បើមានអ្នកផ្ទះកើតទឹកនោមផ្អែម ត្រូវប្រាប់សាម៉ីខ្លួនឲ្យប្រយ័ត្ន ព្រោះផលវិបាកជំងឺនេះ មានច្រើន ហើយសុទ្ធតែធ្ងន់ៗ ក្នុងនោះ អាចធ្វើឲ្យខូចភ្នែក មើលមិនឃើញ។ បញ្ហាលម្អិតមានក្នុងការបកស្រាយរបស់ “Hello គ្រូពេទ្យ” ខាងក្រោម។
កម្រិតជាតិស្ករជាតិក្នុងឈាមខ្ពស់ អាចនាំឲ្យភ្នែកមានបញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺសរសៃឈាមបាតភ្នែក ទឹកដក់បាតភ្នែក ឬភ្នែកឡើងបាយ។
១- ស្រវាំងភ្នែក
អ្នកទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់ ជាទូទៅ មានបញ្ហាស្រវាំងភ្នែក ដោយសារកំហាប់ទឹកនៅក្រោយកញ្ចក់ភ្នែកខាប់ខ្លាំង ដែលធ្វើឱ្យរ៉េទីនចាប់យករូបភាពពុំបានល្អ។ ដំណោះស្រាយ គឺត្រូវគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ហើយភ្នែកយើងនឹងមើលឃើញធម្មតាវិញ ក្នុងរយៈពេលយ៉ាងតិច ៣ អាទិត្យក្រោយជាតិស្ករចុះធម្មតាវិញ។
[embed-health-tool-bmi]
២- ជំងឺទឹកដក់ក្នុងភ្នែក
ជំងឺកើតឡើងពេលសម្ពាធទឹកកើនឡើងនៅក្នុងភ្នែក ហើយទឹកនោះហូរចេញមកក្រៅមិនបាន ធ្វើឲ្យសរសៃឈាម និងសរសៃប្រសាទភ្នែកខូច អាចឈានទៅរកពិការភ្នែក។
ជំងឺនេះ ឧស្សាហ៍កើតជាងគេ ហើយទម្រាំដឹងខ្លួនមានរោគសញ្ញា គឺចូលដល់ដំណាក់កាលធ្ងន់ទៅហើយ។ រោគសញ្ញាមាន ឈឺក្បាល ឈឺគ្រាប់ភ្នែក និងផ្នែកខាងក្រោយគ្រាប់ភ្នែក ស្រវាំងភ្នែក ចេញទឹកភ្នែកច្រើន។ អ្នកទឹកនោមផ្អែម ៤០% អាចវិវត្តទៅរកជំងឺនេះ ហើយពេទ្យអាចប្រើថ្នាំបញ្ចុះសម្ពាធភ្នែក និងឲ្យទឹកក្នុងភ្នែកឆាប់ហូរចេញ។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
៣- ភ្នែកឡើងបាយ
យើងអាចមើលឃើញច្បាស់ ដោយសារកញ្ចក់ប្រស្រីភ្នែកថ្លា ប៉ុន្តែក្នុងករណីមានបាយភ្នែក កញ្ចក់នឹងឡើងល្អក់ ធ្វើឲ្យយើងមើលមិនច្បាស់។ ពេទ្យអាចព្យាបាលដោយវះកាត់ និងពាក់វ៉ែនតាជំនួយ។ អ្នកទឹកនោមផ្អែម ងាយកើតបាយភ្នែកខ្លាំងណាស់ រហូតដល់ ៦០% ឯណោះ។
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!
ចង់ពិនិត្យជំងឺទឹកដក់បាតភ្នែក ចុចទីនេះ!
ចង់ពិនិត្យជំងឺវរង្វេងវង្វាន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺស្ទះដង្ហើមរុំារ៉ៃ ចុចទីនេះ!
៤- ជំងឺសរសៃឈាមបាតភ្នែក
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យសរសៃឈាមតូចៗក្នុងរ៉េទីនភ្នែកខូចខាត ហើយនាំឲ្យមានជំងឺសរសៃឈាមបាតភ្នែក។ កើតទឹកនោមផ្អែមកាន់តែយូរ អាចកើតជំងឺនេះកាន់តែច្រើន។ ប៉ុន្តែអាចគេចផុតពីជំងឺនេះ ដោយគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អពីដំបូង ឈប់ជក់បារី និងហាត់ប្រាណទៀងទាត់។
បើមានចាស់ៗក្នុងផ្ទះ កើតជំងឺទឹកនោមផ្អែម យើងគួរយកចិត្តទុកដាក់បន្ថែម លើការតាមដានជាតិស្ករក្នុងខ្លួន ដើម្បីឲ្យដឹងពីការឡើងចុះ ព្រោះម៉ាក់ប៉ា អ៊ំៗ កើតជំងឺនេះភាគច្រើន មិនសូវខ្វល់រឿងពិនិត្យជាតិស្ករទេ។ កុំទុករហូតហួសពេល។
អត្ថបទគួរអាន៖
- គន្លឹះទាំងនេះ ជួយថែរក្សាស្បែកលើអ្នកជំងឺទឹកនោមផ្អែម
- អ្នកជំងឺទឹកនោមផ្អែមបាក់ទឹកចិត្តគួរដោះស្រាយបែបណា?
- តិចនិកល្អៗ ការពារតម្រងនោមអ្នកមានជំងឺទឹកនោមផ្អែម
- ស្ត្រីមានជំងឺទឹកនោមផ្អែម ងាយប្រឈមជំងឺសរសៃឈាមបេះដូង
- ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាចកើតមានលើស្បែក
- អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងរឿងនេះ មុនសម្រេចចិត្តផឹកស្រា
ចំណុចសំខាន់
- ស្រវាំងភ្នែក
- ជំងឺសរសៃឈាមបាតភ្នែក
- ទឹកដក់បាតភ្នែក
- ភ្នែកឡើងបាយ