អ្នកជំងឺមហារីកសួតកម្រិតដំបូងភាគច្រើន មិនបង្ហាញរោគសញ្ញាសម្គាល់ថាជាមហារីកនោះទេ ដរាបណាមិនទាន់វិវត្ដឈានដល់ដំណាក់កាលរីករាលដាល ប៉ុន្ដែក៏មិនមែនទាំងអស់នោះដែរ។ អ្នកជំងឺមួយចំនួនតូច ក៏បង្ហាញរោគសញ្ញាបន្ដិចបន្ដួច ឬរោគសញ្ញាជំងឺសួតដទៃទៀត ស្ថិតក្នុងការសង្ស័យ ខណៈអ្នកជំងឺភាគច្រើន មិនសូវចាប់អារម្មណ៍។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ដោយសារតែជំងឺមហារីកសួតដំណាក់កាលដំបូងកម្របង្ហាញរោគសញ្ញា ដូច្នេះអ្នកជំងឺ ក៏ពិបាកនឹងកំណត់សម្គាល់ខ្លួនឯងថាត្រូវពិនិត្យស្វែងរកជំងឺនេះណាស់។ ប៉ុន្ដែមានករណីគួរសង្ស័យមួយចំនួន ទាក់ទងនឹងជីវិតរស់នៅអ្នកជំងឺ ដូចជាការជក់បារី ដែលមានរយៈពេលយូរ និងលក្ខខណ្ឌសុខភាពសួតផ្សេងទៀតស្ថិតក្នុងការសង្ស័យ ហើយអាចបង្ករោគសញ្ញាទូទៅគួរចាប់អារម្មណ៍បំផុត មានដូចខាងក្រោម៖
- ការក្អកដែលមិនបាត់ ឬ កាន់តែអាក្រក់ទៅៗ
- ក្អកចេញឈាម ឬមានកំហាកពណ៌ច្រែះ
- ការឈឺទ្រូងនៅពេល ដកដង្ហើមវែងៗ ក្អក ឬសើច
- ថប់ៗដង្ហើម
- បាត់បង់ចំណង់អាហារ
- ការស្រកទម្ងន់
- មានអារម្មណ៍អស់កម្លាំងឬខ្សោយ
- ការឆ្លងមេរោគដូចជារលាកទងសួត ជំងឺរលាកសួតដែលមិនទាន់ជាសះស្បើយ
ប៉ុន្មានចំណុចខាងលើ អ្នកជំងឺអាចស្ថិតក្នុងដំណាក់កាលទើបតែចាប់ផ្ដើម ហើយក៏ជាពេលវេលាដែលអ្នកជំងឺត្រូវស្វះស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីពិនិត្យពិគ្រោះ និងព្យាបាល។ ដំណាក់កាលនេះ អ្នកជំងឺមានភាគរយច្រើនអាចជាសះស្បើយបានលឿន។ ប៉ុន្ដែប្រសិនបើអ្នកជំងឺ មិនសូវចាប់អារម្មណ៍យកចិត្ដទុកដាក់នឹងអាការៈទាំងនេះទេ នឹងអាចឈានដល់ដំណាក់កាលកោសិកាមហារីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ នោះនឹងវិវត្ដទៅជាធ្ងន់ធ្ងរ ដែលអាចបង្ហាញអាការៈដូចជា៖
- ឈឺឆ្អឹង (ដូចជាឈឺខ្នង ឬត្រគាក)
- ក្អកមានធ្លាក់ឈាម មានក្លិន
- ប្រែប្រួលប្រព័ន្ធប្រសាទ (ឈឺក្បាល ទន់ខ្សោយ ឬស្ពឹកដៃ ឬជើង វិលមុខ) ដោយសារតែមហារីករាលដាលដល់ខួរក្បាល
- ស្បែក និងភ្នែកឡើងលឿង ក្នុងករណីមហារីករាលដាលដល់ថ្លើម
- ការហើមកូនកណ្តុរ ដូចជានៅក ឬខាងលើឆ្អឹងកង
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ជំងឺមហារីកសួតគឺជាជំងឺដ៏គ្រោះថ្នាក់ និងអាចគំរាមកំហែង ដល់អាយុជីវិត ប្រសិនជាមិនបានយកចិត្ដទុកដាក់តាមដានសុខភាព និងព្យាបាលទាន់ពេលវេលានោះទេ។ ជាក់ស្ដែងណាស់ ប្រសិនបើស្ថិតក្នុងដំណាក់កាលអ្នកជំងឺនៅក្នុងកម្រិតដំបូង ឬទើបតែកកើត ដោយបង្ហាញរោគសញ្ញាសង្ស័យ មិនទាន់ឈានដល់ដំណាក់កាលរាលដាល អ្នកជំងឺត្រូវតែប្រញាប់ទៅពិនិត្យ និង ស្វែងរកការព្យាបាល ឲ្យបានលឿនបំផុត ប៉ុន្ដែប្រសិនបើអូសបន្លាយពេលវេលា ទុកឲ្យសភាពជំងឺកា្លយជាធ្ងន់ធ្ងរ នោះភាពជាសះស្បើយនៃជំងឺមានភាគរយតិចតួច។
[embed-health-tool-bmi]