backup og meta

កើតទឹក​នោម​ផ្អែម! អាហារ​ទាំង​នេះល្អ​ខ្លាំងសម្រាប់សុខភាព

កើតទឹក​នោម​ផ្អែម! អាហារ​ទាំង​នេះល្អ​ខ្លាំងសម្រាប់សុខភាព

គ្នា​យើង​ក្មេងៗ​គ្មាន​ជំងឺ​ទឹកនោម​ផ្អែម ច្បាស់​ជា​មិន​យល់​អារម្មណ៍​ប៉ាម៉ាក់ អ៊ំៗ​យើង​ទេ ប៉ុន្តែ “Hello គ្រូពេទ្យ” យល់​ច្បាស់ ពិសេស​ការ​ញ៉ាំ​តែ​ម្តង។ ចង់​ញ៉ាំ​អី​ក៏​មិន​បាន ខ្លាច​នេះ ​ខ្លាច​នោះ ប៉ះពាល់​នេះ ប៉ះពាល់​នោះ ពិបាក​សឹង​គ្រប់​ពេល។ តែ​ប្រាប់​គាត់ឈប់​បារម្ភ​ទៅ ស្រលាញ់​ប៉ាម៉ាក់ អ៊ំៗ​យើង ព្យាយាម​ណែនាំ​សាក​ល្បង​អាហារ​ពិសេស​ទាំង​នេះ សម្បូរវីតាមីនណាស់ ធ្វើ​ឲ្យ​សុខ​ភាព​ពួកគាត់​កាន់​ល្អ​ទៀត​ផង។

១- សណ្តែក

សណ្តែក មាន​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន​ ​ដូច​ជា ជាតិ​សរសៃ ជាតិ​ស្ករ កាបូអ៊ីដ្រាត​ស៊ាំ​ញ៉ាំ (Complex Carbohydrate) និង​ប្រូតេអ៊ីន ​រ៉ែម៉ាញ៉េស្យ៉ូម​ និង​ប៉ូតាស្យ៉ូម​ទៀតផង។ យោង​តាម​អត្ថបទសុខភាពចុះផ្សាយ​របស់​សមាគមវេជ្ជសាស្ត្រ​អាមេរិក (Journal of the American Medical Association ) សណ្តែក​អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ល្អ​ចំពោះ​ប៉ាម៉ាក់​ មាន​​ទឹក​នោម​ផ្អែម​ប្រភេទ ២។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២- បន្លែគ្មានជាតិស្ករ

បន្លែ​គ្មាន​ជាតិ​ស្ករ មាន​ បន្លែ​ពណ៌​បៃ​តង បន្លែ​ស្លឹក ម្រេច​ជា​ដើម ជា​អាហារ​​មាន​សារ​ធាតុ​ស្ករ​កាបូអ៊ីដ្រាត​ទាប ​និង​ជួយ​ប៉ាម៉ាក់ អ៊ំៗ​ឆាប់​បាត់​ឃ្លាន​ ដោយ​សារ​ជាតិ​សរសៃ​ច្រើន ​បង្កើន​វីតាមីន​ សារធាតុ​រ៉ែ​ និង​ Phytochemicals (សារធាតុ​គីមី​អាច​ប្រឆាំង​ជំងឺ) ជា​ហេតុ​​អាច​ជួយ​សម្រក​ទម្ងន់​ រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ ប៉ាម៉ាក់ អ៊ំៗ ​អាច​ញ៉ាំ​អាហារ​ប្រភេទ​នេះ​តាម​សប្បាយ ញ៉ាំ​ច្រើន​ប៉ុណ្ណា ល្អ​ប៉ុណ្ណឹង ហើយ​អាច​ច្នៃជា​មុខ​ម្ហូប​ឆ្ងាញ់ៗ​ថែម​ទៀត​ផង។

