ប្រភេទដុំសាច់មានច្រើនប្រភេទ អាចផ្ដើមកើតមាននៅខួរក្បាល ឬខួរឆ្អឹងខ្នង។ ប្រភេទដុំសាច់ផ្សេងៗទាំងនេះ មិនមែនសុទ្ធតែបង្កឡើងដោយមូលហេតុដូចៗគ្នានោះទេ តែអាចមានមូលហេតុរួមខ្លះដែរ។
មូលហេតុបង្កឲ្យមានដុំសាច់ខួរក្បាល និងដុំសាច់ឆ្អឹងខ្នង នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើងទេ ហើយកត្តាប្រឈមនាំឲ្យមានដុំសាច់នេះក៏គេដឹងបានតិចតួចដែរ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញការប្រែប្រួលខ្លះៗ ដែលកើតមានលើកោសិកាខួរក្បាលធម្មតា អាចនាំឲ្យមានការកកើតជាដុំសាច់ខួរក្បាល។
កោសិកាធម្មតារបស់មនុស្សលូតលាស់ និងដំណើរការបានដោយផ្អែកជាសំខាន់លើព័ត៌មានDNAរបស់កោសិកា។ ដុំសាច់ខួរក្បាល និងដុំសាច់ឆ្អឹងខ្នង ក៏ដូចជាដុំសាច់ផ្សេងទៀតដែរ គឺកើតឡើងពីការប្រែប្រួលDNAនៅក្នុងកោសិកា។ DNA ជាសារធាតុគីមីដែលបង្កើតហ្សែនរបស់យើង ជួយគ្រប់គ្រងរបៀនដំណើរការរបស់កោសិកា។ ដូចយើងបានឃើញហើយ ថាកូនៗអាចមានមុខមាត់ប្រហាក់ប្រហែលនឹងឪពុកម្ដាយ ដែលនេះក៏ព្រោះតែពួកគាត់ជាប្រភពនៃDNA របស់យើង។ ប៉ុន្តែDNA ក៏អាចមានឥទ្ធិពលច្រើនជាងភាពប្រហាក់ប្រហែលគ្នារវាងម្ដាយឪពុក និងកូនៗ ទៅទៀត។
មហារីកអាចកើតឡើងដោយការប្រែប្រួលDNA។ ចំណែកការប្រែប្រួលហ្សែន អាចជាដំណពូជពីឪពុកម្ដាយ ប៉ុន្តែភាគច្រើនការប្រែប្រួលនេះកើតឡើងក្នុងអាយុកាលរបស់យើងតែម្ដង។
១. ហ្សែនប្រែប្រួលដោយសារដំណពូជ
អ្នកស្រាវជ្រាវបានរកឃើញថាការប្រែប្រួលហ្សែនដែលបង្កឲ្យមានជំងឺដំណពូជ អាចបង្កើនហានិភ័យឲ្យមានការវិវដ្ដជាដុំសាច់ខួរក្បាល ឬដុំសាច់ឆ្អឹងខ្នង។ ឧទាហរណ៍ដូចជាជំងឺ Li-Fraumeni គឺបង្កឡើងដោយការប្រែប្រួលរបស់ហ្សែនគ្រប់គ្រងដុំសាច់TP53។ ជាធម្មតាហ្សែននេះ ជួយការពារកោសិកាមានDNA ខូចមិនឲ្យលូតលាស់។ ការប្រែប្រួលក្នុងហ្សែននេះ បង្កើនហានិភ័យកើតមានដុំសាច់ ក៏ដូចជាជំងឺមហារីកផ្សេងៗទៀត។
២. ការប្រែប្រួលហ្សែនក្នុងដំណាក់កាលជីវិត
ជាករណីទូទៅ មិនទាន់មានការដឹងច្បាស់ទេថាហេតុអ្វីមនុស្សគ្មានជំងឺដំណពូជអាចកើតមានដុំសាច់ខួរក្បាល ឬដុំសាច់ឆ្អឹងខ្នងនោះ។ អ្នកប៉ះពាល់ច្រើនទៅនឹងសារធាតុគីមីក្នុងផ្សេងបារី អាចធ្វើឲ្យខូចDNA។ ប៉ុន្តែខួរក្បាល ជានិច្ចកាលអាចការពារសារធាតុគីមីបង្កជំងឺមហារីកពីការស្រូបតាមខ្យល់ដង្ហើម និងអាហារបាន ដូចនេះហើយកត្តាការប៉ះពាល់នឹងផ្សេងបារី ដូចជាមិនទំនងជាមូលហេតុចម្បងអាចធ្វើឲ្យមានបញ្ហាដុំសាច់នេះដែរ។
[embed-health-tool-vaccination-tool]
ការប្រែប្រួលហ្សែនផ្សេងៗគ្នាមួយចំនួនជាទៅកើតមាននៅក្នុងហ្សែនធម្មតា មុនក្លាយជាដុំសាច់មហារីក។ ដុំសាច់ខួរក្បាលមានច្រើនប្រភេទ ហើយប្រភេទមួយៗអាចមានការប្រែប្រួលហ្សែនខុសៗគ្នាដែរ។ ចំនួននៃការប្រែប្រួលហ្សែនជាច្រើនត្រូវបានគេរកឃើញនៅដុំសាច់ខួរក្បាលផ្សេងៗគ្នា ប៉ុន្តែគេជឿថាអាចនៅមានការប្រែប្រួលជាច្រើនទៀត ដែលមិនបានរកឃើញ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប
ក្រុមអ្នកស្រាវជ្រាវបច្ចុប្បន្នបានយល់ដឹងពីការប្រែប្រួលហ្សែន ដែលអាចបង្កឲ្យមានដុំសាច់ខួរក្បាល ប៉ុន្តែអ្នកទាំងនោះនៅមិនទាន់ច្បាស់ថាអ្វីជាមូលហេតុបង្កឲ្យមានការប្រែប្រួលនេះ។ ការប្រែប្រួលហ្សែនមួយចំនួនអាចមកពីដំណពូជ ប៉ុន្តែដុំសាច់ខួរក្បាល និងដុំសាច់ឆ្អឹងខ្នងខ្លះមិនជាប់ពាក់ព័ន្ធនឹងជំងឺដំណពូជនោះទេ។ ក្រៅពីការប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម អ្នកស្រាវជ្រាវនៅមិនទាន់ដឹងថាបរិស្ថានយើងរស់នៅ ឬបែបបទនៃការរស់នៅ អាចជាកត្តាប្រឈមពិតប្រាកដនៃជំងឺដុំសាច់នេះឬយ៉ាងណា។ ការប្រែប្រួលហ្សែនភាគច្រើនអាចកើតឡើងដោយចៃដន្យ ដែលពេលខ្លះកើតឡើងនៅក្នុងកោសិកា ដោយមិនមានកើតពីកត្តាមជ្ឈដ្ឋានខាងក្រៅនោះទេ។