មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់លាស់ពីមូលហេតុដែលនាំឱ្យកើតជំងឺមហារីកសុដន់ នៅឡើយទេ ហេតុនេះ ស្រីៗតម្រូវឱ្យតាមដានសុខភាព និងពិនិត្យសុដន់ឱ្យបានដិតដល់។ ក្នុងករណីមានប្រវត្តិគ្រួសារ ទោះខាងឪពុក ខាងម្តាយ ឬមានសមាជិកគ្រួសារកើតជំងឺមហារីកសុដន់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ថាយើងត្រូវជួបគ្រូពេទ្យជំនាញខាងជំងឺមហារីក។






