៣- ផ្លែឈើជូរៗ

ផ្លែ​ឈើ​ជូរៗ ដូច​ជា ក្រូច​ខ្វិច ក្រូច ទំពាំង​បាយជូរ ក្រូច​ឆ្មារ និង​ក្រូច​លឿង​ សុទ្ធតែ​ផ្តល់​សារធាតុ​សរសៃ​ច្រើន ​ញ៉ាំ​ទាំង​សាច់​ដើម្បី​ទទួល​បាន​សារ​ធាតុ​សរសៃ​គ្រប់គ្រាន់ និងអាច​បន្ថយ​កត្តា​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម។

៤- ផ្លែប៊ឺរី

ផ្លែ​ស្រ្ត​ប៊ឺរី និង​ប្លូប៊ឺរី ​ជា​ប្រភព​ស្ករ​ធម្មជាតិដ៏ល្អ និង​ជាតិ​សរសៃ​ បើ​លាយ​ជាមួយ​យ៉ាអួរ ​ឬ​ក្រឡុក​ រឹត​តែ​ឆ្ងាញ់។

អត្ថបទគួរអាន៖

៥- ផ្លែប៉េងប៉ោះ

អាច​ញ៉ាំឆៅ ឬកិន​ឲ្យ​ម៉ដ្ឋ​ ស្ងោរ​ និង​ធ្វើ​ជា​ទឹក​ជ្រលក់​ក៏បាន។ ប៉ាម៉ាក់ ញ៉ាំ​បែប​ណា​ក៏​ដោយ​ នៅតែ​ទទួល​បានវីតាមីន A C E និង​ជាតិ​ដែក​ដូច​គ្នា។ ផ្លែ​ប៉េង​ប៉ោះ​ អាច​កាត់​បន្ថយ​កត្តា​ប្រឈម​​កើត​​មហារីក​ ពិសេស​មហារី​ក្រពេញប្រូស្តាត (សម្រាប់​ប្រុសៗ) និង​ជំងឺ​បេះដូង។

[embed-health-tool-heart-rate]

៦- ខ្លាញ់ត្រី

អាស៊ីដអូមេហ្គា ៣ ក្នុង​ត្រី​សាលម៉ុង ​និង​ត្រី​ផ្សេងៗ ​កាត់​បន្ថយ​​កើត​ជំងឺ​បេះ​ដូង ពិសេស​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ដែល​កើតឡើងដោយសារទឹក​នោម​ផ្អែម។ ពពួក​ត្រី​ទឹក​ត្រជាក់​សម្បូរ​វីតាមីន D និង​សារ​ធាតុ​សេលេញ៉ូម (Selenium) ​ល្អ​សម្រាប់​សក់ ស្បែក​ និង​ក្រចក ​គ្មាន​ជាតិ​ស្ករ​ អាច​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ តែ​បើ​ញ៉ាំ​ខ្លាញ់​ច្រើន​ពេក ​ក៏​មិន​ល្អ​ដែរ ចឹង​គួរ​ញ៉ាំ​សាច់​ត្រី​ឲ្យ​បាន​ច្រើន ​ខ្លាញ់​ត្រី​ញ៉ាំ​ល្មម​បាន​ហើយ។

៧- ស្រូវសាឡី

សម្បូរជាតិ​សរសៃ​ខ្ពស់​ និង​មិន​មាន​សារ​ធាតុ​ស្ករ​កាបូអ៊ីដ្រាត​ ហេតុ​នេះ​បើ​ប៉ាម៉ាក់ អ៊ំៗ​ចង់​កាត់​បន្ថយ​ជាតិ​ស្ករ ស្រូវ​សាឡី​អាច​ជា​អាហារ​ស័ក្ដិ​សម​​បំផុត។ ស្រូវ​សាឡី​ខ្លះ​ មាន​សារ​ធាតុ​ចិញ្ចឹម​ល្អ​ៗ ​ដូច​ជា ម៉ាញ៉េស្យ៉ូម ក្រូម៉្ញូម ប៉ូតាស្យ៉ូម និងវីតាមីន B9 (Folate)។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

៨- គ្រាប់ធញ្ញជាតិ

ដូច​ខ្លាញ់​ត្រី​ គ្រាប់​ធញ្ញជាតិ​​ផ្តល់​នូវ​ខ្លាញ់​ល្អ​សម្រាប់​សុខ​ភាព​ និង​បន្ថយ​ភាពស្រេក​ឃ្លាន ​សម្បូររ៉ែម៉ាញ៉េស្យ៉ូម​ និងជាតិ​សរសៃ​​ផង​ដែរ។ គ្រាប់ Walnuts និង​គ្រាប់ Flaxseeds សម្បូរអាស៊ីដអូមេហ្គា ៣​ អាច​ញ៉ាំ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ​មិន​ធ្វើ​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​នោះ​ទេ។

៩- ផលិតផលទឹកដោះគោគ្មានខ្លាញ់

ផលិត​ផល​ពី​ទឹក​ដោះ​គោ​ សម្បូរ​វីតាមីន​ D និង​កាល់ស្យ៉ូម ជួយ​ឆ្អឹង ​និង​ធ្មេញ​រឹង​មាំ ​បន្ថយហានិភ័យ​កើត​ទឹក​នោម​ផ្អែម​រហូត​ដល់​ ៩ ភាគរយ។ តែ​គ្នាយើង ឬ​ប៉ាម៉ាក់ កំពុង​ប្រឈម​មុខ​កើត​ទឹកនោម​ផ្អែម គួរ​ញ៉ាំទឹក​ដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ (Skim milk) និង​យ៉ាអួរ (Yogurt) បាន​ហើយ។

ទាំង​នេះ​សុទ្ធ​តែ​ជា​អាហារ​ដែល​ល្អ​ អាច​ជួយ​​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ខណៈ​តម្លៃ​មានច្រើន​ជម្រើស ​ងាយ​រក​តាម​ហាងទំនិញ ​និងទី​ផ្សារ​នានា។

ចំណុចសំខាន់

អាហារ​ទាំង​នេះ​ល្អ​ខ្លាំង​ចំពោះ​អ្នក​កើត​ជំងឺ​ទឹក​នោ​មផ្អែម៖
  • សណ្តែក
  • បន្លែ​គ្មាន​ជាតិ​ស្ករ​
  • ផ្លែឈើ​ជូរ​ៗ
  • ផ្លែ​ប៊ឺរី​
  • ផ្លែ​ប៉េងប៉ោះ
  • ខ្លាញ់​ត្រី​
  • ស្រូវ​សាឡី​
  • គ្រាប់​ធញ្ញជាតិ
  • ផលិតផល​ទឹក​ដោះ​គោ​គ្មាន​​ខ្លាញ់​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What superstar foods are good for diabetes?

https://www.diabetes.org/healthy-living/recipes-nutrition/eating-well/diabetes-superstar-foods

10 Superfoods for Diabetes

https://blogs.webmd.com/diabetes/20200612/10-superfoods-for-diabetes

Eat Well

https://www.cdc.gov/diabetes/managing/eat-well.html?CDC_AA_refVal=https%3A%2F%2Fwww.cdc.gov%2Fdiabetes%2Fmanaging%2Featright.html

Five Superfoods for Diabetes

https://www.aarp.org/health/conditions-treatments/info-2021/five-superfoods-for-diabetes.html

15 Diabetic Foods Every Diabetic Can (and Should!) Enjoy

https://www.tasteofhome.com/collection/diabetic-foods-every-diabetic-can-and-should-enjoy/

កំណែ​ប្រែបច្ចុប្បន្ន

28/03/2023

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កម្រិតជាតិស្ករចុះទាប អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរធ្វើម៉េច?

បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Mar 28, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម