សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមការញ៉ាំអាហារមានសុខភាពជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរល្អពេញមួយថ្ងៃ គឺមានសារសំខាន់ណាស់សម្រាប់ផែនការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ប៉ុន្តែបើអ្នកជំងឺទឹកនោមផ្អែមមិនឃ្លានអាហារ តើនឹងមានអ្វីកើតឡើង? អាចអត់ញ៉ាំបានឬអត់?
១. ហានិភ័យលើអ្នកជំងឺទឹកនោមផ្អែមមិនឃ្លានអាហារ
អ្នកជំនាញខាងចំណីអាហារអះអាងថា ការរំលងពេលញ៉ាំអាហារមិនមានសុវត្ថិភាពចំពោះអ្នកមានជំងឺទឹកនោមផ្អែមនោះទេ។ ជំងឺទឹកនោមផ្អែម កើតឡើងនៅពេលដែលរាងកាយប្រើប្រាស់អាំងស៊ុយលីនមិនបានត្រឹមត្រូវ ឬក៏រាងកាយលែងផលិតអាំងស៊ុយលីន។ អាំងស៊ុយលីនជួយដល់រាងកាយក្នុងការប្រើប្រាស់ស្ករក្នុងឈាមពីកាបូអ៊ីដ្រាតសម្រាប់ថាមពល។ នៅពេលមួយដែលអាំងស៊ុយលីនលែងធ្វើការ ស្ករក្នុងឈាមអាចកើនឡើងនៅក្នុងចរន្តឈាម និងឈានដល់ដំណាក់កាលកើតជំងឺទឹកនោមផ្អែម ហើយអាចនឹងមានផលវិបាកមកជាមួយដែរ។
បើសិនជាអ្នកជំងឺទឹកនោមផ្អែមមិនញ៉ាំអាហារ ឬរំលងពេលញ៉ាំអាហារ អាចនឹងធ្វើឲ្យធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ឬឡើងកម្រិតជាតិស្ករក្នុងឈាម ដែលបញ្ហាទាំងពីរនេះសុទ្ធតែមានគ្រោះថ្នាក់ ឬអាចបណ្ដាលឲ្យបាត់បង់ជីវិតបានទៀតផង។ នៅពេលការឡើងកម្រិតជាតិស្ករកាន់តែធ្ងន់ធ្ងរ និងមិនមានការព្យាបាលអាចបណ្ដាលឲ្យអ្នកជំងឺប្រកាច់ ឬបាត់បង់ស្មារតី។ បើសិនជាបញ្ហាឡើងជាតិស្ករបន្តកាន់តែយូរ អាចនាំឲ្យមានការខូចខាតដល់ប្រព័ន្ធប្រសាទ សរសៃឈាម និងសរីរាង្គផ្សេងៗទៀត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការបាត់បង់ចំណង់អាហារ ឬរំលងពេលញ៉ាំអាហារ អាចនាំអ្នកជំងឺញ៉ាំអាហារច្រើននៅពេលបន្ទាប់ ដែលអាចនាំឲ្យឡើងកម្រិតជាតិស្ករក្នុងឈាម។ ដូចនេះហើយ ជាការចាំបាច់ណាស់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមត្រូវញ៉ាំអាហារតិចល្មមបីពេលក្នុងមួយថ្ងៃ និងគួរទុកគម្លាតក្នុងការញ៉ាំយូរជាង៤ទៅ៥ម៉ោងនោះទេ។
២. មូលហេតុចំណង់អាហារថយចុះចំពោះអ្នកជំងឺទឹកនោមផ្អែម
ជាទូទៅជំងឺទឹកនោមផ្អែមមិនបង្កឲ្យមានបញ្ហាបាត់បង់ចំណង់អាហារទេ ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែំអាចបាត់បង់ចំណង់អាហារដោយហេតុផលមួយចំនួន ខ្លះមានទាក់ទងនឹងជំងឺទឹកនោមផ្អែម ហើយខ្លះក៏មិនទាក់ទងដែរ។ បញ្ហាទាំងនោះរួមមាន៖
ជំងឺក្រពះ៖ ជំងឺក្រពះកើតឡើងនៅពេលអាហារនៅក្នុងក្រពះយូរដោយសារតែប្រព័ន្ធប្រសាទដែលតែងតែជួយកន្ត្រាក់សាច់ដុំដើម្បីរុញអាហារឲ្យទៅពោះវៀនខូចខាត។ នេះគឺជាផលវិបាកកើតចេញពីជំងឺទឹកនោមផ្អែម។ នេះបើតាមការបញ្ជាក់របស់សមាគមជំងឺទឹកនោមផ្អែមអាមេរិក។
ជំងឺបាក់ទឹកចិត្ត៖ មានការអះអាងថាអ្នកមានជំងឺទឹកនោមផ្អែម មានហានិភ័យខ្ពស់កើតមានជំងឺបាក់ទឹកចិត្ត ហើយជំងឺនេះនឹងធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមបាត់បង់ចំណង់អាហារ។ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកជំងឺខ្លះមានអារម្មណ៍ស្ត្រេស និងអាចឈានដល់មានអារម្មណ៍បាក់ទឹកចិត្ត។
អត្ថបទគួរអាន៖
- លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់
- នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍
- ៥ក្បាច់នេះ ជួយឲ្យរាងស្អាត ចង្កេះតូច និងក្បាលពោះរាបស្មើ
- វិធីជំរុញមេតាបូលីសដុតថាមពលក្នុងរាងកាយ ជួយកុំឲ្យក្លាយជាកាម៉ាប់ៗ
- បុរសៗប្រឈមបញ្ហាអ្វីខ្លះបើឡើងកូលេស្ដេរ៉ូលខ្ពស់ក្នុងឈាម?
- តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ?
ផលរំខានរបស់ថ្នាំ៖ ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមជួយអ្នកជំងឺឲ្យគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ប៉ុន្តែក៏អាចធ្វើឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារដែរ។ ថ្នាំផ្សេងទៀត សម្រាប់បញ្ហាសុខភាពផ្សេងទៀតក៏អាចធ្វើឲ្យអ្នកមានជំងឺទឹកនោមផ្អែមបាត់បង់ចំណីអាហារដែរ។ ក្នុងករណីយើងបាត់បង់ចំណង់អាហារ គួរប្រឹក្សាជាមួយគ្រូពេទ្យដើម្បីបានដំណោះស្រាយល្អ និងដឹងពិតថាមកពីថ្នាំឬយ៉ាងណា។
ពេលឈឺ៖ អ្នកជំងឺទឹកនោមផ្អែមក៏អាចកើតផ្ដាសាយធម្មតា ឬផ្ដាសាយធំដែរ ដែលអាចរំខានដល់ចំណង់អាហារ។ បើសិនជាយើងបាត់បង់ចំណង់អាហារដោយសារតែជំងឺ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យ ព្រោះថាអាចត្រូវផ្លាស់ប្ដូរថ្នាំជំងឺទឹកនោមផ្អែម។
គ្រប់គ្រងជំងឺមិនបានល្អ៖ អ្នកជំនាញខាងជំងឺទឹកនោមពន្យល់ថាការគ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ បង្កឲ្យជាតិស្ករឡើងជាប់ជាប្រចាំ ក៏អាចធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមបាត់បង់ចំណង់អាហារដែរ។
[embed-health-tool-bmi]