backup og meta

អាហារ ៤ ប្រភេទសម្រាប់រដូវក្តៅ ម៉ាក់ៗពពោះហាមមើលរំលង!

អាហារ ៤ ប្រភេទសម្រាប់រដូវក្តៅ ម៉ាក់ៗពពោះហាមមើលរំលង!

ស្ត្រី​ពពោះ ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ និង​បែបបទ​រស់នៅ​ឲ្យ​បាន​​ត្រឹមត្រូវ ដើម្បី​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់​បាន​ល្អ។ នៅ​រដូវ​ក្តៅ ម៉ាក់​ៗ​មួយ​ចំនួន​ញ៉ាំ​អាហារ​តិចតួច ហើយ​ក៏​មាន​ឱកាស​ប្រឈម​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ខ្ពស់។ អ៊ីចឹង​ហើយ គ្នា​យើង​គួរ​បញ្ចូល​កំពូល​អាហារ​សម្រាប់​រដូវ​ក្តៅ​ទាំង​៥​ប្រភេទ​នេះ ទើប​ជា​ការ​ប្រសើរ។

១. បន្លែ​ស្លឹក​បៃតង

ពពួក​បន្លែ​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយ​ឡេង ផ្កា​ខាត់​ណា​ខៀវ គឺ​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​ហ្វូឡេត ជាតិ​ដែក​ និង​កាល់ស្យូម។ ​សារធាតុ​ហ្វូឡេត ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់គភ៌ ជា​ពិសេស​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ ហើយ​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​​ពី​កំណើត​របស់​គភ៌។ ចំណែក​ជាតិ​ដែក​មាន​គុណប្រយោជន៍​​សម្រាប់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ និង​ជួយ​បង្ការ​ភាព​ស្លេកស្លាំង​អំឡុង​ពេល​ពពោះ ស្របពេល​ដែល​កាល់ស្យូម​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​គភ៌។

២. ផ្លែឈើ

ទន្ទឹម​នឹង​នេះ​ដែរ ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ផ្លែ​ក្រូច ប៊ឺរី ចេក​ ប៉ោម និង​ផ្លែ​សារី ផ្តល់​វីតាមីន​សំខាន់​ៗ និង​ជាតិ​រ៉ែ ដែល​រួម​មាន​វីតាមីន​C ប៉ូតាស្យូម​ និង​ជាតិ​សរសៃ។ ​វីតាមីន​C អាច​ជួយ​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ និង​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ។ រី​ឯ​ប៉ូតាស្យូម​វិញ​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​សម្ពាធ​ឈាម​ល្អ និង​តុល្យភាព​នៃ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ។

[embed-health-tool-due-date]

៣. ប្រូតេអ៊ីន​គ្មាន​ខ្លាញ់

​ប្រភព​​​​​​​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ដូចជា​សាច់​មាន់​ ត្រី និង​តៅហ៊ូ អាច​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា​ជាតិ​ដែក​ ស័ង្កសី និង​វីតាមីន​B12។ ពិត​ណាស់​ ចំពោះ​ជាតិ​ដែក​ មាន​គុណប្រយោជន៍​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​គភ៌ ខណៈ​ស័ង្កសី​មាន​សារៈសំខាន់​ដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​លូតលាស់​កោសិកា។ ចំណែក​ឯ​វីតាមីន​B12 អាច​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ក្នុង​ផ្ទៃ​​បាន​យ៉ាង​ល្អ។

​​៤. គ្រាប់​ធញ្ញជាតិ​

គ្រាប់​ធញ្ញជាតិ​ ដូចជា​អាល់ម៉ុន ឬ​គ្រាប់​ជី​​​រ គឺ​ជា​ប្រភព​នៃ​ខ្លាញ់​ល្អ ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ដូចជា​វីតាមីន​E និង​ម៉ាញេស្យូម។ ខ្លាញ់​ល្អ អាច​ជួយ​ទ្រទ្រង់​ការ​អភិវឌ្ឍ​ខួរ​ក្បាល ស្រប​ពេល​ដែល​វីតាមីន​E មាន​សារៈសំខាន់​​សម្រាប់​ការ​លូតលាស់​កោសិកា​ និង​ការ​អភិវឌ្ឍ​របស់​ទារក​ក្នុង​ផ្ទៃ។ រី​ឯ​ ម៉ាញេស្យូម អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​ទ្រទ្រង់​សាច់ដុំ ព្រម​ទាំង​មុខងារ​សរសៃ​ប្រសាទ។

តិចនិក​គ្រប់គ្រង​ការ​ពពោះ​នៅ​រដូវ​ក្តៅ

  • ស្លៀក​សំលៀកបំពាក់​រលុង​ៗ ធ្វើ​ពី​កប្បាស​ និង​មាន​ខ្យល់​ចេញ​ចូល
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ
  • ជៀសវាង​​នៅ​ក្រោម​​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង
  • ញ៉ាំ​របប​អាហារ​ល្អ​ៗ
  • ថែទាំ​ជើង និង​បាត​ជើង
  • ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀងទាត់
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់​
  • គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Nutrition during pregnancy

https://www.nutrition.org.uk/life-stages/pregnancy/healthy-eating-during-pregnancy/nutrition-during-pregnancy/

Healthy pregnancy: what foods to eat when pregnant

https://www.eufic.org/en/healthy-living/article/healthy-pregnancy-what-foods-to-eat-when-pregnant

What to eat before, during and after pregnancy

https://www.unicef.org/rosa/stories/what-eat-during-and-after-pregnancy

កំណែ​ប្រែបច្ចុប្បន្ន

25/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រួមភេទអំឡុងពេលពពោះ អាចនាំឲ្យរលូតកូនដែរអត់?​

ផ្លែឈើ៥ប្រភេទ គួរជៀសវាង ឬកាត់បន្ថយអំឡុងពេលពពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម