ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា (Toxoplasmosis) បង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii។ ភាគច្រើនយើងអាចឆ្លង និងជាពីជំងឺនេះដោយមិនដឹងខ្លួន ព្រោះជំងឺនេះមិនបង្កឱ្យមានអាការៈអ្វីទេ តែបើម៉ាក់ៗពពោះឆ្លងជំងឺនេះវិញ កូនក្នុងផ្ទៃអាចមានគ្រោះថ្នាក់ ឬពិការភាពពីកំណើត។ តើជំងឺ Toxoplasmosis អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបែបណាខ្លះ?
ឆ្មាអាចឆ្លងជំងឺ Toxoplasmosis ដោយស៊ីសាច់ឆៅ ឬកណ្តុរដែលមានផ្ទុកប៉ារ៉ាស៊ីត Toxoplasma gondii ហើយអាចបញ្ចេញប៉ារ៉ាស៊ីតទៅក្នុងលាមករហូតដល់ទៅពីរសប្តាហ៍។ ពងប៉ារ៉ាស៊ីត Toxoplasma gondii អាចរស់នៅក្នុងលាមកឆ្មា ឬក្នុងដីរហូតដល់ទៅ ១៨ ខែ។
ហេតុអ្វីម៉ាក់ៗមានផ្ទៃពោះត្រូវប្រយ័ត្នកុំឱ្យឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា?
ប្រសិនបើម៉ាក់ៗឆ្លងជំងឺនេះមុនពេលពពោះ ប៉ារ៉ាស៊ីតនឹងចូលក្នុងខ្លួនម៉ាក់ៗ តែប្រព័ន្ធភាពស៊ាំម៉ាក់ៗមានពេលវេលាប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតនេះ។ នៅពេលម៉ាក់ៗជាពីជំងឺនេះ ប្រព័ន្ធភាពស៊ាំម៉ាក់ៗនឹងសុំានឹងជំងឺ ហើយអាចការពារពីជំងឺនេះមួយជីវិត។
ផ្ទុយមកវិញ បើម៉ាក់ៗឆ្លងជំងឺនេះលើកដំបូងក្នុងអំឡុងពេលពពោះ នោះអាចមានបញ្ហាផ្ទៃពោះ ហើយកូនក្នុងផ្ទៃក៏អាចមានពិការភាពពីកំណើតដែរ៖
១. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ១ ឬមុនពពោះបន្តិច
ក្នុងរយៈពេលនេះ ទារកក្នុងផ្ទៃមានហានិភ័យទាបក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា តែបើទារកក្នុងផ្ទៃឆ្លងវិញ ទារកក្នុងផ្ទៃនឹងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ម៉ាក់ៗអាចប្រឈមនឹងការរលូត ស្លាប់កូនក្នុងផ្ទៃ ឬសម្រាលមិនគ្រប់ខែ។
[embed-health-tool-due-date]
២. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ៣
ក្នុងត្រីមាសនេះ ទារកក្នុងផ្ទៃមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា ប៉ុន្តែបើទោះជាទារកឆ្លងក៏ពិតមែន គឺមិនសូវមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។
ទារកក្នុងផ្ទៃភាគច្រើនដែលឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាហាក់ដូចជាមានសុខភាពល្អនៅពេលកើត តែមានទារកទើបកើតប្រហែលម្នាក់ក្នុងចំណោម ១០ នាក់នឹងមានអាការៈដូចជា៖
- រលាកភ្នែក
- ថ្លើម និងលំពែងរីកធំ ឬហើម
- ខាន់លឿង (ស្បែក និងភ្នែកឡើងលឿង)
- ប្រកាច់
- ទឹកដក់ក្នុងខួរក្បាល
- ហើមកូនកណ្តុរ
- មានទំហំក្បាលធំ ឬតូចជាងធម្មតា
- មិនសូវបៅ
- មិនគ្រប់គីឡូ
- ឡើងកន្ទួល ឬមានស្នាំជាំលើស្បែក
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
បើទារកទើបកើតមិនបានទទួលការព្យាបាលត្រឹមត្រូវទេ អូនតូចនឹងមានបញ្ហាដូចខាងក្រោមនៅ ២០ ឬ ៣០ ឆ្នាំក្រោយ ទោះបីជាមិនបង្ហាញរោគសញ្ញានៅពេលទើបកើតក៏ដោយ៖
- មានជំងឺប្រកាច់
- រលាកភ្នែក ឬមានបញ្ហាក្នុងការមើល
- រលាកសួត
- ខ្សោយបញ្ញា
- ពិការខួរក្បាល
- ថ្លង់
ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ បើម៉ាក់ៗឆ្លងនៅពេលពពោះ។ ដូច្នេះ ដើម្បីចៀសវាងឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាពេលពពោះ ម៉ាក់ៗគួរចៀសវាងញុំាអាហារឆៅ និងលាងសម្អាតដៃឱ្យបានស្អាតបន្ទាប់ពីប៉ះពាល់លាមកសត្វ ជាពិសេសលាមកឆ្មា ឬដី។
អត្ថបទគួរអាន៖
- ទាំងនេះជាមូលហេតុបង្ក និងវិធីការពារស្រ្តីកុំឲ្យមានគ្រោះថ្នាក់ពេលមានផ្ទៃពោះ
- ប្រើទូរស័ព្ទច្រើនពេលពពោះ អាចបង្កើនហានិភ័យសុខភាពមួយចំនួន
- ក្រហាយទ្រូងអំឡុងពេលពពោះ សាកដោះស្រាយតាមវិធីនេះ
- កំពុងពពោះ ចេះតែរមាស់អាចបណ្ដាលមកពីជំងឺមួយប្រភេទនេះ
- ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន ត្រូវជួបពេទ្យទទួលការព្យាបាល
- រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយតាមវិធីណា?
ចំណុចសំខាន់
- មានជំងឺប្រកាច់
- រលាកភ្នែក ឬមានបញ្ហាក្នុងការមើល
- រលាកសួត
- ខ្សោយបញ្ញា
- ពិការខួរក្បាល
- ថ្លង់