ភ្លៀងអាចលាងជម្រះចោលល្អងធូលីដែលនៅក្នុងខ្យល់អាកាសបានក៏ពិតមែន ប៉ុន្តែក៏អាចបំបែកលំអងធូលីនៅលើដី និងរាលដាលកាន់តែខ្លាំងថែមទៀតដែរ។ គ្រាប់លំអងទាំងនោះអាចប្រេះបែក និងស្ថិតនៅក្នុងខ្យល់មួយរយៈ ហើយវាក៏អាចចូលទៅក្នុងច្រមុះ និងសួតរបស់យើង ដែលជាហេតុបង្កជារោគសញ្ញាអាលែកហ្ស៊ីផងដែរ។
ក្រោយភ្លៀងយូរប៉ុណ្ណា ទើបរោគសញ្ញាអាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរ?
ជាទូទៅ រោគសញ្ញាអាចនឹងលេចឡើងកាន់តែខ្លាំងរហូតដល់១២ម៉ោង ក្រោយភ្លៀងធ្លាក់ ដោយអាស្រ័យទៅលើលក្ខខណ្ឌខ្យល់។ ចំណែកឯព្យុះក៏អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលអូសបន្លាយជាច្រើនថ្ងៃ ឬច្រើនសប្ដាហ៍។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
តើយើងគួរធ្វើយ៉ាងណាំដើម្បីកាត់បន្ថយរោគសញ្ញាអាលែកហ្ស៊ីក្រោយភ្លៀង?
បិទបង្អួច៖ ដើម្បីរារាំងលម្អងធូលីចូលមកក្នុងផ្ទះ ដែលជាហេតុនាំឲ្យកើតមានបញ្ហាអាលែកហ្ស៊ី
បើកម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់អាចជួយច្រោះយកល្អងធូលី ដែលតោងជាប់នៅក្នុងខ្យល់អាកាស និងជួយឲ្យយើងមានអារម្មណ៍ត្រជាក់ស្រួល ដោយមិនចាំបាច់បើកបង្អួច។
នៅក្នុងផ្ទះ អំឡុងពេលភ្លៀង៖ ការជៀសផុតពីព្យុះមានសារសំខាន់ណាស់ ជាពិសេសអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ពីព្រោះអំឡុងពេលនេះ បំណែកល្អងធូលីអាចនឹងបញ្ចេញភ្លាមៗទៅក្នុងបរិយាកាស។
ប្រើថ្នាំអាលែកហ្ស៊ី៖ គួរប្រើថ្នាំអាលែកហ្ស៊ីទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ពាក់ម៉ាសនៅពេលចេញក្រៅ៖ ជាក់ស្ដែង ម៉ាសមិនត្រឹមតែអាចការពារយើងពីវីរុសកូវីដ-១៩នោះទេ វាក៏អាចការពារយើងពីកម្ទេចល្អងនៅក្នុងខ្យល់អាកាសយ៉ាងមានប្រសិទ្ធភាពដូចគ្នា។
ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ៖ ការពាក់វ៉ែនតាអាចជួយរារាំងលម្អងធូលីមិនឲ្យមកប៉ះផ្ទៃមុខ និងភ្នែកបាន។
អត្ថបទគួរអាន៖
- អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ
- ដុះសាច់ច្រមុះ និងអាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?
- ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ
- អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យអស់កម្លាំង
យ៉ាងណាមិញ ប្រសិនបើរោគសញ្ញាអាលែកហ្ស៊ីមិនបានធូរស្រាលទេនោះ គ្នាយើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
ចំណុចសំខាន់
- បិទបង្អួច
- បើកម៉ាស៊ីនត្រជាក់
- នៅក្នុងផ្ទះអំឡុងពេលភ្លៀង
- ប្រើថ្នាំអាលែកហ្ស៊ី
- ពាក់ម៉ាសនៅពេលចេញក្រៅ
- ពាក់វ៉ែនតាការពារកម្តៅថ្ងៃ
[embed-health-tool-bmr]