ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងនៅពេលមានខ្លាញ់ច្រើននៅក្នុងកោសិកាថ្លើមលើស្រ្តីពពោះ។ ជំងឺនេះកម្រកើតមាន តែអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ ប្រសិនបើព្យាបាលមិនទាន់ពេល។ ម៉ាក់ៗណាខ្លះអាចមានហានិភ័យក្នុងការកើតជំងឺខ្លាញ់រុំថ្លើមពេលពពោះ ហើយបញ្ហានេះ មានអាកាៈ និងរោគសញ្ញាអ្វីខ្លះ?
អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីហេតុផលពិតប្រាកដដែលបណ្តាលឱ្យម៉ាក់ៗមានខ្លាញ់រុំថ្លើមពេលពពោះទេ ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា ខ្លាញ់រុំថ្លើមពេលពពោះអាចជាបញ្ហាតំណពូជដែលជះឥទ្ធិពលដល់ដំណើរការថ្លើមក្នុងការបំបែកខ្លាញ់។
ជាធម្មតា ថ្លើមបំបែកទ្រីគ្លីសេរីត (ខ្លាញ់) និងអាស៊ីដខ្លាញ់ ប៉ុន្តែថ្លើមរបស់ស្រ្តីពពោះមួយចំនួនមិនអាចបំបែកខ្លាញ់ និងអាស៊ីដខ្លាញ់បានទេ ដូច្នេះបណ្តាលឱ្យមានខ្លាញ់ច្រើននៅក្នុងកោសិកាថ្លើម។
ម៉ាក់ៗដែលមានហានិភ័យមានខ្លាញ់រុំថ្លើមពេលពពោះគឺ៖
- ពពោះលើកដំបូង
- ពពោះកូនភ្លោះ ២ ឬច្រើន
- ពពោះកូនប្រុស
- ពពោះទាំងមិនគ្រប់គីឡូ
ជាទូទៅ ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងក្នុងអំឡុងសប្តាហ៍ទី ៣៥ ឬ៣៦ ហើយមានអាការៈ និងរោគសញ្ញាដូចជា៖
- ចង្អោរ និងក្អួត
- ឈឺពោះ ជាពិសេសផ្នែកលើខាងស្តាំ
- អត់ស្រួលខ្លួន
- ឈឺក្បាល
- អស់កម្លាំង
- វង្វេង
- ស្បែក និងភ្នែកឡើងលឿង (ខាន់លឿង)
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យជំងឺខ្លាញ់រុំថ្លើមពេលពពោះដោយ៖
- ពិនិត្យមើល ឬសាកសួរពីប្រវត្តិសុខភាពរបស់ម៉ាក់ៗ
- ធ្វើការពិនិត្យរាងកាយម៉ាក់ៗ
- ច្រិបជាលិកាថ្លើមដើម្បីយកទៅពិនិត្យក្រោមមីក្រូទស្សន៍
- អេកូថ្លើម
- ស្កេន CT
ប្រសិនបើម៉ាក់ធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្លាញ់រុំថ្លើមពេលពពោះ គ្រូពេទ្យនឹងសម្រាលទារកឱ្យលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យសុខភាពលើម៉ាក់ៗ និងទារក។
ម៉ាក់ៗអាចត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់រយៈពេលច្រើនថ្ងៃបន្ទាប់ពីការសម្រាលរួចរហូតដល់ស្ថានភាពប្រសើរឡើង។ ភាគច្រើន មុខងារថ្លើមរបស់ម៉ាក់ៗនឹងត្រលប់មកធម្មតាវិញក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយពីសម្រាលរួច។
ជំងឺខ្លាញ់រុំថ្លើមពេលពពោះអាចបណ្តាលឱ្យម៉ាក់ៗ និងគភ៌មានបញ្ហាសុខភាពដូចជា ខ្សោយថ្លើម ធ្លាក់ឈាមធ្ងន់ធ្ងរ ខ្សោយតម្រងនោម ឬឆ្លងមេរោគធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេល។
គួរអាន៖
- ការពិនិត្យទឹកនោមពេលពពោះ ជួយម៉ាក់ៗដឹងពីបញ្ហាសុខភាព
- ពិនិត្យទឹកនោមពេលពពោះឃើញមានមេរោគ គួរបារម្ភអត់?
- ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
- គ្រាប់ឈូកមានប្រយោជន៍លើសពី ១០យ៉ាង សម្រាប់ស្រ្តីពពោះ និងកូន
[embed-health-tool-pregnancy-weight-gain]