ម៉ាក់ៗកំពុងពពោះ ច្បាស់ជាចង់ដឹងមិនខានថា ធ្វើម៉េចទើបឲ្យកូនកើតមកមានស្បែកស្អាត និងមានសុខភាពល្អ?
សារៈសំខាន់នៃអាហារូបត្ថម្ភ
ការជ្រើសរើសអាហារូបត្ថម្ភត្រឹមត្រូវ មានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពរបស់ទារកក្នុងផ្ទៃ រួមទាំងការអភិវឌ្ឍស្បែករបស់ក្មេង។ ហេតុនេះហើយ ទើបស្រ្តីពពោះគួរញ៉ាំរបបអាហារណា ដែលមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចខាងក្រោម៖
- វីតាមីនA មាននៅក្នុងការ៉ុត ដំឡូងជ្វា និងបន្លែស្លឹកបៃតង។ វីតាមីនA អាចជួយទ្រទ្រង់ដល់ការផលិត និងជួសជុលកោសិកាស្បែក
- វីតាមីនE មាននៅក្នុងគ្រាប់ធញ្ញជាតិ និងស្បៃពួយឡេង មានប្រសិទ្ធភាព ជួយការពារកោសិកាស្បែកពីការបំផ្លាញ។
- វីតាមីនC ដែលមាននៅក្នុងពពួកផ្លែក្រូច ស្រ្តប៊ឺរី និងម្ទេសប្លោក អាចជួយជំរុញដល់ការផលិតខូឡាជែន និងរក្សាភាពយឺតនៃស្បែក។
- ស័ង្កសី ដែលមាននៅក្នុងសាច់ និងអាហារដែលផ្សំពីទឹកដោះគោ មានសារៈសំខាន់ជួយដល់ការលូតលាស់នៃស្បែក។
- រក្សាជាតិទឹកក្នុងរាងកាយ ដោយការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ពី២ ទៅ៣លីត្រក្នុងមួយថ្ងៃ។
អំឡុងពេលពពោះ ម៉ាក់ៗគួរថែទាំស្បែកបែបណា?
ម៉ាក់ៗដឹងអត់ថា ការប៉ះពាល់នឹងកាំរស្មីUV អាចប៉ះពាល់ដល់សុខភាពស្បែកទារកដូចគ្នា។ អ៊ឹចឹងហើយ យើងគួរតែលាបក្រែមការពារកម្តៅថ្ងៃ ស្លៀកសំលៀកបំពាក់ជិតល្អ និងជៀសវាងត្រូវកម្តៅថ្ងៃរយៈពេលយូរ។
មួយវិញទៀត សម្រាប់ផលិតផលថែទាំស្បែកដែលគ្មានជាតិកាត់ និងគ្មានសារធាតុគីមី ក៏ជាជម្រើសដ៏ល្អផងដែរសម្រាប់ស្រ្តីពពោះ។























