ការពពោះ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ស្រីៗយើង ដែលរួមផ្សំជាមួយនឹងភាពរំភើបរីករាយ និងស្រ្តេសក្នុងដំណើរការមួយនេះ។ ពិតណាស់ ម៉ាក់ត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារ ដំណេក ការប្រើថ្នាំ និងសុខភាពផ្លូវចិត្តគ្រប់ត្រីមាសទាំងអស់ ដើម្បីបញ្ចៀសផលវិបាកផ្សេងៗ។ ដូច្នេះហើយ ដើម្បីឲ្យការពពោះវិវត្តដោយរលូន និងមានសុវត្ថិភាពគ្រប់ត្រីមាសទាំង ម៉ាក់ៗអាចអនុវត្តន៍គន្លឹះងាយៗខាងក្រោមនេះ។
អំឡុងពេលត្រីមាសទី១
ចាប់ពីពេលទើបមានផ្ទៃពោះ រហូតដល់សប្តាហ៍ទី១២ ស្ត្រីពពោះគប្បី៖
- ញ៉ាំអាហារបំប៉នផ្សំពីអាស៊ីដហ្វូលីក
- ញ៉ាំអាហារដែលឆ្អិនល្អ
- ញ៉ាំអាហារតិចតួច ប៉ុន្តែឲ្យបានញឹកញាប់
- ញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ
- សម្រាកឲ្យបានគ្រប់គ្រាន់
- ដើរឲ្យបានរាល់ថ្ងៃ ពិសេសក្រោយញ៉ាំអាហារ
- ព្យាយាមគ្រប់គ្រងស្រ្តេសឲ្យបានល្អ
- ជៀសវាងប្រើប្រាស់ថ្នាំ ដោយគ្មានវេជ្ជបញ្ជា
- គេងផ្អៀងទៅខាងឆ្វេង ដើម្បីបង្កើនការផ្គត់ផ្គង់ឈាមទៅកាន់ទារកក្នុងផ្ទៃ
- ជៀសវាងជក់បារី កុំញ៉ាំគ្រឿងស្រវឹង និងកុំញ៉ាំជាតិកាហ្វេអ៊ីន
- ជៀសវាងញ៉ាំផ្លែល្ហុងឆៅក្នុងដំណាក់កាលនេះ។
អំឡុងពេលត្រីមាសទី២ និងទី៣
ត្រីមាសទី២ ចាប់ផ្តើមពីសប្តាហ៍ទី១៣ និងបញ្ចប់នៅសប្តាហ៍ទី២៦។ ចំពោះត្រីមាសទី៣ គឺរាប់ចាប់ពីសប្តាហ៍ទី២៧ ដល់ពេលដែលម៉ាក់ៗសម្រាល។ អំឡុងត្រីមាសទាំង២នេះ ស្ត្រីពពោះ អាចប្រឈមនឹងអាការៈឈឺចាប់ និងហើម។ គន្លឹះដែលយើងគួរធ្វើ៖
[embed-health-tool-due-date]
- ញ៉ាំប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ហាត់យូហ្គា និងសមាធិ
- ជៀសវាងញ៉ាំគ្រឿងស្រវឹង កុំជក់បារី កុំប្រើប្រាស់គ្រឿងញៀន និងកុំញ៉ាំជាតិកាហ្វេអ៊ីន
- ជៀសវាងរួមភេទ នៅត្រីមាសទី៣
- ស្លៀកសំលៀកបំពាក់រលុងៗ
- ជៀសវាងធ្វើដំណើរផ្លូវឆ្ងាយអំឡុងពេលត្រីមាសទី២ និងទី៣ ជាពិសេស ប្រសិនបើយើងមានហានិភ័យនៃជំងឺបម្រុងក្រឡាភ្លើង បែកទឹកភ្លោះមុនកំណត់ និងសម្រាលកូនមុនខែ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?