backup og meta

ម៉ាក់ៗពេលទម្ងន់ ជួបបញ្ហាក្លិនមាត់មិនល្អ អាចដោះស្រាយតាមវិធីទាំងនេះ

ម៉ាក់ៗពេលទម្ងន់ ជួបបញ្ហាក្លិនមាត់មិនល្អ អាចដោះស្រាយតាមវិធីទាំងនេះ

​​បញ្ហា​ក្លិន​មាត់​មិន​ល្អ​អំឡុង​ពេល​ពពោះ​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ និង​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​។ ជាទូទៅ ក្លិន​មាត់​មិន​ល្អ​កើត​ចេញ​ពី​សារធាតុ​Volatile sulfur ដែល​ភាគ​ច្រើន​មាន​​ផ្ទុក​សារធាតុHydrogen sulfide និង Methyl mercaptan។

មូលហេតុ​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ៖

  • ការ​ប្រែប្រួល​អ័រម៉ូន
  • ក្អួត
  • កង្វះ​ជាតិ​កាល់ស្យូម
  • កង្វះ​ជាតិ​ទឹក
  • ការ​រំលាយ​អាហារ​យឺតយ៉ាវ
  • បរិមាណ​ទឹក​មាត់​ថយ​ចុះ
  • ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង ដូចជា​ខ្លឹម​ស ខ្លឹម​បារាំង កាហ្វេ​
  • បញ្ហា​សុខភាព​ដូចជា​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ត្រចៀក​ ច្រមុះ និង​បំពង់​ក ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ថ្លើម​ ឬ​ជំងឺ​ក្រពះ​ពោះវៀន​ជាដើម។

ជាក់ស្ដែង​ ការ​មាន​ផ្ទៃពោះ​ ​ក៏​អាច​រួមចំណែក​ក្នុង​ការ​កើត​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ផង​ដែរ ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​ទៅ​​សម្អាត​ធ្មេញ​​ជា​ទៀងទាត់​​​​ជាមួយ​នឹង​ទន្តពេទ្យ​ជំនាញ។

ក្លិនមាត់មិនល្អ

[embed-health-tool-due-date]

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

រោគសញ្ញា​ពាក់ព័ន្ធ​នឹង​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ

  • ហើម​ ឬ​ឈាម​អញ្ចាញ​ធ្មេញ
  • ស្ងួត​មាត់ លំហូរ​ទឹក​មាត់​ថយ​ចុះ
  • អណ្ដាត​ឡើង​​ឆ្នូត​ពណ៌​ស
  • ល្វីង​មាត់។

ធ្វើ​ម៉េច​អាច​បញ្ចៀស​បញ្ហា​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ?

  • ដុស​សម្អាត​ធ្មេញ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ
  • ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កម្ចាត់​កាកសំណល់​ និង​កម្ទេចកំទី​​ដែល​នៅ​ចន្លោះ​ធ្មេញ
  • សម្អាត​​អណ្ដាត
  • ខ្ពុរ​មាត់​ដោយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ឬ​ទឹក​ខ្ពុរ​មាត់​ដែល​គ្មាន​ជាតិ​អាកុល​ក្រោយ​ញ៉ាំ​អាហារ​រួច
  • ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ ដូចជា​ផ្លែឈើ​ក្រៀម​ ផ្លែ​បឺរ ខាត់ណាខៀវ ដើម្បី​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
  • ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ
  • ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​រាល់​៦​ខែ​ម្ដង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Do Some Pregnant Women Have Trouble Breathing?

https://kidshealth.org/en/parents/breathing.html

Dental health during pregnancy

https://www.marchofdimes.org/pregnancy/dental-health-during-pregnancy.aspx

Halitosis (Bad Breath)

https://www.hopkinsmedicine.org/health/conditions-and-diseases/halitosis-bad-breath

5 weird pregnancy symptoms you might not know about

https://utswmed.org/medblog/weird-pregnancy-symptoms/

កំណែ​ប្រែបច្ចុប្បន្ន

09/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិតអត់? សុខភាពពោះវៀនមានបញ្ហា អាចប៉ះពាល់ដល់រឿងលើគ្រែ?

ពិបាកគេងអំឡុងពេលពពោះមែនអត់? ម៉ាក់ៗសាកដោះស្រាយតាមវិធីទាំងនេះមើល៍!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម