backup og meta

ម៉ាក់ណាខ្លះឈឺជង្គង់ពេលពពោះ? តោះមកដឹងពីមូលហេតុ និងវិធីដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ណាខ្លះឈឺជង្គង់ពេលពពោះ? តោះមកដឹងពីមូលហេតុ និងវិធីដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​​តែង​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ហើយ​ការ​ឈឺ​ជង្គង់​ក៏​កើត​ឡើង​ជា​ទូទៅ​ដែរ។

​បញ្ហា​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អាច​បណ្ដាល​មក​ពី​៖

  • ការ​ប្រែប្រួល​អ័រម៉ូន
  • ឡើង​ទម្ងន់
  • ហាត់​ប្រាណ​ច្រើន​ពេក
  • ដួល​ និង​រង​របួស
  • ដើរ​ ឬ​ឈរ​យូរ​
  • កង្វះ​ជាតិ​កាល់ស្យូម

[embed-health-tool-due-date]

តើ​មាន​ផលវិបាក​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អត់​?

ប្រសិនបើ​យើង​មិន​ព្យាបាល​អាការៈ​ឈឺ​ជង្គង់​ឲ្យ​ទាន់​ពេល​ទេ​នោះ ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​អនាគត​ ដែល​រួម​មាន​៖

  • ជំងឺ​រលាក​សន្លាក់​ឆ្អឹង
  • ខូច​ឆ្អឹង​ខ្ចី និង​សរសៃ​​ពួរ​ជុំវិញ​សន្លាក់​ជង្គង់​ ដែល​អាច​នាំ​ឲ្យ​ពិបាក​ដើរ​ រត់​ និង​ពត់ពែន​។

ម៉ាក់​អាច​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា​?

ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​កាត់បន្ថយ​ ក៏​ដូចជា​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ៖

  • ហាត់ប្រាណ​ ដោយ​ការ​ដើរ​ និង​ហែលទឹក​ក្នុង​កម្រិត​សម​ល្មម អាច​ជួយ​ទ្រទ្រង់​ជង្គង់ និង​បញ្ចៀស​ការ​ឈឺ​ជង្គង់
  • សម្រាក​​ជើង​ឲ្យ​បាន​ច្រើន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ចាប់ផ្ដើម​ឡើង​ទម្ងន់
  • ជ្រើសរើស​ស្បែក​ជើង​ដែល​ងាយ​ស្រួល​ពាក់​ មិន​ឈឺ​ជើង និង​អាច​ជួយ​ទ្រ​បាត​ជើង​បាន​ល្អ
  • ព្យាយាម​គ្រប់គ្រង​ទម្ងន់​ខ្លួន​
  • ម៉ាស្សា​ជង្គង់​
  • ស្អំ​កំណាត់​ក្ដៅ រួច​ស្អំ​កំណាត់​​ត្រជាក់ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​នៅ​ជុំវិញ​សន្លាក់​ជង្គង់
  • ញ៉ាំ​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ កាល់ស្យូម​ និង​វីតាមីន​D ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ និង​ចុក​រួយ​សន្លាក់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Treating Joint Pain Naturally During Pregnancy

https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/treat-joint-pain-during-pregnancy/

Common Discomforts of Pregnancy

https://www.marchofdimes.org/find-support/topics/planning-baby/common-discomforts-pregnancy

Common discomforts and how to manage

https://www.midwife.org.nz/women/pregnancy/common-discomforts-and-how-to-manage/

កំណែ​ប្រែបច្ចុប្បន្ន

14/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៣យ៉ាង បង្ការជំងឺទឹកនោមផ្អែមពេលពពោះ ម៉ាក់ៗមិនគួររំលង

អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ឬ២ ពេលពពោះគួរមានរបបអាហារបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម