backup og meta

៤ចំណុចខ្លឹមៗពីជំងឺទឹកនោមផ្អែម និងជំងឺមហារីកលំពែង

៤ចំណុចខ្លឹមៗពីជំងឺទឹកនោមផ្អែម និងជំងឺមហារីកលំពែង

ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ គឺ​​ជា​​កត្តា​ប្រឈម​ធំ​ទី​បី​បន្ទាប់ពី​ការ​ជក់​បារី និង​ធាត់​ជ្រុល ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​មហារីក​លំពែង​។ តាម​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​​រយៈពេល​យូរ អាច​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​លំពែង​ពី​១,៥​ដង​ ទៅ​២​ដង​បន្ថែម​ទៀត​។

ខាង​ក្រោម​​នេះ​ជា​អ្វី​ដែល​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ដឹង​ពី​ជំងឺ​មហារីក​លំពែង​៖

១. អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​លំពែង​​

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ត្រូវ​ចាត់​ចូល​ថា​អ្នក​​ប្រឈម​នឹង​ជំងឺ​មហារីក​លំពែង​។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បន្ថែម​ឱកាស​ប្រឈម​កើត​ជំងឺ​មហារីក​លំពែង​ពី​១,៥​ដង​ទៅ​២​ដង​។ កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​លំពែង​ផ្សេង​ទៀត​មាន​ដូច​ជា​ជក់បារី រលាក​លំពែង​រ៉ាំរ៉ៃ ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​លំពែង អ្នក​ធាត់​ខ្លាំង និង​អ្នក​មាន​ជំងឺ​ហ្សែន​ជាក់​លាក់​មួយ​ចំនួន​។​

២. រយៈពេល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​

​​​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​​នោម​ផ្អែម​ចាប់ពី​ប្រាំ​ឆ្នាំ​ឡើង ត្រូវ​គេ​ដឹង​ថា​មាន​ហានិភ័យ​ខ្ពស់​ជាង​កម្រិត​មធ្យម​នៃ​ការ​កើត​ជំងឺ​មហារីក​លំពែង​ ដែល​ទើប​រក​ឃើញ​ជំងឺ​ទឹក​នោម​ផ្អែម​ដំបូង​។ ដោយ​ឡែក​សម្រាប់​អ្នក​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ និង​ទើប​បាន​រក​ឃើញ​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម មាន​អត្រា​កើត​ជំងឺ​មហារីក​លំពែង​១​ភាគ​រយ ក្នុង​រង្វង់​បី​ឆ្នាំ​បន្ទាប់​ពី​បាន​រក​ឃើញ​ជំងឺ​នេះ​។ ក្នុង​ករណី​នេះ ដុំ​សាច់​នៅ​លំពែង​ទៅ​វិញ​ទេ ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​។

ជំងឺមហារីកលំពែង៣. ជំងឺ​ទឹក​នោម​ផ្អែម​ជា​រោគ​សញ្ញា​ជំងឺ​មហារីក​លំពែង​

ការ​សិក្សា​បាន​រក​ឃើញ​ថា​ជំងឺ​មហារីក​លំពែង​បាន​ធ្វើ​ឲ្យ​កោសិកា​ក្នុង​រាង​កាយ​ក្លាយ​ជា​ធន់​នឹង​អាំង​ស៊ុយលីន​។ អាំង​ស៊ុយលីន​ ជា​អ័រម៉ូន​ផលិត​ឡើង​ដោយ​លំពែង ដើម្បី​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ករណី​មាន​ភាព​ធន់​នឹង​អាំងស៊ុយលីន​ផ្សេងទៀត ដូចជា​ករណី​ធាត់​ជ្រុល កោសិកា​ផលិត​អាំងស៊ុយលីន​នៅ​ក្នុង​លំពែង​នឹង​ផលិត​អាំងស៊ុយលីន​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​យក​ឈ្នះ​លើ​ភាព​ធន់​នឹង​អាំងស៊ុយ​លីន​។

ប៉ុន្តែ​មហារីក​លំពែង​ហាក់​ដូច​ជា​បាន​ទៅ​បញ្ឈប់​កោសិកា​ផលិត​អាំងស៊ុយលីន​ទៅ​វិញ មិន​អាច​ផលិត​អាំងស៊ុយលីន​ទៅ​តាម​តម្រូវ​ការ​បាន​​ពេល​មាន​ភាព​ស៊ាំ​អាំងស៊ុយលីន​កើត​ឡើង​។ ការ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៤. គុណប្រយោជន៍​នៃ​ការ​រក​ឃើញ​ជំងឺ​ទាំង​ពីរ​​បាន​លឿន

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក​លំពែង​បាន​លឿន ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ជំងឺ​។ ទាំង​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក​លំពែង​អាច​មាន​ចេញ​រោគ​សញ្ញា​កម្រិត​ស្រាល​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ និង​អ្នក​ជំងឺ​ខ្លួន​ឯង​មើល​រំលង​។ យ៉ាងណា ជំងឺ​ទាំងពីរ​នេះ​​អាច​គ្រប់គ្រង​បាន បើ​សិន​ជា​បាន​រក​ឃើញ​បាន​លឿន និង​ច្បាស់​លាស់​។

[embed-health-tool-bmi]

៥. រោគ​សញ្ញា​​ជំងឺមហារីក​លំពែង

​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា​ អាច​ចៀស​ផុត​គ្រោះថ្នាក់​ជា​ច្រើន កើត​មាន​ឡើង​ជា​យថាហេតុ ដូច្នេះ​អ្វី​យើង​ត្រូវ​ដឹង​ជា​ចាំបាច់ គឺ​រោគ​សញ្ញា​នៃ​មហារីក​ប្រភេទ​នេះ​ដូច​ជា៖

  • ខាន់​លឿង
  • ស្រក​ទម្ងន់
  • បាក់​ទឹក​ចិត្ត
  • លែង​ឃ្លាន​អាហារ
  • វិបត្តិ​កំណក​ឈាម
  • ឈឺ​ពោះ​ផ្នែក​ខាង​លើ​ អាច​រាល​ដាល​ទៅ​ខ្នង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Things You Need to Know about Diabetes and Pancreatic Cancer

https://www.pancan.org/news/6-things-need-know-diabetes-pancreatic-cancer/

Diabetes and pancreatic cancer

https://pubmed.ncbi.nlm.nih.gov/22162232/

Diabetes Type 2 and Pancreatic Cancer: A History Unfolding

https://www.ncbi.nlm.nih.gov/pmc/articles/PMC5860818/

កំណែ​ប្រែបច្ចុប្បន្ន

30/10/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជំងឺមហារីកស្បែកក្រោមក្រចក កម្រកើតតែក៏គ្រោះថ្នាក់

ធាត់ទ្រលុកទ្រលន់ សម្បូរខ្លាញ់ ប្រឈមកើតជំងឺមហារីកច្រើនមុខ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម