backup og meta

៦ ចំណុច បង្កើនហានិភ័យនៃជំងឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហារីកមាត់ស្បូនដោយមិនដឹងខ្លួន!

៦ ចំណុច បង្កើនហានិភ័យនៃជំងឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហារីកមាត់ស្បូនដោយមិនដឹងខ្លួន!

ជំងឺ​មហារីក​មាត់​ស្បូន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​HPV ហើយ​វីរុស​នេះ​ដែរ​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​អ្នក​​ជំងឺ​មហារីក​មាត់​ស្បូន​ប្រហែល​៩៩%​ឯណោះ។ វីរុស​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​កត្តា​ហានិភ័យ​ចម្បង​ ហើយ​ប្រភេទ​ជាក់លាក់​នៃ​វីរុស​HPV ដូចជាHPV-16 និង​HPV-18 អាច​​បំប្លែង​កោសិកា​ធម្មតា​ទៅ​ជា​កោសិកា​មហារីក​មាត់​ស្បូន។ ជាមួយ​គ្នា​នេះ​ដែរ ​បែបបទ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក៏​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​​កើត​​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​មួយ​នេះ​។

កត្តា​បែបបទ​រស់នៅ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន

១. ប្រវត្តិ​ក្នុង​ការ​រួម​ភេទ

​​ការ​ចាប់ផ្តើម​រួម​ភេទ​នៅ​វ័យ​ក្មេង​ពេក និង​មាន​ដៃគូ​រួម​ភេទ​ច្រើន​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ដោយ​​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​វីរុស​HPV និង​ជំងឺ​កាមរោគ​ដទៃ​ទៀត។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២. ការ​ជក់​បារី និង​ប្រើប្រាស់​ថ្នាំ​ជក់

ទន្ទឹម​នឹង​នេះ​ដែរ ការ​ជក់​បារី​ក៏​អាច​បង្កើន​ឱកាស​នៃ​​ការវិវត្ត​ទៅ​ជា​ដំបៅ​មុន​កើត​​មហារីក​​នៃ​មាត់​ស្បូន​ ដែល​​ជា​ហេតុ​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។ ជាក់ស្តែង​ សារធាតុ​គីមី​ពុល​នៅ​ក្នុង​ផ្សែង​ថ្នាំ​ជក់​ មាន​សមត្ថភាព​បំផ្លាញ​DNA នៅ​ក្នុង​កោសិកា​មាត់​ស្បូន​ និង​បង្ក​ឲ្យ​មាន​ការ​លូតលាស់​កោសិកា​មហារីក។

៣. ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ

នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​ចុះ​ខ្សោយ​ នោះ​នឹង​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​HPV និង​វិវត្តទៅ​​ជា​មហារីក​មាត់​ស្បូន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ញ៉ាំ​អាហារ​ល្អៗ និង​ហាត់ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ។

៤. ញ៉ាំ​គ្រឿង​ស្រវឹង

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ​ ពីព្រោះ​គ្រឿង​ស្រវឹង​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។

៥. ធាត់​ជ្រុល ឬ​លើស​ទម្ងន់

​ចំណែក​ឯ​បញ្ហា​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដូច​គ្នា ដោយ​សារ​តែ​ខ្លាញ់​លើស​នៃ​រាងកាយ​ អាច​បណ្តាល​ឲ្យ​មាន​ការ​លាក​រ៉ាំរ៉ៃ និង​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​កោសិកា​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក។

[embed-health-tool-ovulation]

៦. ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត

យោង​តាម​ការ​ស្រាវជ្រាវ​​បាន​​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​​​មធ្យោបាយ​ពន្យារ​កំណើត​ជាក់លាក់​ ដូចជា​ការ​ប្រើ​ថ្នាំ​លេប អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន។ ប្រសិនបើ​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​រយៈពេល​៥​ឆ្នាំ នោះ​នឹង​អាច​បង្កើន​ហានិភ័យ​ចំនួន​៥% ស្រប​ពេល​ដែល​​ហានិភ័យ​អាច​កើន​ឡើង​រហូត​ដល់​៦០%​​ នៅ​ពេល​ដែល​យើង​ប្រើប្រាស់​រហូត​ដល់​៩​ឆ្នាំ និង​កើន​ឡើង​ទ្វេ​ដង​ ប្រសិនបើ​យើង​ប្រើ​រយៈពេល​១០​ឆ្នាំ ឬ​លើស​ពី​នេះ។ ប៉ុន្តែ ហានិភ័យ​នេះ​ នឹង​ត្រូវ​បាន​កាត់បន្ថយ​ ក្រោយ​ឈប់​ថ្នាំ​ពន្យារ​កំណើត។

អត្ថបទគួរអាន៖

ចំណុចសំខាន់

កត្តា​បែបបទ​រស់នៅ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន៖
  • ប្រវត្តិ​ក្នុង​ការ​រួម​ភេទ
  • ការ​ជក់​បារី និង​ប្រើប្រាស់​ថ្នាំ​ជក់
  • ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ
  • ញ៉ាំ​គ្រឿង​ស្រវឹង
  • ធាត់​ជ្រុល ឬ​លើស​ទម្ងន់
  • ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Risk Factors for Cervical Cancer

https://www.cancer.org/cancer/cervical-cancer/causes-risks-prevention/risk-factors.html

Can Cervical Cancer Be Prevented?

https://www.cancer.org/cancer/cervical-cancer/causes-risks-prevention/prevention.html

Cervical cancer

https://www.mayoclinic.org/diseases-conditions/cervical-cancer/symptoms-causes/syc-20352501

កំណែ​ប្រែបច្ចុប្បន្ន

26/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មិនត្រឹមស្រីៗ! ប្រុសៗចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ការពារពីជំងឺសាហាវច្រើន

ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 26

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម