យើងម្នាក់ៗអាចមានអាការៈអាលែកហ្ស៊ីមិនដូចគ្នាទេ ហើយប្រតិកម្មទៅនឹងភ្នាក់ងារបង្កអាលែកហ្ស៊ីក៏ខុសៗគ្នាដែរ។ ជាក់ស្ដែង អាលែកហ្ស៊ីអាចកើតឡើងដោយសារតែកត្តារាងកាយផ្ទាល់ បរិយាកាសខាងក្រៅ និងបរិស្ថានជុំវិញជាដើម។ យ៉ាងណាមិញ អាការៈអាលែកហ្ស៊ីកាន់តែមានធ្ងន់ធ្ងរនៅពេលយប់ ដោយសារតែធូលីដីកកកុញនៅលើពូកខ្នើយរបស់យើង។ ក្នុងករណីដែលយើងអាលែកហ្ស៊ីទៅតាមរដូវកាល ឬអាលែកហ្ស៊ីជាមួយនឹងបរិយាកាស យើងអាចមានអាការៈធ្ងន់ធ្ងរនៅពេលយប់ ពេលព្រឹក ឬទាំងពីរពេល។
ភ្នាក់ងារបង្កអាលែកហ្ស៊ីនៅពេលយប់មានអ្វីខ្លះ?
ជាក់ស្ដែង មិនថាអាលែកហ្ស៊ីប្រភេទណាទេ គឺសុទ្ធតែអាចរំខានដល់ដំណេករបស់យើងបាន។ កន្ទួលរមាស់ អាលែកហ្ស៊ីជាមួយនឹងអាហារ ឬចុកពោះដែលបណ្ដាលមកពីអាលែកហ្ស៊ីក៏អាចបង្កជាបញ្ហាដំណេក។ ប៉ុន្តែ អាលែកហ្ស៊ីដែលធ្វើឲ្យយើងពិបាកគេងនៅពេលយប់ភាគច្រើន គឺអាលែកហ្ស៊ីច្រមុះ និងជំងឺហឺត ហើយកត្តាដែលបង្កឲ្យអាការៈកាន់តែធ្ងន់ធ្ងរនៅពេលយប់ រួមមាន៖
- លំអងធូលី
- ពពួកសត្វល្អិតតូចៗ
- ពពួកផ្សិត
- រោមសត្វចិញ្ចឹម
អាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរនៅពេលយប់ដោយសារមូលហេតុអ្វី?
ការគេងផ្ងារអាចជំរុញឲ្យធ្លាក់ទឹកសំបោរនៅខាងក្រោយច្រមុះហូរចូលទៅក្នុងបំពង់ក ដែលនាំឲ្យរមាស់កនៅពេលគេង។ ជាទូទៅ បញ្ហាតឹងចម្រុះ និងហៀរសំបោរ កើតឡើងជាទូទៅចំពោះអ្នកដែលអាលែកហ្ស៊ី និងអាចរំខានដល់ដំណេករបស់យើងបាន។ ប្រសិនបើភ្នាក់ងារបង្កអាលែកហ្ស៊ីប្រមូលផ្ដុំនៅលើគ្រែ នោះវានឹងអាចធ្វើឲ្យយើងរមាស់ពាសពេញរាងកាយបានតែម្តង។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
គន្លឹះកាត់បន្ថយបញ្ហាអាលែកហ្ស៊ីនៅពេលយប់
- បោកគក់សម្រាលពូកខ្នើយជារៀងរាល់សប្ដាហ៍
- សម្អាតបន្ទប់គេងឲ្យបានស្អាតជាទៀងទាត់
- ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់
- ប្រើប្រាស់ថ្នាំប្រឆាំងនឹងអាលែកហ្ស៊ី។
អត្ថបទគួរអាន៖
- អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ
- ដុះសាច់ច្រមុះ និងអាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?
- ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ
- អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង
ចំណុចសំខាន់
ការគេងផ្ងារអាចជំរុញឲ្យធ្លាក់ទឹកសំបោរនៅខាងក្រោយច្រមុះ ហូរចូលទៅក្នុងបំពង់ក ដែលនាំឲ្យរមាស់កនៅពេលគេង។ ជាទូទៅ បញ្ហាតឹងចម្រុះ និងហៀរសំបោរ កើតឡើងជាទូទៅចំពោះអ្នកដែលអាលែកហ្ស៊ី និងអាចរំខានដល់ដំណេករបស់យើងបាន។ ប្រសិនបើភ្នាក់ងារបង្កអាលែកហ្ស៊ីប្រមូលផ្ដុំនៅលើគ្រែ នោះវានឹងអាចធ្វើឲ្យយើងរមាស់ពាសពេញរាងកាយបានតែម្តង។
គន្លឹះកាត់បន្ថយបញ្ហាអាលែកហ្ស៊ីនៅពេលយប់
- បោកគក់សម្រាលពូកខ្នើយជារៀងរាល់សប្ដាហ៍
- សម្អាតបន្ទប់គេងឲ្យបានស្អាតជាទៀងទាត់
- ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់
- ប្រើប្រាស់ថ្នាំប្រឆាំងនឹងអាលែកហ្ស៊ី។
[embed-health-tool-bmr]