាចសង្កេតមើលថាកូនមានកើតជំងឺទឹកនោមផ្អែមប្រភេទ២ បានដោយសញ្ញា៖
[embed-health-tool-pregnancy-weight-gain]
– ស្រេកទឹក និងនោមញឹកញាប់៖ ជាតិស្ករដែលលើសក្នុងឈាមរបស់អាអូនអាចទាញយកជាតិទឹកចេញពីជាលិកាក្នុងរាងកាយ ជាហេតុបណ្ដាលកូនស្រេកទឹក និងនោមច្រើនជាងធម្មតា។
– អស់កម្លាំង៖ កង្វះជាតិស្ករនៅក្នុងកោសិការបស់រាងកាយកូន អាចធ្វើឲ្យអាអូនឆាប់ហត់ អស់កម្លាំង។
– ស្រវាំងភ្នែក៖ បើជាតិស្ករក្នុងឈាមកូនខ្ពស់ពេក ភ្នែករបស់កូនអាចនឹងស្រវាំង មើលមិនសូវច្បាស់។ ជួនកាល អាអូនពិបាកផ្ដោតអារម្មណ៍ក៏មាន។
– ឡើងខ្មៅលើស្បែក៖ មុនពេលកើតជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេង តំបន់មួយចំនួននៃស្បែកចាប់ផ្ដើមឡើងជាំ ភាគច្រើននៅជុំវិញក ឬក្លៀក។
– ស្រកទម្ងន់៖ បើគ្មានថាមពលដែលស្ករផ្គត់ផ្គង់ទេ ជាលិកាសាច់ដុំ និងជាតិខ្លាញ់នឹងថយចុះ។ ទោះយ៉ាងណាក៏ដោយ បញ្ហាស្រកទម្ងន់មិនសូវមានលើក្មេងកើតជំងឺប្រភេទ២ ដូចក្មេងកើតជំងឺទឹកនោមផ្អែមប្រភេទ១ទេ។
យ៉ាងណាមិញ ម៉ាក់ប៉ាអាចទប់ស្កាត់កូនពីការកើតជំងឺទឹកនោមផ្អែមប្រភេទ២លើក្មេងបាន ដោយផ្លាស់ប្ដូររបៀបរស់នៅមួយចំនួនដោយ ញ៉ាំអាហារល្អចំពោះសុខភាព និងនាំកូនៗហាត់ប្រាណជាប្រចាំ។ ជាពិសេស ម៉ាក់ប៉ាគួរឲ្យកូនកាត់បន្ថយការញ៉ាំចំណីអាហារផ្អែម ប្រៃ ដូចជាទឹកក្រូចកំប៉ុង នំកញ្ចប់ ឬ fast food ជាដើម។
ស្វែងយល់ពីបញ្ហាទឹកនោមផ្អែមផ្សេងទៀត