backup og meta

ស្រ្តីពពោះគួរញ៉ាំទឹកបែបណា ល្អចំពោះសុខភាព?

ស្រ្តីពពោះគួរញ៉ាំទឹកបែបណា ល្អចំពោះសុខភាព?

នៅ​ពេល​ស្រី​ៗ​មាន​ទម្ងន់​ តម្រូវ​ការ​ទឹក​នឹង​កើន​ឡើង​លើស​ពី​ស្រ្តី​ធម្មតា។ តម្រូវ​ការ​កើន​ឡើង​នេះ គឺ​ដើម្បី​ផលិត​ទឹក​ភ្លោះ ផលិត​ឈាម​បន្ថែម បង្កើត​កោសិកា​ថ្មី ដឹក​នាំ​សារជាតិ​ចិញ្ចឹម ជំនួយ​ដល់​ប្រ​ព័ន្ធ​រំលាយ​អាហារ និង​ដើម្បី​កម្ចាត់​កាក​សំណល់ និង​ជាតិពុល​ពី​រាង​កាយ​។

ក្រៅ​ពី​នេះ​ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​គ្រប់​គ្រាន់​ក៏​ជួយ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​កាត់​បន្ថយ​ហានិភ័យ​ទល់​លាមក​​ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ឫសដូង​បាត​ និង​អស់​កម្លាំង​ផង​ដែរ​។​ ដោយ​សារ​ពេល​ពពោះ​ ស្រ្តី​ត្រូវ​ការ​ទឹក​ច្រើន​ជាង​ពេល​ធម្មតា ដូច​នេះ​ក្នុង​មួយ​ថ្ងៃ​​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​រង្វង់​ពីរ​​លីត្រ​។

​រោគ​សញ្ញា​ខ្វះ​​ជាតិ​ទឹក​

  • ​ស្រ្តី​ពពោះ​ដែល​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​អាច​នឹង​ចេញ​រោគ​សញ្ញា​ដូច​ជា​៖
  • មាន​អារម្មណ៍​ស្រេក​ទឹក​
  • ទឹកនោម​ពណ៌លឿង ឬ​មាន​ក្លិន​មិន​ល្អ​
  • វិល​មុខ ឬ​ធេងធោង​
  • ស្ងួត​មាត់ បបូរ​មាត់ និង​ភ្នែក​

​ក្នុង​ករណី​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​គួរ​ញ៉ាំ​ទឹក​កម្រិត​ណា​ល្អ​ចំពោះ​សុខភាព​ពេល​ពពោះ ស្រី​ៗ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ដូច​គ្នា​ដែរ បើ​សិន​ជា​រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​នៅ​បន្ត​កើត​មាន​មិន​បាត់​ទៅ​វិញ ក្រោយ​ពី​បាន​ញ៉ាំ​ទឹក​ច្រើន​ហើយ​ក៏​ដោយ ស្រ្តី​ពពោះ ក៏​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែរ​។​

ពពោះខែក្តៅ​ខ្លាំងអ៊ី​ចឹង កុំឲ្យខ្វះជាតិទឹក Hello គ្រូពេទ្

តិចនិក​បំពេញ​ជាតិ​ទឹក​សម្រាប់​ស្រ្តី​ពពោះ​

ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឲ្យ​បាន​ល្អ ស្រ្តី​កំពុង​ពពោះ គួរ​ចៀសវាង​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន និង​ងាក​មក​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ទឹក​ដោះ​គោ​ជំនួស​វិញ​។ ដូច​គ្នា​ដែរ ការ​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ ក៏​ជា​ការ​បន្ថែម​ជាតិ​ទឹក​ដល់​រាង​កា​យ​ដូច​គ្នា​។ មួយ​វិញ​ទៀត​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​គួរ​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ដែល​ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ដូច​គ្នា។ ដូច​នេះ បើ​ចង់​ហាត់​ប្រាណ គួរ​ហាត់​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​ល្ងាច​ ដើម្បី​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង និង​ត្រូវ​បន្ថែម​ការ​ញ៉ាំ​ទឹក បើ​សិន​ជា​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​ច្រើន​។​

អត្ថបទគួរអាន៖

ដូច​គ្នា​ដែរ ការ​ញ៉ាំ​ទឹក​រ៉ែ​ធម្មជាតិ​ ​ក៏​ជា​វិធី​មួយ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ដូច​គ្នា ហើយ​ថែម​ទាំង​ អាច​មាន​ប្រយោជន៍​សម្រាប់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ​។ ទឹក​រ៉ែ​ធម្មជាតិ​មាន​ផ្ទុក​​រ៉ែ​កាល់ស្យូម ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​លូត​លាស់​ឆ្អឹង​ និង​ធ្មេញ​សម្រាប់​របស់​កូន​ក្នុង​ផ្ទៃ​។ ដូច​នេះ​ការ​ញ៉ាំ​ទឹក​រ៉ែ​ធម្មជាតិ អាច​រួម​ចំណែក​បន្ថែម​កាល់ស្យូម​ដែល​ស្រ្តី​ពពោះ​ត្រូវ​ការ​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​។​ ជា​ធម្មតា​ស្រ្តី​មាន​ផ្ទៃពោះ​ត្រូវ​ការ​​កាល់ស្យូម​ ១ ០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។

យ៉ាងណា ការ​ជ្រើស​រើស​ទឹក​រ៉ែ​ធម្មជាតិ​ ស្រី​ៗ​យើង​ដែល​កំពុង​ពពោះ ត្រូវ​ពិនិត្យ​រក​ទឹក​ណា​ដែល​មាន​កម្រិត​សូដ្យូម​ទាប​បំផុត ព្រោះ​ថា​បើ​ស្រ្តី​ពពោះ​មាន​​កម្រិត​សូដ្យូម​ខ្ពស់​អាច​ធ្វើ​ឲ្យ​មាន​អាការៈ​ហើម​។ ជា​ធម្មតា​ស្រ្តី​ពពោះ ក៏​ដូច​ជា​ស្រ្តី​ផ្សេង​ទៀត​ដែរ​គឺ​ត្រូវ​ការ​សូដ្យូម​៣ ០០០​មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ អ្នកម្តាយមានសុខភាពល្អជួយអោយបុត្រធីតាមានសុខភាពល្អនិងរឹងមាំដែរ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How much water should I drink during pregnancy?, https://www.acog.org/womens-health/experts-and-stories/ask-acog/how-much-water-should-i-drink-during-pregnancy#:~:text=During%20pregnancy%20you%20should%20drink,helps%20waste%20leave%20the%20body.

Keeping hydrated is important in pregnancy, https://www.tommys.org/pregnancy-information/im-pregnant/nutrition-in-pregnancy/how-much-water-should-i-drink-pregnancy

Nutrition Column An Update on Water Needs during Pregnancy and Beyond, https://www.ncbi.nlm.nih.gov/pmc/articles/PMC1595116/

កំណែ​ប្រែបច្ចុប្បន្ន

05/12/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រែប្រួលរសជាតិអាហារពេលមានផ្ទៃពោះ ម៉ាក់ៗគួរធ្វើម៉េច?

ស្រីៗមករដូវមិនទៀង ធ្វើម៉េចទើបដឹងថាមានផ្ទៃពោះ ឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម