ជំងឺមហារីកទ្វារមាស ជាការលូតលាស់មិនប្រក្រតីនៃកោសិកាក្នុងទ្វារមាស ហើយកត្តាអាយុអាចបង្កើនហានិភ័យនៃការកើតជំងឺដ៏កាចសាហាវមួយនេះបាន។ សម្រាប់អ្នកដែលមានអាយុតិចជាង៥០ឆ្នាំ មានឱកាសកើតជំងឺមហារីកទ្វារមាសតិចតួចជាងអ្នកដែលមានអាយុលើសពី៧០ឆ្នាំឡើងទៅ។ រីឯរោគសញ្ញានៃជំងឺនេះ អាចធ្វើឲ្យយើងភ័ន្តច្រឡំទៅនឹងការបង្ករោគលើផ្លូវទឹកនោម ឬការបង្ករោគផ្សិត ហេតុនេះហើយ ស្រីៗយើងចាំបាច់ត្រូវតាមដានឲ្យដិតដល់ពីរោគសញ្ញាមិនប្រក្រតីណាមួយ។
រោគសញ្ញាមួយចំនួននៃជំងឺមហារីកទ្វារមាស
១. រមាស់ទ្វារមាស និងក្រហាយនៅពេលនោម
ជាទូទៅ អាការៈរមាស់ និងក្រហាយទ្វារមាសជារោគសញ្ញាទូទៅ ដែលកើតលើស្រីៗយើងភាគច្រើន និងបង្ហាញពីការបង្ករោគលើប្លោកនោម ការបង្ករោគលើផ្លូវទឹកនោម ឬការបង្ករោគផ្សិត។ យ៉ាងណាមិញ អាការៈខាងលើក៏អាចជាសញ្ញានៃជំងឺមហារីកទ្វារមាសដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. ឫសលើទ្វារមាស
ជំងឺឫសលើប្រដាប់បន្តពូជ កើតឡើងជាញឹកញាប់ ដែលមានពណ៌ដូចទៅនឹងស្បែករបស់យើងដែរ និងកើតនៅជុំវិញទ្វារមាស មាត់ស្បូន លិង្គ ឬរន្ធគូទ។ យោងតាមសមាគមជំងឺមហារីកអាមេរិកបានឲ្យដឹងថា ជំងឺមហារីកverrucous carcinoma ដែលជាប្រភេទរងនៃជំងឺមហារីកទ្វារមាស ក៏មានរូបរាងស្រដៀងទៅនឹងឫសផងដែរ ដូច្នេះហើយ យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ និងពិនិត្យឫសដែលដុះនៅលើបរិវេណនោះ ទើបជាការប្រសើរ។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
៣. ការប្រែប្រួលនៃស្បែក
ក្នុងករណីនៃការកើតជំងឺមហារីកទ្វារមាស បរិវេណនៅលើទ្វារមាសអាចមើលទៅខុសប្លែកពីប្រក្រតី ដោយមើលទៅស ឬខ្មៅជាងស្បែកធម្មតា។ លើសពីនេះ យើងអាចនឹងឃើញដុំពក ដែលមានពណ៌ក្រហម ផ្កាឈូក ឬស និងដូចទៅនឹងឫស ឬមានសភាពគ្រើម ឬក្រាស់ជាងស្បែកត្រង់បរិវេណនោះ។