ពិតណាស់ ការពពោះចែកជា៣ផ្នែក ឬ៣ត្រីមាស ហើយនៅក្នុងត្រីមាសទី១ ដែលជារយៈពេល៣ខែដំបូងនៃការពពោះ ទារកក្នុងផ្ទៃចាប់ផ្ដើមលូតលាស់បណ្ដើរៗ និងមានសរីរាង្គស្ទើរតែទាំងអស់។ ជាក់ស្ដែង ការជ្រើសរើសរបបអាហារដ៏សមស្របមានសារៈសំខាន់ណាស់អំឡុងពេលពពោះ ដូច្នេះហើយ ម៉ាក់គួរយល់ដឹងថាអាហារណាដែលគួរ និងមិនគួរញ៉ាំ ដើម្បីសុខុមាលភាពម្ដាយ និងទារកក្នុងផ្ទៃ។ យ៉ាងណាមិញ ផ្លែឈើមួយចំនួននេះ ម៉ាក់មិនគួរញ៉ាំឡើយនៅត្រីមាសទី១។
ផ្លែឈើដែលគួរជៀសវាងនៅត្រីមាសទី១
១. ទំពាំងបាយជូរ
ទោះបីជាទំពាំងបាយជូរមានផ្ទុកកម្រិតវីតាមីនA និងCខ្ពស់ក៏ពិតមែន ប៉ុន្តែមានហេតុផលមួយចំនួន ដែលយើងមិនគួរញ៉ាំផ្លែឈើមួយនេះនៅអំឡុងពេលពពោះឡើយ។
- សំបកខាងក្រៅនៃទំពាំងបាយជូរ ដែលសម្បូរទៅដោយសារធាតុResveratrol អាចធ្វើឲ្យស្ត្រីពពោះពុលបាន ដោយសារតែសារធាតុនេះអាចប្រតិកម្មនឹងកម្រិតអ័រម៉ូនដែលអសមាមាត្ររបស់ស្ត្រីពពោះ។
- ថ្នាំសម្លាប់សត្វល្អិតដែលតោងជាប់នឹងផ្លែឈើនេះពិបាកនឹងលាងជម្រះណាស់ ហើយក៏អាចបង្កជាផលវិបាកផ្សេងៗដល់គភ៌ផងដែរ។
- សំបកទំពាំងបាយជូរពិបាករំលាយ ដែលជាលទ្ធផលអាចនាំឲ្យម៉ាក់ប្រឈមនឹងការទល់លាមក។
២. ល្ហុងខ្ចី ឬស្ទើរទុំ
ការញ៉ាំផ្លែល្ហុងខ្ចី ឬស្ទើរទុំដែលសម្បូរទៅដោយជ័រល្ហុង (Latex) អាចជំរុញឲ្យមានការកន្ត្រាក់ស្បូនមុនកាលកំណត់ ដែលអាចនាំឲ្យរលូតកូន ឬកូនកើតមិនគ្រប់ខែ។ មួយវិញទៀត ជ័រល្ហុងក៏អាចបង្កជាបញ្ហាអាលែកហ្ស៊ី។
៣. ផ្លែម្នាស់
ជាមួយគ្នានេះដែរ ផ្លែឈើដ៏ឆ្ងាញ់មួយប្រភេទនេះ ក៏មិនស័ក្ដិសមចំពោះស្ត្រីពពោះដូចគ្នា ពីព្រោះផ្លែម្នាស់ផ្ទុកសារធាតុBromelain ដែលអាចបន្ទន់មាត់ស្បូនជាហេតុនាំឲ្យសម្រាលកូនមុនកំណត់។
៤. អម្ពិល
អម្ពិលជាប្រភពនៃវីតាមីនC ប៉ុន្តែបើយើងញ៉ាំច្រើនជ្រុល អាចធ្វើឲ្យរាងកាយផលិតអ័រម៉ូនProgesteroneកាន់តែតិច ជាហេតុនាំឲ្យរលូតកូន កូនកើតមិនគ្រប់ខែ និងបំផ្លាញកោសិកាគភ៌ថែមទៀតផង។ ហេតុនេះហើយ ម៉ាក់គួរប្រុងប្រយ័ត្នក្នុងការញ៉ាំផ្លែអម្ពិល ជាពិសេសអំឡុងត្រីមាសទី១។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
៥. ឪឡឹក
ផ្លែឪឡឹកផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ដោយជួយកម្ចាត់រាល់ជាតិពុល និងរក្សាជាតិទឹកបានល្អ។ ប៉ុន្តែ បើយើងញ៉ាំផ្លែឈើមួយប្រភេទនេះ អំឡុងពេលពពោះ នោះអាចឲ្យកូនប៉ះពាល់ទៅនឹងជាតិពុលដែលមានក្នុងរាងកាយនោះបាន។
[embed-health-tool-due-date]
៦. ផ្លែប៊ឺរីបង្កក
ទន្ទឹមនឹងនេះដែរ ស្ត្រីពពោះគួរជៀសវាងការញ៉ាំពពួកផ្លែប៊ឺរីកក និងអាហារបង្កកដទៃទៀត ដោយជ្រើសរើសការញ៉ាំផ្លែឈើស្រស់ជំនួសវិញ។ ពពួកផ្លែប៊ឺរី ដូចជាស្រ្តប៊ឺរីនឹងបាត់បង់រសជាតិដើម ក៏ដូចជាសារធាតុចិញ្ចឹមនៅពេលបង្កក ហើយការញ៉ាំផ្លែឈើទាំងនេះ ក៏អាចបណ្ដាលឲ្យពុលទាំងម៉ាក់ និងទារកក្នុងផ្ទៃដោយមិនដឹងខ្លួន។
៧. លម៉ើ
ទោះបីជាលម៉ើផ្ទុកទៅដោយវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត ស្ត្រីពពោះគួរតែជៀសវាងផ្លែឈើប្រភេទនេះ ពីព្រោះថាលម៉ើធ្វើឲ្យសីតុណ្ហភាពរាងកាយកើនឡើង ក៏ដូចជាស្បូនកន្ត្រាក់។ ទោះជាយ៉ាងនេះក្ដី ម៉ាក់គួរញ៉ាំត្រឹមតែ១ផ្លែ ឬ២ផ្លែក្នុងមួយថ្ងៃបានហើយ។
ចំណុចសំខាន់
- ទំពាំងបាយជូរ
- ល្ហុងខ្ចី ឬស្ទើរទុំ
- ផ្លែម្នាស់
- អម្ពិល
- ឪឡឹក
- ផ្លែប៊ឺរីបង្កក
- លម៉ើ។