ការធ្លាក់ទឹករម្អិលជារឿងធម្មតាប៉ុណ្ណោះចំពោះស្រីៗយើង មិនថាកំពុងតែមានផ្ទៃពោះឬអត់ទេ។ ជាទូទៅ ការធ្លាក់ទឹករម្អិលនេះ ចាប់ផ្ដើមនៅរយៈពេលពីរឆ្នាំមុនពេលមករដូវលើកដំបូង និងបន្តរហូតដល់យើងអស់រដូវតែម្ដង។
ជាទូទៅ សម្រាប់ស្ត្រីពពោះ អាចធ្លាក់ទឹករម្អិលពណ៌ទឹកដោះកាន់តែច្រើនឡើង នៅពេលកម្រិតអ័រម៉ូនOestrogen ឡើងខ្ពស់ ហើយដោយសារតែបរិមាណ និងប្រភេទនៃការធ្លាក់ទឹករម្អិលនេះមានភាពខុសប្លែកគ្នាពីពេលមួយទៅពេលមួយ ស្រីៗយើងអាចនឹងពិបាកបែងចែករវាងការធ្លាក់ទឹករម្អិលប្រក្រតី និងមិនប្រក្រតីអំឡុងពេលពពោះ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ការធ្លាក់ទឹករម្អិលប្រក្រតីអំឡុងពេលពពោះ
ស្ត្រីភាគច្រើនប្រឈមនឹងការធ្លាក់ទឹករម្អិលពណ៌ទឹកដោះដែលមានក្លិនតិចតួច ឬគ្មានក្លិនទាល់តែសោះ សូម្បីតែនៅមុនពេលពពោះ។ យ៉ាងណាមិញ បញ្ហានេះមិនគួរឲ្យបារម្ភឡើយ ពីព្រោះវាអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគទ្វារមាស និងស្បូន។ ជាមួយគ្នានេះដែរ ស្រីៗយើងអាចនឹងសង្កេតឃើញការធ្លាក់ទឹករម្អិលទ្វារមាសកាន់តែច្រើនឡើងៗ នៅពេលដែលយើងជិតដល់ថ្ងៃសម្រាល ហើយការធ្លាក់ទឹករម្អិលនេះក៏អាចមានការប្រែប្រួលតិចតួច ដោយមានផ្ទុករម្អិលដែលមានពណ៌ផ្កាឈូកស្អិត និងមានសណ្ឋានដូចចាហួយ។
[embed-health-tool-due-date]
ការធ្លាក់ទឹករម្អិលមិនប្រក្រតីអំឡុងពេលពពោះ
រោគសញ្ញានៃការធ្លាក់ទឹករម្អិលមិនប្រក្រតីមួយចំនួនអំឡុងពេលពពោះ ដែលយើងចាំបាច់ត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗ មាន៖
- បរិមាណការធ្លាក់ទឹករម្អិលកើនឡើង ឬពណ៌ទឹករម្អិលមានភាពខុសប្លែកពីធម្មតា មុនពេលគភ៌មានអាយុ ៣៧សប្ដាហ៍
- បែកទឹកភ្លោះ ព្រោះវាអាចបង្ហាញពីការសម្រាលកូនមិនគ្រប់ខែ
- ការធ្លាក់ទឹករម្អិលពណ៌ស អាចបង្កជាការឈឺចាប់នៅពេលនោម ឬពេលរួមភេទ។ មួយវិញទៀត អាការៈរលាក ឈឺចាប់ រមាស់ ឬក្រហាយនៅត្រង់បរិវេណទ្វារមាស អាចជាសញ្ញានៃការឆ្លងមេរោគផ្សិតផងដែរ។
- ការធ្លាក់ទឹករម្អិលទ្វារមាសពណ៌បៃតង និងក្រហម ឬរមាស់នៅតំបន់ពិសេស អាចបង្ហាញពីជំងឺប្រមេះទឹកថ្លា និងជំងឺកាមរោគដទៃទៀត (STIs) ដែលចាំបាច់ត្រូវព្យាបាលឲ្យបានទាន់ពេលវេលា។
- មានក្លិនឆ្អាប ចេញពីទ្វារមាស ជាពិសេសក្រោយពេលរួមភេទ ដែលអាចជាវត្តមាននៃការឆ្លងបាក់តេរីនៅទ្វារមាស។
- ការធ្លាក់ឈាម ដោយមានការឈឺចាប់ខ្លាំង អំឡុងពេលមានផ្ទៃពោះ ជាសញ្ញាដ៏គ្រោះថ្នាក់បំផុត និងតម្រូវឲ្យយើងត្រូវទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ចំណុចសំខាន់
- បរិមាណការធ្លាក់ទឹករម្អិលកើនឡើង ឬពណ៌ទឹករម្អិលមានភាពខុសប្លែកពីធម្មតា មុនពេលគភ៌មានអាយុ៣៧សប្ដាហ៍។
- បែកទឹកភ្លោះ
- ការធ្លាក់ទឹករម្អិលពណ៌ស អាចបង្កជាការឈឺចាប់នៅពេលនោម ឬពេលរួមភេទ។ មួយវិញទៀត អាការៈរលាក ឈឺចាប់ រមាស់ ឬក្រហាយនៅត្រង់បរិវេណទ្វារមាស អាចជាសញ្ញានៃការឆ្លងមេរោគផ្សិតផងដែរ។
- ការធ្លាក់ទឹករម្អិលទ្វារមាសពណ៌បៃតង និងក្រហម ឬរមាស់នៅតំបន់ពិសេស អាចបង្ហាញពីជំងឺប្រមេះទឹកថ្លា និងជំងឺកាមរោគដទៃទៀត (STIs) ដែលចាំបាច់ត្រូវព្យាបាលឲ្យបានទាន់ពេលវេលា។
- មានក្លិនឆ្អាប ចេញពីទ្វារមាស
- ការធ្លាក់ឈាម ដោយមានការឈឺចាប់ខ្លាំង អំឡុងពេលមានផ្ទៃពោះ