backup og meta

វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ

វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ

ម៉ាក់ៗពពោះមួយចំនួនអាចមានអាការៈឈឺចាប់ឆ្អឹងត្រគាក ឬ​ឆ្អឹង​ថ្ងាសត្រគាក (នៅខាងក្រោម​ថ្ងាសទ្វារ​មាស) នៅត្រីមាសទី ៣។ ហេតុអ្វីបានជាម៉ាក់ៗមួយ​ចំនួន​មាន​អាការៈ​ឈឺ​ចាប់​ឆ្អឹងថ្ងាសត្រគាក​នៅ​ត្រី​មាស​ទី ៣ ហើយគួរកាត់​បន្ថយអាការៈ​បែបណា?

នៅត្រីមាសទី ៣ រាងកាយម៉ាក់ៗនឹងបញ្ចេញអ័រម៉ូន relaxin ដើម្បីបន្ទន់សរសៃចំណង​នៅក្នុងសន្លាក់ឆ្អឹង​ថ្ងាសត្រគាក ដែលធ្វើ​ឱ្យសន្លាក់ឆ្អឹង​ថ្ងាសត្រគាករលុង ដើម្បីជួយឱ្យកូន​ក្នុងផ្ទៃ​អាច​សម្រាលចេញ​បាន។

ប៉ុន្តែពេលខ្លះសន្លាក់ឆ្អឹងថ្ងាសត្រគាកអាចរលុងខ្លាំងពេកដែលបណ្តាល​ឱ្យឆ្អឹងថ្ងាសត្រគាករង្គើ បូក​រួម​​នឹងទម្ងន់ទារកកក្នុងផ្ទៃ និងការឡើង​ទម្ងន់​របស់ម៉ាក់ៗ ដែលបន្ថែមសម្ពាធលើឆ្អឹងអាងត្រគាក ហើយ​បង្កឱ្យម៉ាក់ៗមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាក។

ប្រសិនឆ្អឹងថ្ងាសត្រគាកម៉ាក់ៗរលុងខ្លាំង ម៉ាក់ៗអាចមានការឈឺចាប់ ហើយមាន​អាការៈ​ដូចជា៖

  • ឈឺចាប់ពេលដើរយូរ ឡើងជណ្តើរ ឬពេលយួរ ឬលើកធ្ងន់ៗ
  • ឈឺចាប់ពេលប្រែខ្លួនលើគ្រែ ស្លៀកពាក់ ឬចុះពីលើរថយន្ត
  • ហើមនៅតំបន់ឆ្អឹងថ្ងាសត្រគាក
  • អាចឮសំឡេងកកិតនៅក្នុងឆ្អឹងអាងត្រគាក
  • ឈឺចាប់នៅឆ្អឹងអាងត្រគាកផ្នែកខាងមុខ ត្រគាក តំបន់ចន្លោះរន្ធ​គូទ និងទ្វារមាស ខ្នងផ្នែក​ខាង​ក្រោម ហើយអាចសាយភាយដល់ភ្លៅរហូត​ដល់ជង្គង់។

 ឈឺចាប់ពេលប្រែខ្លួនលើគ្រែ

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ប្រសិនបើម៉ាក់ៗមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ម៉ាក់ៗគួរ៖

  • ចៀសវាងការដើរយូរ ហើយពេលដើរ ម៉ាក់ៗត្រូវដើរយឺតៗ
  • ចៀសវាងការឈរយូរ ហើយពេលឈរ ម៉ាក់ៗត្រូវរក្សាទម្ងន់ជើងទាំងពីរឱ្យស្មើគ្នា ចៀសវាង​ប្រឹង​ជើង​តែម្ខាង​ទប់​ទម្ងន់ខ្លួន និងត្រូវពាក់ស្បែកជើងរាបដែលអាចជួយរក្សាលំនឹងខ្លួនបានល្អ។
  • ចៀសវាងការអង្គុយមួយកន្លែងលើសពី ៣០ នាទី និងត្រូវផ្លាស់ប្តូរឥរិយាបថអង្គុយឱ្យបានញឹកញាប់ ហើយត្រូវអង្គុយលើកៅអីដែលមានបង្អែក ហើយមានទម្រជើង និងចៀសវាងអង្គុយគងអន្ទាក់ខ្លា។​
  • គេងផ្អៀង រួចដាក់ខ្នើយទ្រាប់ពោះ និងចន្លោះជើង ហើយពេលប្រែខ្លួនម៉ាក់ៗត្រូវដាក់ជង្គង់ចូលគ្នា
  • ពេលស្លៀកពាក់ ម៉ាក់ៗត្រូវអង្គុយដើម្បីចៀសវាងឈរជើងមួយពេល​​ស្លៀកខោ ឬរ៉ូប
  • ពេល​ឡើង​ចុះ​​ជណ្តើរ ម៉ាក់ៗត្រូវ​បោះ​ជំហាន​ម្តង​មួយៗដោយចាប់ផ្តើម​ពីជើងដែលមិនសូវឈឺ​ និង​ចៀសវាង​ឡើង​ចុះ​​ជណ្តើរញឹកញាប់។
  • ពេលចុះពីលើឡាន ម៉ាក់ៗត្រូវទប់ជង្គង់ទាំងពីរចូលគ្នា
  • ចៀសវាងលើក ឬរុញរបស់ធ្ងន់ៗ
  • ចៀសវាងពក្មេង
  • ពាក់ខ្សែក្រវាត់ទ្រពោះដើម្បីជួយទ្រទ្រង់ឆ្អឹងថ្ងាសត្រគាក ខ្នងផ្នែកខាងក្រោម និងកាត់បន្ថយ​ការ​ឈឺ​ចាប់​ឆ្អឹងថ្ងាសត្រគាកក្នុងអំឡុង​ពេលធ្វើចលនា

ម៉ាក់ៗដែលមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ អាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យ​ដើម្បីរកវិធីព្យាបាល និងកាត់បន្ថយការឈឺចាប់។ ភាគច្រើនការ​ឈឺ​ចាប់​នឹងបាត់ទៅវិញ នៅពេលម៉ាក់ៗសម្រាល​រួច។

គួរអាន៖

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pubic Bone Pain in Pregnancy
https://www.verywellfamily.com/pubic-bone-pain-in-pregnancy-2760034

Pelvic pain in pregnancy (SPD)
https://www.tommys.org/pregnancy-information/pregnancy-complications/pelvic-pain-pregnancy

Pubic symphysis dysfunction (SPD) in pregnancy
https://www.babycenter.com/pregnancy/your-body/pubic-symphysis-dysfunction_40007958

Pubic Bone Pain While Pregnancy: Causes & Treatments
https://www.newhealthadvisor.org/pubic-bone-pain-during-pregnancy.html

Pelvic girdle pain: Tips for relief during pregnancy
https://genes2teens.com/pelvic-girdle-pain-tips-for-relief-during-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

23/02/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?

ម៉ាក់ៗធ្លាប់ដឹងអត់ ហើមជើងពេលពពោះអាចជាសញ្ញាអាសន្ន ឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម