backup og meta

ឧស្សាហ៍ផឹកគ្រឿងស្រវឹងជាប្រចាំ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន

ឧស្សាហ៍ផឹកគ្រឿងស្រវឹងជាប្រចាំ ប្រយ័ត្នកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន

ឱកាស​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម គឺ​អាស្រ័យ​ទៅ​លើ​ហ្សែន​ និង​បែបបទ​រស់នៅ​ប្រចាំថ្ងៃ។ យ៉ាង​ណាមិញ ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ជាក់ស្តែង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជា​បញ្ហា​សុខភាព​ដែល​អាច​គ្រប់គ្រង​បាន។ ប៉ុន្តែ​ ក្នុង​ករណី​ដែល​យើង​គ្រប់គ្រង​មិន​បាន​ល្អ នោះ​នឹង​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ងងឹត​ភ្នែក​ ជំងឺ​តម្រង​នោម​ និង​ការ​ខូច​សរសៃ​ប្រសាទ។

[embed-health-tool-heart-rate]

ការ​ផឹក​គ្រឿង​ស្រវឹង អាច​បណ្តាល​​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម

ចំណុច​សំខាន់​ៗ​បី​យ៉ាង ដែល​ការ​ផឹក​គ្រឿង​ស្រវឹង​ អាច​ជា​កត្តា​បង្ក​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម៖

  • ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ច្រើន​ជា​ប្រចាំ អាច​កាត់បន្ថយ​ភាព​រំញោច​​ទៅ​នឹង​អាំងស៊ុយលីន​របស់​រាងកាយ ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។
  • ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ផលរំខាន​ទូទៅ​នៃ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ ដែល​អាច​បណ្តាល​មក​ពី​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន។
  • គ្រឿង​ស្រវឹង​ផ្ទុក​កាឡូរី​ច្រើន​ ដូច្នេះ​ហើយ​ ការ​ផឹក​គ្រឿង​ស្រវឹង​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!

រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

  • អស់កម្លាំង
  • ព្រឹល​ភ្នែក
  • ស្រេក​ទឹក​ខុស​ពី​ធម្មតា
  • នោម​ច្រើន​ជាង​ធម្មតា ជា​ពិសេស​នៅ​ពេល​យប់
  • ​រមាស់​ប្រដាប់​ភេទ
  • របួស​ក្រ​ជា​សះស្បើយ។

ប៉ុន្តែ​ក៏​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ជា​ច្រើន​នាក់​​ ពុំ​មាន​រោគសញ្ញា​ដែរ ដូច្នេះ​ហើយ​ ការ​ពិនិត្យ​សុខភាព​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ គឺ​ជា​ជម្រើស​តែ​មួយ​គត់។

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Alcohol and diabetes

https://www.drinkaware.co.uk/facts/health-effects-of-alcohol/alcohol-related-diseases/alcohol-and-diabetes

Alcohol & Diabetes

https://diabetes.org/healthy-living/medication-treatments/alcohol-diabetes

Alcohol & Diabetes: Can Alcohol Cause Diabetes?

https://americanaddictioncenters.org/alcoholism-treatment/alcohol-abuse-and-diabetes

កំណែ​ប្រែបច្ចុប្បន្ន

19/10/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបបរស​បានឬអត់?

៥សំណួរសំខាន់ៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរស្វែងយល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម