backup og meta

អ្នកជំនាញស្រាយចម្ងល់ជុំវិញជំងឺរលាកថ្លើម គ្នាយើងមិនគួររំលង!

អ្នកជំនាញស្រាយចម្ងល់ជុំវិញជំងឺរលាកថ្លើម គ្នាយើងមិនគួររំលង!

ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ខ្លះ​កើត​មាន​ច្រើន​លើ​ពលរដ្ឋ​កម្ពុជា​យើង បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ដើម្បី​ជា​ចំណេះ​ដឹង​ខ្លះៗ លោក​សាស្ត្រាចារ្យ មហា​បរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន នឹង​បក​ស្រាយ​នូវ​ចម្ងល់​មួយ​ចំនួន​ជុំវិញ​ជំងឺ​រលាក​ថ្លើម ខាង​ក្រោម​នេះ។

សំណួរទី១. ជំងឺ​រលាក​ថ្លើម​បង្ក​ឡើង​ដោយសារ​មូលហេតុ​អីខ្លះ? ជំងឺ​រលាកថ្លើម​ប្រភេទ​ណា​ដែល​កើត​មាន​ញឹក​ញាប់​ជាង​គេ?

សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ មាន​រលាក​ថ្លើម​ដោយសារ​វីរុស មាន​រលាក​ថ្លើម A, B, C មាន​ជំងឺ​រលាក​ថ្លើម​ខ្លះ​ដោយ​សារ​ខ្លាញ់ កាលណា​ធាត់​ដុំ​ក្បាល​ពោះ​ធំ​ទៅ ខ្លាញ់​ចូល​ក្នុង​ថ្លើម ឲ្យ​រលាក​ថ្លើម រលាក​ថ្លើម​ដោយសារ​ស្រា រលាក​ថ្លើម​ដោយសារ​ថ្នាំ​ពេទ្យ។ ក្នុង​នោះ​ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹក​ញាប់​ជាងគេ មាន​ជំងឺ​រលាក​ថ្លើម​​ប្រភេទ B និង C បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ជំងឺ​រ៉ាំរ៉ៃ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ឲ្យ​ក្រិន​ថ្លើម និង​កើត​មហារីក​ថ្លើម

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

សំណួរទី២. ជំងឺ​រលាក​ថ្លើម​ប្រភេទ​ណា​ខ្លះ​មាន​វ៉ាក់សាំង​ការពារ?

សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A និង B ​មាន​វ៉ាក់សាំង​ចាក់​ការពារ ដោយ​ឡែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C វិញ​មិន​ទាន់​មាន​វ៉ាក់សាំង​ចាក់​ការពារ​នោះ​ទេ។

សំណួរទី៣. ​តើជំងឺ​រលាក​ថ្លើម​ប្រភេទ​ណា​ខ្លះ​អាច​ព្យាបាល​ជា?

សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ B មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​នោះ​ទេ​នៅ​លើ​ពិភព​លោកហ្នឹង ថ្នាំ​ដែល​ព្យាបាល​វា គឺ​គ្រាន់​តែ​ទប់​មេរោគ​មិន​ឲ្យ​រីក​រាល ឬ​កើន​ឡើង​ចំនួន​មេរោគ​នៅ​ក្នុង​ឈាម ដើម្បី​កាត់​បន្ថយ​នូវ​ផល​វិបាក។ ចំណែក​ឯ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C វិញ មិន​មាន​វ៉ាក់សាំង​ចាក់​ការពារ​នោះ​ទេ តែ​បច្ចុប្បន្នមាន​ថ្នាំ​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ។

សំណួរទី៤. ជំងឺ​រលាក​ថ្លើម​អាច​ឆ្លង​តាម​អ្វី​ខ្លះ?

សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ ហើយ​ការ​ចម្លង​ក៏​ខុស​គ្នា​ដែរ។ ជំងឺ​រលាក​ថ្លើម​ប្រភេទ A បង្ក​ឡើង​ដោយ​វីរុស​ម្យ៉ាង តែ​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អី​ទេ ភាគ​ច្រើន​វា​រលាក​ហើយ​វា​ជា​ខ្លួន​វា ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​ឆ្លង​តាម​ការ​បរិភោគ ឬ​ទឹក​កខ្វក់។ ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​ឆ្លង​តាម​ការ​ប៉ះពាល់​ឈាម-ទឹករងៃ​អ្នក​ជំងឺ ឆ្លង​ពី​ម្តាយ​ដែល​មាន​ផ្ទុក​មេរោគ​ទៅ​កូន ឆ្លង​តាម​ការ​រួមភេទ ឆ្លង​តាម​ការ​ប្រើប្រាស់​សម្ភារៈ ឬ​វត្ថុ​មុត​ស្រួច​រួមគ្នា ដែល​មាន​ការ​ដាច់​រលាត់​ចេញ​ឈាម។ ចំណែក​ឯ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​ឆ្លង​បាន​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​នឹង​ឈាម ទឹក​រងៃ ការ​មុត​ដាច់​ស្បែក ការ​រួមភេទ​ដោយ​មិន​មាន​ប្រើ​ស្រោម​អនាម័យ ការ​ប្រើ​ប្រាស់​វត្ថុ​មុត​ស្រួច​ចាក់​ឆ្លង​កាត់​ស្បែក…។

សំណួរទី៥. លោក​សាស្ត្រាចារ្យ បើ​កើត​រលាក​ថ្លើម​យូរៗ អាច​បង្ក​ទៅ​ជា​មហារីក​ថ្លើម​ទេ?

សាស្ត្រាចារ្យ៖ រាល់​ការ​រលាក​ថ្លើម​ទាំងអស់ មិន​ថា​ប្រភេទ A, B ឬ C នោះ​ទេ ទោះ​ជា​ដោយសារ​មូលហេតុ​អ្វី​ក៏​ដោយ គឺ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម ហើយ​អាច​ឆក់​យក​ជីវិត​អ្នក​ជំងឺ​បាន។ បើ​និយាយ​ពី​ជំងឺ​ថ្លើម​ប្រភេទ B វិញ គ្រោះថ្នាក់​ខ្លាំង​ណាស់ គឺ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម​តែ​ម្តង ដោយ​មិន​ឆ្លង​កាត់​ជំងឺ​ក្រិន​ថ្លើម តែ​ជា​ភ័ព្វសំណាង ជំងឺ​រលាក​ថ្លើម​ប្រភេទ B មាន​វ៉ាក់​សាំង​ការពារ ថ្វី​ត្បិត​តែ​មិន​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​ដាច់​ក៏​ដោយ។

[embed-health-tool-heart-rate]

សំណួរទី៦. ផឹកស្រាអាច​ប៉ះពាល់​ដល់​ថ្លើម​ តើប៉ះពាល់កម្រិតណាដែរលោកសាស្ត្រាចារ្យ?

សាស្ត្រាចារ្យ៖ រលាក​ថ្លើម​ដោយសារ​ស្រា ជា​បញ្ហា​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​សារ​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ចូល​ចិត្ត​ផឹកស្រា ស្រាបៀរ មិន​ចាស់ ឬ​ក្មេង​ទេ។ គ្រឿង​ស្រវឹង​ទាំង​អស់​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ថ្លើម​ទៅ​ថ្ងៃ​អនាគត បើ​សិន​ជា​យើង​ផឹក​ច្រើន​លើស​កំណត់ និង​រយៈពេល​យូរ។ ប្រសិន​បើ​យើង​មាន​វីរុស​ថ្លើម​ប្រភេទ B & C ហើយ​ផឹក​ស្រា​បន្ថែម​ទៀត រឹត​ពន្លឿន​ការ​វិវត្ត​ជំងឺ​ថ្លើម​កាន់​តែ​ឆាប់ ឈាន​ទៅ​រក​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម។

ខាង​ក្រោម​​នេះ​​ជា​​​បទ​សម្ភាស​​លម្អិត​​អំពី​​ជំងឺ​​រលាក​ថ្លើម ជាមួយ​​នឹង​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ថ្លើម ក្រពះពោះវៀន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Liver Disease

https://my.clevelandclinic.org/health/diseases/17179-liver-disease

Liver disease

https://www.mayoclinic.org/diseases-conditions/liver-problems/symptoms-causes/syc-20374502

Signs and Symptoms of Liver Disease

https://www.health.com/liver-disease-symptoms-8399514

កំណែ​ប្រែបច្ចុប្បន្ន

09/09/2024

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

ជំងឺរលាកថ្លើម បើចាំដល់ពេលចេញរោគសញ្ញា ទើបទៅពេទ្យ ជាការខុសធ្ងន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 09

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម