វិធីសង្គ្រោះបឋម

វិធីសង្គ្រោះបឋម - ជា​វិធី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​នានា ក្នុង​កម្រិត​ដំបូង និង​សាមញ្ញ​បំផុត មុន​បញ្ជូន​អ្នក​ជំងឺ​ទៅ​ដល់​មន្ទីរ​ពេទ្យ ហើយ​គ្រប់គ្នា គួរ​តែ​ចេះ ឬ​ស្វែងយល់​បន្ថែម ដើម្បី​ជា​ប្រយោជន៍​ជួយ​ខ្លួន​ឯង ឬ​មនុស្ស​ជា​ទីស្រលាញ់​បាន​ទាន់​ពេល

ចំណេះដឹងទូទៅ

វិធីសង្គ្រោះបឋម

របួសឈាម គួរឃាត់ឈាមសង្រ្គោះបឋមបែបណាកុំឱ្យឆ្លងមេរោគ?

ការឃាត់ឈាមសង្រ្គោះបឋមត្រឹមត្រូវអាចជួយការពារការឆ្លងមេរោគ ប្រសិន​​បើយើង​មានរបួសស្រាល ហើយអាចការពារអាយុជីវិតយើង ឬអាយុ​ជីវិតសាច់ញាតិ​ ​ពីការហូរឈាមច្រើន ប្រសិនបើរបួសធ្ងន់។ ពេលមានរបួសហូរឈាម យើងត្រូវ​ធ្វើបែបណា​ដើម្បីឃាត់ឈាមបាន​លឿន និងកុំឱ្យឆ្លងមេរោគ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មិនថារបួសស្រាល ឬធ្ងន់ទេ ប្រសិនបើយើងមិនបាន​ធ្វើការសង្រ្គោះ​បឋម​​​​បាន​ត្រឹមត្រូវ​ទេ របួសនោះអាចឆ្លងមេរោគ។ ប្រសិនបើរបួសតូច យើងអាចឃាត់ឈាមដូចតទៅ៖ ១. ខ្ទប់មុខរបួស ប្រសិនបើយើងរបួសនៅលើជើង ឬដៃ ហើយហូរឈាមច្រើន យើងត្រូវលើក​ជើង ឬដៃឱ្យខ្ពស់​ជាងបេះដូង​ដើម្បី​កាត់បន្ថយល្បឿនឈាមហូរ រួចយកកំប្រេស ឬ​កំណាត់​ស្អាត​មកខ្ទប់​មុខរបួស។ ប្រសិនបើឈាមហូរជោកកំប្រេស ឬកំណាត់ យើងត្រូវយកកំប្រេស ឬកំណាត់​បន្ថែម​មកទប់មុខរបួស។ ពេលទប់មុខរបួស យើងមិនត្រូវយក​កំប្រេស ឬកំណាត់​ចេញ​ដើម្បី​មើលថា ឈាមឈប់ហូរឬនៅទេ។ យើងត្រូវទប់មុខរបួសរហូតប្រហែល ៤ ទៅ ៥ នាទី​ដើម្បីឱ្យឈាមឈប់ហូរ។ ប្រសិនបើមុខរបួសនៅតែហូរឈាម យើងត្រូវសង្កត់ និងទប់​មុខរបួស​រយៈពេល ១៥ នាទីដើម្បីឱ្យឈាមកកលែងហូរ។ ប្រសិនបើឈាម​នៅ​តែហូរ​ទៀត យើងត្រូវហៅឡានពេទ្យ ឬត្រូវទៅពេទ្យជាបន្ទាន់។ ២. លាងមុខរបួស នៅពេលដែលមុខរបួសឈប់ហូរឈាម យើងត្រូវយកកំប្រេស ឬកំណាត់ចេញ​ពីមុខ​របួសថ្នមៗ។ បន្ទាប់មកលាង​សម្អាត​មុខរបួស និងស្បែកជុំវិញមុខរបួស​ជាមួយ​អាល់កុល ឬ​​បេតាឌីន (ទឹកថ្នាំសម្លាប់មេរោគ)។ ប្រសិនបើគ្មានអាល់កុល ឬ​​បេតាឌីន យើងអាចជូតសម្អាតស្បែកជុំវិញមុខរបួសជាមួយ​សាប៊ូ និង​ទឹក ប្រសិនបើតំបន់ជុំវិញ​មុខរបួសប្រឡាក់ […]

ស្វែងរក វិធីសង្គ្រោះបឋម

វិធីសង្គ្រោះបឋម

កើតពពែឆ្កែ មកពីអ្វីឲ្យប្រាកដ?

ចាស់ៗ​តែង​ហាម​មិន​ឲ្យ​មើល​ឆ្កែកំពុង​ពាក់​គ្នា​ទេ ព្រោះ​អាច​នាំ​ឲ្យ​កើត​ពពែ​ឆ្កែ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់? តាម​ក្បួន​ពេទ្យ​កើត​ពពែ​ឆ្កែ​បណ្តាល​មក​ពី​មូលហេតុ​អី? ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ គឺ​មិន​ពិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បកស្រាយ​ថា ការ​លើក​ឡើង​នេះ​គ្រាន់​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ ចំពោះ​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ​កើត​ពពែ​ឆ្កែ ឬ​កើត​បុស​ភ្នែក​ បណ្តាល​មក​ពី​ការ​រលាក​​ក្រពេញ មីបូមាន ដោយសារ​​បាក់​តេរី ឬវីរុស។ “នៅ​ជុំវិញ​ភ្នែក​មាន​ក្រពេញ​ តែ​កាល​ណា​មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​នោះ​​នាំ​​ឲ្យ​​ហើម ក្រហម រមាស់​ និងហូរទឹកភ្នែក កើត​ទៅ​ជា​បុស ក​ខ្ទុះ​នៅ​ត្របក​ភ្នែក ដែល​យើង​ចំណាំ​ថា កើត​ពពែ​ឆ្កែ​នោះ”។ លោក​វេជ្ជបណ្ឌិត រៀប​រាប់។ កើត​ពពែ មាន​២​កម្រិត ទី១​គឺ​កម្រិត​ស្រាល ដែល​គ្រាន់​ឡើង​ក្រហម​ប៉ោង​នៅ​លើ​ភ្នែក និង​ទី២​គឺ​ការ​កើត​ពពែ​ឆ្កែ​ដោយ​មាន​ខ្ទុះ។ ចំពោះ​ករណី​កើត​ពពែ​ឆ្កែ​ដោយ​គ្រាន់​តែ​ឡើង​ប៉ោង​នោះ វា​នឹង​បាត់​ទៅ​វិញ​ឯក​ឯង មិន​ចាំ​បាច់​ព្យាបាល​នោះ​ទេ គ្រាន់​យើង​ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​​រលាយ និង​បាត់ប៉ោង​ទៅ​វិញ។ ចំពោះ​ការ​កើត​ពពែ​ដោយ​មាន​ខ្ទុះ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ ឬ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ជោះ​យក​ខ្ទុះ​ចេញ តែ​ករណី​ខ្លះ​ខ្ទុះ​នោះ​បែក​ដោយ​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖  លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន ដើម្បី​បង្ការ​ការ​កើត​ពពែ​ឆ្កែ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​យើង​សម្អាត​ភ្នែក​ឲ្យ​បាន​ស្អាត​ជា​និច្ច ពិសេស​នៅ​ពេល​ចេញ​ក្រៅ​ប៉ះ​ខ្យល់ ឬ​ធូលី កុំ​ឧស្សាហ៍​ញី​ភ្នែក កុំ​យក​ដៃ​កខ្វក់​ទៅ​ប៉ះពាល់​ភ្នែក។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


វិធីសង្គ្រោះបឋម

របៀបសង្គ្រោះ​ងាយៗ​​ក្នុង​ករណី​គ្នាយើងពុល​អ្វី​មួយ

ការ​ពុល​អាច​កើត​ឡើង​ដោយ​សារ​ការ​លេប ហិត ប៉ះ ឬ​ចាក់​ថ្នាំ​ពេទ្យ ធាតុ​គីមី ជាតិ​ពិស ឬ​ឧស្ម័ន​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​របួស​ ឬ​ ​ស្លាប់។ សារធាតុ​ខ្លះ ដូច​ជា ថ្នាំ​ពេទ្យ និង​ឧស្ម័ន​កាបូន​ម៉ូណូ​អុក​ស៊ីត​ ជា​ដើម គឺ​សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​​បើ​ប្រើ​ក្នុង​កម្រិត​ ឬ​កំហាប់​ខ្ពស់។ សារធាតុ​ផ្សេង​ទៀត​ដូច​ជា​ទឹក​ជូត​សម្អាត​ជាដើម គឺ​ពុល​នៅ​ពេល​ដែល​ផឹក​​​ចូល។ កុមារ​គឺ​ជា​អ្នក​ងាយ​រង​គ្រោះ​នឹង​ការ​ពុល​ជាង​គេ ទោះ​បី​បរិមាណ​សារធាតុ​គីមី ឬ​ក៏​ថ្នាំ តិច​តួច​ក៏​ដោយ។ ១- ត្រូវ​ព្យាបាល​ជន​រង​គ្រោះ​ដែល​ពុល ដោយ​ផ្អែក​លើ​​ -សញ្ញា របស់​អ្នក​ជំងឺ -អាយុ​របស់​អ្នក​ជំងឺ -ជា​ការ​ល្អ បើ​អាច​ដឹង​ពី​ប្រភេទ និង​កម្រិត​របស់​សារធាតុ​ដែល​នាំ​ឲ្យ​ពុល ​​បើ​អ្នក​ព្រួយ​បារម្ភ​ថា​មាន​សារធាតុ​ណាមួយ​ដែល​នាំ​ឲ្យ​ពុល សូម​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​គ្រង​ភ្លាម ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ។ ២- ពេល​ណា​ដែល​គិត​ថា​ពុល ការ​ពុល​អាច​ភ្ញោច​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន ដូច​ជា ប្រកាច់ ពុល​ស្រា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​បញ្ហា​បញ្ចេញ​អ័រម៉ូន អាំងស៊ុយលីន (Insulin response)។ សញ្ញា និង​រោគ​សញ្ញា នៃ​ការ​ពុល រួម​មាន៖ -ក្អួត -មាន​បញ្ហា​ដង្ហើម -ងងុយ​គេង -វង្វេង​វង្វាន់ ឬ​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ទៀត -ក្រហាយ ឬ​ឡើង​ក្រហម នៅ​ជុំវិញ​មាត់ និង​បបូរ​មាត់ -ក្លិន​ដង្ហើម​ធុំ​ក្លិន​សារធាតុ​គីមី ដូច​ជា​ប្រេង​សាំង ឬ ថ្នាំ​លាប​ផ្ទះ បើ​គិត​ថា​ជា​ករណី​ពុល ត្រូវ​រក​មើល​ភស្តុតាង​ជុំវិញ ដូច​ កំប៉ុង​ថ្នាំ ឬ​សម្បក​ថ្នាំ​ទទេ ថ្នាំ​ដែល​ខ្ចាយ​លើ​ដី កន្លែង​ដែល​ឆេះ […]


វិធីសង្គ្រោះបឋម

Nasopharyngitis (ជំងឺរលាក​ច្រមុះ និងបំពង់ក)

និយមន័យ១- ​ជំងឺរលាក​ច្រមុះ​ និង​បំពង់ក​ជា​អ្វី? ជំងឺ​រលាក​ច្រមុះ និង​បំពង់ក ភាគ​ច្រើនត្រូវ​គេ​ចាត់​ទុក​​ជាជំងឺ​ផ្ដាសាយ បង្ក​ដោយ​មេរោគ​ផ្តាសាយ។ គ្រូពេទ្យ​ប្រើ​ពាក្យនេះ​ ដើម្បី​សំដៅ​​ទៅ​លើ​អាការៈ​ហើម​ច្រមុះ និង​ផ្នែក​ខាងក្រោយ​បំពង់ក ក៏​ដូចជា​ការឆ្លង​មេរោគ​ផ្លូវដង្ហើមផ្នែក​ខាង​លើ ឬ​រលាក​ច្រមុះ។ មេរោគ ឬ​បាក់តេរីបង្ក​ជំងឺ​រលាក​ច្រមុះ និង​បំពង់​ក ​សាយភាយ​តាម​​ដំណក់ទឹក​ល្អិតៗនៅក្នុង​ខ្យល់ ​ចេញពី​មនុស្ស​ផ្ទុក​មេរោគតាមរយៈ៖ – កណ្ដាស់ – ក្អក – តឹងច្រមុះ – ការនិយាយគ្នា។ យើង​ក៏​អាចឆ្លងមេរោគ ឬ​បាក់តេរី ដោយ​ប៉ះពាល់​វត្ថុអ្វី​មួយ​មាន​ផ្ទុក​មេរោគ ​ដូចជា បង្កាន់​ដៃ​បើកទ្វារ ប្រដាប់​ក្មេង​លេង  ឬទូរស័ព្ទ បន្ទាប់​មក​យក​ដៃ​នោះ​មក​ប៉ះ​ភ្នែក ច្រមុះ និង​មាត់។ ជាមួយ​គ្នា​ មេរោគ ឬ​បាក់តេរី ​អាច​នៅ​សាយភាយ​ក្នុង​បរិវេណ ដូចជា ​ការិយាល័យ បន្ទប់រៀន ឬបន្ទប់​ថែទាំក្មេង​ផង​ដែរ។ ២- ជំងឺរលាក​ច្រមុះ និង​បំពង់កកើតឡើង​ញឹកញាប់​​ដែរទេ? ជំងឺ​រលាក​ច្រមុះ និង​បំពង់ក ​ជាធម្មតា​កើតឡើង​ញឹកញាប់ណាស់ ​ប៉ះពាល់​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស តែ​យើង​នៅ​​តែ​អាច​កាត់​បន្ថយ​ការ​ប្រឈមរបស់​វា​បាន។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- ជំងឺរលាក​ច្រមុះ និង​បំពង់កមាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគសញ្ញា​ រលាក​ច្រមុះ និង​បំពង់ក បង្ហាញ​ឡើងចាប់ពីចន្លោះពី ១-៣ ថ្ងៃ​​បន្ទាប់​ពី​ឆ្លង​មេរោគ។ ករណី​ខ្លះ អាច​មាន​រយៈពេល​ពី ១សប្តាហ៍ ទៅ ១០ថ្ងៃ […]


វិធីសង្គ្រោះបឋម

វិធីសង្គ្រោះ​បឋម បើកូនត្រូវឃ្មុំ​ ឬ​ឪម៉ាល់​ទិច

ក្មេង​តូច​ច្រើន​ចាប់​អារម្មណ៍​លេង​ជាមួយ​សត្វ​គ្រប់ប្រភេទ​នៅ​ជុំវិញ​គេ ដូច​ជា​ ឃ្មុំ ស្រមោច និង​សត្វ​ផ្សេងៗ​ទៀត។ បើ​នៅ​តំបន់​ដែល​យើង​រស់​នៅ​មាន​ឃ្មុំ ឪម៉ាល់ ឬ​ស្រមោច​ភ្លើង ត្រូវ​ប្រយ័ត្ន​កូនៗ​បន្តិច​ទៅ ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​ សុទ្ធ​តែ​មាន​ពិស និងត្រូវ​ដឹង​ពី​វិធី​ការពារ និង​សង្គ្រោះបឋម​ទៅ​លើក្មេង​ដែល​ត្រូវ​សត្វ​ទាំង​នេះ​ខាំ ឬ​ទិច​។ ១- ឃ្មុំ​ទិច និង​ឪម៉ាល់​ទិច​ខុស​គ្នា​ម៉េច​ខ្លះ? ឪម៉ាល់​ទិច​ អាច​បណ្ដាល​ឲ្យ​មាន​សភាព​​ធ្ងន់ធ្ងរ ពេល​ខ្លះ​អាច​ដល់​ស្លាប់​ និង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ទិច​របស់​ឃ្មុំ ទាល់​តែ​មាន​ចំនួន​ឃ្មុំ​ច្រើន​ ទើប​អាច​បង្ក​ឲ្យ​យើង​មាន​​ជំងឺ។ មួយ​វិញ​ទៀត ឪម៉ាល់ ​អាច​ទិច​មនុស្ស​បាន​ច្រើន​ដង ​ប៉ុន្តែ​ឃ្មុំ​អាច​ទិច​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ៣- រោគ​សញ្ញា​ឃ្មុំ​ និង​ឪម៉ាល់​ទិច​មាន​អី​ខ្លះ? ឃ្មុំ​ ឬ​ឪម៉ាល់ទិច អាច​ចេញ​​សញ្ញា​តិច​តួចមួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា ឈឺ ក្រហម លើង​កន្ទួល​ ហើម​តិច ​ឬមធ្យម ក្ដៅ និង​រមាស់។ ពេល​ខ្លះ ក្មេង​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរជាមួយ​​ឃ្មុំ ឬ​ឪម៉ាល់​ទិច។ ​បើ​កូន​មាន​ប្រតិកម្ម​ទាំងនេះ យើងនឹង​ឃើញ​រោគ​សញ្ញា​ត្រឹម​តែ​ប៉ុន្មាន​នាទី ឬ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការ​ទិច​ ​ដូច​ជា ពិបាក​ដក​ដង្ហើម ឡើង​កន្ទាលត្រអាក​ពណ៌​ក្រហម កន្ទួល​រមាស់ ហើយ​រាល​ជុំវិញ​កន្លែង​ដែល​ទិច ហើម​មុខ បំពង់​ក ឬ​ជាលិកា​មាត់ ដក​ដង្ហើម​ឮ​សំឡេង ឬ​ពិបាក​លេប​ចូល […]


វិធីសង្គ្រោះបឋម

មូលហេតុ​ទាំង​នេះ​ហើយ ទើប​​ស្រីៗ​ងាយ​នឹង​ជាំ​មុខ

មុខ​កើត​មុន​មធ្យម​ទេ ងំ​ត្រង់​មុខ​ជាំ​ទៀត ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​បាក់​ទាំង​រូប​សម្រស់ បង់​ទាំង​ទំនុក​ចិត្ត។ ហេតុអី​ស្រីៗ​ងាយ​នឹង​មាន​បញ្ហា​ជាំ​មុខ? ការ​ព្យាបាល​ជាំ​មុខ​មាន​ប្រសិទ្ធភាព​កម្រិត​ណា? នៅ​ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ហេង យូសេង ធ្វើការ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ជាំមុខ​ឲ្យ​ដឹង​មូល​ហេតុ​អ្វី​មួយ​ពិត​ប្រាកដ មិន​ទាន់​ដឹង​នោះ​ទេ គ្រាន់​តែ​គេ​ដឹង​ថា​មាន​កត្តា​ជំរុញ​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្បែក​មុខ​ប្រែ​ជា​ជាំ ខ្មៅ​ស្រអាប់ ពិសេស​ស្រីៗ​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ញឹក​ញាប់ និង​ស្ត្រី​មាន​ផ្ទៃពោះ។ ១- កត្តា​ជំរុញ​ឲ្យ​មុខ​ជាំ អ័រម៉ូន៖ អ័រម៉ូន​ភេទ អឺស្ត្រូសែន កើន​ឡើង​ខុស​ប្រក្រតី​អំឡុង​ពេល​ពពោះ ស្រីៗ​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត និង​ស្រីៗ​ដែល​មក​រដូវ​មិន​ទៀង សុទ្ធ​តែ​ងាយ​ប្រឈម​នឹង​បញ្ហា​ជាំ​មុខ។ កម្តៅ​ថ្ងៃ ឬ​ភ្លើង៖ ការ​ត្រូវ​កម្តៅ​ថ្ងៃ ឬ​ភ្លើង​ញឹក​ញាប់ ដោយ​មិន​បាន​លាប​ឡេ​ការពារ​កម្តៅ ស្បែក​យើង​ងាយ​នឹង​ខូច ឯ​មុខ​វិញ​ឡើង​ជាំ​ខ្មៅ​ដុំៗ ពិសេស​នៅ​ថ្ពាល់​ផ្នែក​ខាង​លើ​ទាំង​សង​ខាង ដោយសារ​ឥទ្ធិពល​របស់​កាំរស្មី UV ។ ចំពោះ​ការ​ជាំ​មុខ​អំឡុង​ពពោះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល លោក​វេជ្ជបណ្ឌិត​ថា ស្រីៗ​មួយ​ចំនួន​ក្រោយ​សម្រាល​កូន​រួច​អាច​បាត់​ជាំ ឯ​មួយ​ចំនួន​ទៀត មិន​បាត់​នោះ​ទេ ទាល់​តែ​ព្យាបាល។ អត្ថបទពាក់ព័ន្ធ​៖ វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ លោកវេជ្ជបណ្ឌិត ហេង យូសេង ធ្វើការនៅផ្នែកជំងឺស្បែក មន្ទីរពេទ្យព្រះកុសុមៈ ២- វិធី​ព្យាបាល​មុខ​ជាំ ឯ​វិធី​ព្យាបាល​មុខ​ជាំ​វិញ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ស្បែក និង​សម្ផស្ស​រូបនេះ បញ្ជាក់​ថា មាន​ការ​លំបាក​បន្តិច ដោយ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ដែល​ករណី​ខ្លះ​ព្យាបាល​ជា​ហើយ […]


វិធីសង្គ្រោះបឋម

​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត

ក្នុង​រដូវ​ភ្លៀង រដូវ​ទឹក​​ឡើង សម្បូរ​សត្វ​អាសិរពិស ​ទាំង​ពស់ ក្អែប ខ្ទួយ ខ្យាដំរី និង​សត្វមានពិសជាច្រើន​ទៀត តែ​ថ្ងៃ​នេះ​ Hello គ្រូពេទ្យ សូម​លើក​យក​ពី​វិធី​ជួយ​សង្គ្រោះ​ពេលពស់​ចឹក​សិន។ សត្វ​នេះ​ត្រូវ​ការ​ផ្លាស់ទី​រក​កន្លែង​ណា​​ជ្រក​ទឹក​បាន ដូចនេះ​ពេល​ខ្លះ​​​វា​វារ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យើង។ បើ​តាម​លោក​គ្រូពេទ្យ ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ព្រោះ​សត្វ​អាសិរពិស​មួយ​នេះ​មាន​ប្រភេទ​មិន​ដូច​គ្នា​ដែរ។ តែ​អ្វី​ត្រូវ​ជួយ​អ្នក​របួស​ដំបូង​គេ​គឺត្រូវ​សម្គាល់​រូបរាងសត្វពស់ដើម្បី​ប្រាប់​ពេទ្យ ​បន្ទាប់​មកហែក​កំណាត់​មក​ចង​ឲ្យ​ផុត​ពី​កន្លែង​ពស់​ចឹក ដាក់ក្បាលឲ្យទាបជាងបេះដូង ដើម្បី​ឲ្យ​ហូរ​ឈាម និង​ឃាត់​​ជាតិ​​ពិស​​កុំឲ្យ​រាល​ចូល​តាម​សរសៃ​ឈាម ទៅ​​ដល់​បេះដូង។ អត្ថបទ​ពាក់ព័ន្ធ៖ របៀប​សង្គ្រោះ​បឋម ពេល​មាន​អ្នក​លង់​ទឹក រន្ទះ​បាញ់ ឬ​ឆក់​ខ្សែភ្លើង បន្ទាប់​ពី​ឃើញ​មុខ​របួស​លែង​សូវ​មាន​ឈាម ​ត្រូវ​យក​ឈើ​ពីរ​បន្ទះ​អប​ជើង​ដូច​ករណី​បាក់​ជើង​ដែរ បន្ទាប់​មក​ហែក​កំណាត់​រុំ​របួស​កុំ​ឲ្យ​តឹង​ពេក រួច​ប្រាប់​​ជន​​រងគ្រោះ​ផ្អាក​ធ្វើ​ចលនា​សិន ដើម្បី​បញ្ចៀស​កុំឲ្យ​ជាតិ​ពិស​​រត់​ឡើង​លឿន​ទៅ​តាម​ឈាម។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​បឋម​នេះ​ហើយ យើង​ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​ជំងឺ​ទៅកាន់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត ដើម្បី​ឲ្យ​គ្រូពេទ្យ​ព្យាបាល​បន្ត។ មួយ​វិញ​ទៀត​ត្រូវ​ចៀសវាង​ការ​បឺត​ឈាមកន្លែង​របួស​នោះ ព្រោះ​វា​អាច​ធ្វើឲ្យ​យើង​អ្នក​ជួយ បែរ​ជា​គ្រោះ​ថ្នាក់​វិញ។ អត្ថបទពាក់ព័​ន្ធ៖ បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕


វិធីសង្គ្រោះបឋម

របៀប​សង្គ្រោះ​បឋម ពេល​មាន​អ្នក​លង់​ទឹក រន្ទះ​បាញ់ ឬ​ឆក់​ខ្សែភ្លើង

យើងគ្រប់​គ្នាគួរតែ​ចេះ​វិធី​សង្គ្រោះ​បឋម (First aid) ដើម្បី​អាច​ជួយ​អ្នក​ដទៃ​ពេល​ជួប​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ​ ឆក់​ខ្សែភ្លើង ​រន្ទះ​បាញ់​ ឬ​​​ស្លាក់​អ្វីមួយ​ជាដើម។ ក្នុង​ករណី​ខ្លះ​បើ​យើង​ចេះ អាច​ជួយ​បាន​ទាន់ពេល មិន​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បង្រៀន​ពី​របៀប​សង្គ្រោះ​បឋម​ខាងក្រោម៖ ១- លង់​ទឹក ពេល​ស្រង់​មក​ពី​ទឹក​ដាក់​មនុស្ស​ឲ្យ​ដេក​ផ្ទាល់ដី ជើង​សណ្ដូក​ត្រង់ ហើយ​ចាប់ផ្ដើម​ធ្វើ​ចលនា​បេះដូង គឺ​ត្រូវ​យក​ដៃទាំងពីដាក់ពីលើគ្នា​ រួច​ក្ដាប់​ចូល​គ្នា​ទៅ​សង្កត់​លើ​ដើម​ទ្រូង​ឆ្វេង​ត្រង់​ចំណុច​បេះដូង​ជន​រងគ្រោះ ​ដោយសង្កត់ ៣០ ដងនិងផ្លុំ​ខ្យល់​ដង្ហើម ២ ដង​។ ការ​ធ្វើបែបនេះ​គឺ​ដើម្បី​ផ្តល់​ចរន្ត​ឈាម និង​អុកសុីសែន​ទៅ​ដល់​ខួរ​ក្បាល។ ២- ស្លាក់​វត្ថុ​អ្វី​មួយ​ចូល​បំពង់​ខ្យល់ ប្រសិន​បើ​​ឃើញ​​ក្មេង​ណា​មាន​បញ្ហា​ជាប់​អ្វី​ម្យ៉ាង គួរតែ​ដឹង​ពី​វិធី​ជួយ​សង្គ្រោះ​ភ្លាម​ៗ ព្រោះ​បើ​ហ៊ាន​តែ​យឺត​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន។ ដំបូង​គួរតែ​រក​កន្លែង​ដែល​អាច​អង្គុយ​បាន ហើយ​លើក​ក្មេង​មក​ដាក់​លើ​ជង្គង់ ក្បាល​ផ្ចុច​​ទៅ​ក្រោម ហើយ​យក​​ដៃ​ទះ​​ពី​​ពាក់​កណ្ដាល​​ខ្នង​​ខ្លាំង​ៗ ដើម្បី​​វត្ថុ​​ស្លាក់​នោះ​ចេញ​​មក​​វិញ តែ​​បើ​​ទារក​វិញដាក់​​នៅ​​លើ​ដៃ និង​ក្បាល​ឱន​បន្តិច។ វិធី​មួយ​ទៀត​យើង​​អាច​ឱប​ពី​ក្រោយ ហើយ​យក​ដៃ​ផ្ទប់​ចុង​ដង្ហើម​ជន​រងគ្រោះ ដោយ​​ទាញ​​មក​ខ្លួន​​យើងប្រសិន​បើ​គាត់​ជា​មនុស្ស​ពេញវ័យ។​ ៣- រន្ទះ​បាញ់ ពេល​ឃើញ​ករណី​នេះ យើង​​គួរតែ​ពិនិត្យ​មើល​ជីពចរ​ជាមុន​សិន ប្រសិនបើ​គ្មានសញ្ញា ​ត្រូវ​ធ្វើ​ចលនា​បេះដូង​ និងដង្ហើម​ភ្លាមៗ។ ៤- ឆក់​ខ្សែភ្លើង ពេល​ឃើញ​មនុស្ស​ឆក់​ខ្សែ​ភ្លើង​នៅ​ផ្ទះ ដំបូង​បំផុត​ត្រូវ​បិទ​​ឌីសង់ទ័រ​ភ្លើង ហើយ​ត្រូវ​រក​ឈើ​ស្ងួត​វាស​ខ្សែ​ភ្លើង​ចេញ។ បន្ទាប់​មក​ទៀត​ត្រូវ​យក​កំណាត់​ស្ងួត​ថ្ពក់​កដៃ ឬ​កជើង អូស​ជន​រង​គ្រោះ​ឲ្យ​ចេញ​ផុត​ពី​ខ្សែភ្លើង​។ កុំ​យក​ជន​រងគ្រោះ​ទៅ​កន្លែង​សើម បន្ទាប់​មក​ពិនិត្យ​មើល​សភាពជនរងគ្រោះ បើ​អត់អត់ដង្ហើម​ត្រូវ​ប្រញាប់​​សង្កត់បេះដូង និង​ផ្លុំដង្ហើម […]


វិធីសង្គ្រោះបឋម

រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ

ពេល​រលាក​ភ្លើង ទឹកក្តៅ ឬ​បំពង់​ស៊ីម៉ាំងម៉ូតូ ចាស់ៗ​តែងតែ​ឲ្យ​លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ​នៅ​លើ​កន្លែង​រលាក ដើម្បី​ឲ្យ​មុខ​របួស​ឆាប់ត្រជាក់ មិនក្រហល់​ក្រហាយ​ស្បែក។ តើ​ការ​ធ្វើ​បែប​នេះ​ត្រឹម​ទេ? ហេតុអ្វី?​ ជា​ទូទៅ​គេ​បែង​ចែក​ការ​រលាកជា ៣ កម្រិតធំៗ ដែលទី១ ជា​ការ​រលាក​ស្រាល​កម្រិត​សើ​ស្បែក ទី២ ការ​រលាក​ក្រោម​ស្រទាប់​ស្បែក និងទី៣​ជា​កម្រិត​ធ្ងន់ គឺការ​រលាក​ចូល​ដល់​ស្រទាប់​ស្បែក-សាច់ដុំ ហើយ​ការ​ព្យាបាល​ក៏​ទៅ​តាម​កម្រិតនោះ​ដែរ។ នេះ​​បើ​​តាម​ការ​​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ [embed-health-tool-bmr] ចំពោះ​ទម្លាប់​ដែល​យក​ថ្នាំ​ដុសធ្មេញ ឬ​សាប៊ូ​មក​លាប​លើ​កន្លែង​រលាក​ភ្លាមៗ​នោះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ មុខ​របួស​ឡើង​ពង​បែក ឬ​ហើម​សាច់។ ជំនួស​ឲ្យ​ការ​ធ្វើ​បែបនេះ​លោក​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​យើង​ត្រាំ​ទឹកត្រជាក់​ភ្លាមៗ​ពេល​រលាក ប្រើ​ស្ព្រៃយ៍​សម្រាប់​បាញ់​ការ​រលាក​ ប្រទាលកន្ទុយក្រពើពីលើរលាក ឬដាក់ទឹកឃ្មុំ នោះ​ទើប​ធ្វើ​ឲ្យ​ត្រជាក់​មុខ​របួស មិន​បង្ក​រោគ មិន​បន្សល់​ស្លាក​ស្នាម​បើ​យើង​រលាក​កម្រិត​ស្រាល ហើយ​ប្រសិន​បើ​កន្លែង​រលាក​ឡើង​ពង​ទឹក​ សូមកំុជោះ ទុក​ឲ្យវា​បែក ឬក្រៀមស្វិត​ដោយ​ខ្លួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្នុង​ករណីរលាក​ធ្ងន់ធ្ងរ​ស្រទាប់​ស្បែក​ខាង​ក្នុង និង​សាច់ដុំ ក្រោយ​សង្រ្គោះ​បឋម​ដោយ​ការ​ត្រាំ​ទឹក​ត្រជាក់ ឬ​បាញ់ស្ព្រៃយ៍​រួច យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស