ខ្យល់ពុល អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ម៉ាក់ៗ និងទារកក្នុងផ្ទៃ ដោយឆ្លងកាត់តាមសុកម្តាយ ទៅរារាំងដល់ការអភិវឌ្ឍរបស់អាអូន។ ជាក់ស្តែង ផលប៉ះពាល់ជាក់លាក់នៃខ្យល់ពុល គឺអាស្រ័យលើកត្តាមួយចំនួនដូចជា តើទារកក្នុងផ្ទៃប៉ះពាល់នឹងខ្យល់ពុលនៅដំណាក់កាលមួយណា? មានរយៈពេលយូរប៉ុណ្ណា និងស្ថិតក្នុងកម្រិតតិច ឬច្រើន?
តើខ្យល់ពុលបង្កផលវិបាកអ្វីខ្លះចំពោះស្រ្តីពពោះ និងទារកក្នុងផ្ទៃ?
ផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួននៃខ្យល់ពុលចំពោះទារកក្នុងផ្ទៃ រួមមាន៖
១. កូនកើតមុនខែ
ចំពោះម៉ាក់ៗពពោះដែលរស់នៅក្នុងតំបន់ដែលសម្បូរទៅដោយខ្យល់ពុល អាចប្រឈមនឹងការសម្រាលកូនមុនខែ ដែលអាចមានហានិភ័យនៃបញ្ហាមួយចំនួនទៀត ដូចជាកូនមិនគ្រប់គីឡូ សួតទារកមិនទាន់ទុំ ឬទារកអាចស្លាប់ភ្លាមៗក្រោយសម្រាល។
២. ទារកមានការអភិវឌ្ឍយឺតយ៉ាវ ឬអាចស្លាប់ក្នុងផ្ទៃ
ការប៉ះពាល់នឹងខ្យល់ពុលនេះដែរ ក៏អាចរារាំងដល់ការអភិវឌ្ឍរបស់បេប៊ី ដែលធ្វើឲ្យអាអូនមានរូបរាងតូចជាងទារកធម្មតា ឬថែមទាំងអាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃក្នុងត្រីមាសទី៣ផងក៏មាន នេះបើយោងតាមការសិក្សាមួយកាលពីឆ្នាំ២០១៨។ បន្ថែមពីនេះ ខ្យល់ពុលក៏អាចធ្វើឲ្យអាអូនមានបញ្ហាផ្លូវដង្ហើមរយៈពេលវែង ដូចជាកើតជំងឺហឺត និងអាលែកហ្ស៊ីជាដើម។
ចុះម៉ាក់ៗវិញ មានហានិភ័យអ្វីខ្លះ?
ចំពោះស្រ្តីពពោះដែលប៉ះពាល់ទៅនឹងខ្យល់ពុលខ្លាំងក្នុងត្រីមាសទី១ អាចមានហានិភ័យកើតជំងឺមប្រុងក្រឡាភ្លើង និងសម្ពាធឈាមខ្ពស់ ព្រមទាំងអាចរលូតកូនថែមទៀតផង។
[embed-health-tool-due-date]
គន្លឹះការពារខ្លួន និងទារកក្នុងផ្ទៃពីខ្យល់ពុលនៅក្នុងបរិយាកាស
- ប្រសិនបើមានខ្យល់ពុលខ្លាំងនៅក្នុងបរិយាកាស គួរព្យាយាមនៅក្នុងផ្ទះ ដោយបិទទ្វារ និងបង្ហួចឲ្យជិត រួចបើម៉ាស៊ីនត្រជាក់ក្នុង recycle mood។
- ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់
- ជៀសវាងការស្រូបផ្សែងផ្សេងៗដូចជាផ្សែងបារី ធូបទៀន និងកាត់បន្ថយការប្រើប្រាស់ផលិតផលលាងសម្អាត
- ជ្រើសរើសប្រភេទម៉ាស P2 ឬ N95 ប៉ុន្តែគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន
- ញ៉ាំរបបអាហារសុខភាព ដោយផ្តោតទៅលើបន្លែ និងផ្លែឈើ ដោយជៀសវាងស្ករ និងអាហារកែច្នៃច្រើន
- ធ្វើលំហាត់ប្រាណស្រាលៗ ដែលស័ក្តិសមចំពោះស្រ្តីពពោះ ដូចជាដើរ ឬហាត់យូហ្គា។
ចំណុចសំខាន់
គន្លឹះការពារខ្លួន និងទារកក្នុងផ្ទៃពីខ្យល់ពុលនៅក្នុងបរិយាកាស
- ប្រសិនបើមានខ្យល់ពុលខ្លាំងនៅក្នុងបរិយាកាស គួរព្យាយាមនៅក្នុងផ្ទះ ដោយបិទទ្វារ និងបង្ហួចឲ្យជិត រួចបើម៉ាស៊ីនត្រជាក់ក្នុងrecycle mood។
- ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់
- ជៀសវាងការស្រូបផ្សែងផ្សេងៗដូចជាផ្សែងបារី ធូបទៀន និងកាត់បន្ថយការប្រើប្រាស់ផលិតផលលាងសម្អាត
- ជ្រើសរើសប្រភេទម៉ាសP2 ឬN95 ប៉ុន្តែគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន
- ញ៉ាំរបបអាហារសុខភាព ដោយផ្តោតទៅលើបន្លែ និងផ្លែឈើ ដោយជៀសវាងស្ករ និងអាហារកែច្នៃច្រើន
- ធ្វើលំហាត់ប្រាណស្រាលៗ ដែលស័ក្តិសមចំពោះស្រ្តីពពោះ ដូចជាដើរ ឬហាត់យូហ្គា។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?