backup og meta

​ពពួកអាហារ​ដែលអ្នកគួរញ៉ាំដើម្បីបន្ថយហានិភ័យ​ជំងឺ​មហារីក​​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពពួកអាហារ​ដែលអ្នកគួរញ៉ាំដើម្បីបន្ថយហានិភ័យ​ជំងឺ​មហារីក​​សួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​របប​អាហារ​សុខភាព​មិន​អាច​ព្យាបាល​​ជំងឺ​មហារីក​សួត​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​​ការវិវត្តនៃ​ជំងឺ​ ក៏​ដូចជា​​ជួយ​គ្រប់គ្រង​រោគ​សញ្ញា​ នៅ​ក្នុង​​ករណី​ដែល​យើង​មាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ យ៉ាង​ណា​មិញ​ គ្នា​យើង​គួរ​បញ្ចូល​អាហារ​ទាំង​នេះ​ ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ទទួល​បាន​​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ក៏​ដូចជា​​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​សួរតផង​ដែរ​។

១. ផ្លែឈើ​ និង​បន្លែ​ចម្រុះ​ពណ៌​

​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជួយ​ទ្រទ្រង់​​រាងកាយ​ក្នុង​ការ​​ប្រឆាំង ក៏​ដូចជា​​ជួយ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​។​ ​​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​មហារីក​សួត​ ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​រី​ឯ​ផ្លែឈើ​ និង​បន្លែ​ចម្រុះ​ពណ៌​ដូចជា​ប៉េងប៉ោះ ផ្លែបឺរី​ និង​ម្ទេស​ប្លោក​ មាន​ផ្ទុក​​អុកស៊ីតកម្ម​ខ្ពស់​ បើ​ប្រៀបធៀប​នឹង​បន្លែ​ និង​ផ្លែឈើ​ផ្សេង​ៗ​។

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សួត​​​​អន​ឡាញ

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

កម្មវិធីពិនិត្យជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃអនឡាញ

កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

២. គ្រាប់​ធញ្ញជាតិ​

​​​​​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ផ្ដល់​កាបូអ៊ីដ្រាត​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ និង​​អត្រា​មរណភាព​។ ​​​ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ទាំងមូល​ ​ដូចជា​ ស្រូវ​សាឡី​​ ហើយ​ជ្រើសរើស​​យក​បាយ​អង្ករសម្រូប​​ ជំនួស​ឲ្យ​បាយ​ស ទើប​ជា​ការ​ប្រសើរ​។​

របបអាហារ២

៣. ប្រភព​ប្រូតេអ៊ីន​មាន​ជីវជាតិ​

​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​ចំនួន​កាន់តែ​មាន​ប្រសិទ្ធភាព​​ទ្វេ​ដង​។ ប្រភព​ប្រូតេអ៊ីន​​ដែល​មាន​គុណភាព​ មាន​ដូចជា​ស៊ុត​សរីរាង្គ​ សាច់​ ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ និង​ទឹក​បន្លែ​ជាដើម​ ​អាច​ជួយ​បង្កើន​ម៉ាស់​សាច់ដុំ ដើម្បី​ការពារ​សាច់​ដុំ​​ពី​ការ​រួញ​ស្វិត ដែល​អាច​បណ្ដាល​ឲ្យ​​កើត​មាន​ជំងឺ​មហារីក​​សួត​។​ ម្យ៉ាង​វិញ​ទៀត​ ចូរ​កាត់​បន្ថយ​​ប្រូតេអ៊ីន​ខ្ពស់​នៅ​ក្នុង​ខ្លាញ់​ឆ្អែត​ ដូចជា​សាច់​ខ្លាញ់​ ​និង​សាច់​មាន់​ចៀន​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ ដោយ​ជ្រើសរើស​យក​តែ​សាច់​ក្រហម​ដែល​គ្មាន​ខ្លាញ់​ ​និង​ត្រី​ជំនួស​វិញ​។​ ប្រភព​ប្រូតេអ៊ីន​ដទៃ​ទៀត​ រួម​មាន​ទឹក​ដោះ​គោ​ជូរ​ និង​សណ្ដែក​​។

៤. ​ខ្លាញ់​​ចម្រាញ់​ចេញ​​ពី​រុក្ខជាតិ​

​​​គ្រាប់​ធញ្ញជាតិ​  ផ្លែ​ប័រ​ និង​ប្រេង​​បន្លែ​ ផ្ដល់​បរិមាណ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ រួម​ទាំង​ខ្លាញ់​សុខភាព​។​ ជា​ទូទៅ​ ខ្លាញ់​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ទាំង​នេះ​ ​ផ្ដល់​ថាមពល​ខ្ពស់​ និង​មាន​សារធាតុ​ចិញ្ចឹម​ទាប​ ​ហើយ​វា​ល្អ​បំផុត​នៅ​ពេល​​​ចំណង់​អាហារ​​ថយ​ចុះ​ ដែល​កត្តា​នេះ​ច្រើន​តែ​កើត​ឡើង​ចំពោះ​អ្នក​ដែល​​មាន​សាច់ដុំ​មហារីក​សួត​

ស្វែងយល់ពីបញ្ហាសួតច្រើនទៀត៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/335771-foods-to-fight-lung-cancer/

https://www.verywellhealth.com/lung-cancer-fighting-foods-2249268

https://www.lungcancercanada.ca/Lung-Cancer/Living-with-lung-cancer/Nutrition.aspx

https://www.lung.org/lung-health-diseases/lung-disease-lookup/lung-cancer/treatment/stay-healthy/prevention

Lung Cancer

 

កំណែ​ប្រែបច្ចុប្បន្ន

02/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់

តិចនិក៥យ៉ាង ជួយឲ្យ​សួតមាន​សុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម