ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាការព្រួយបារម្ភ និងគ្រោះថ្នាក់មួយ ចំពោះការធ្លាក់ឈាម ក្រោយសម្រាលរួច។ ពេលឆ្លងទន្លេ ស្ត្រីជាម្ដាយបាត់បង់ឈាមច្រើនណាស់ ពេលសុកផ្ដាច់ចេញពីស្បូន ឬសុកពាំងមាត់ស្បូន។ ការបាត់បង់ឈាមច្រើន ក៏ជាគ្រោះថ្នាក់មួយដែលបង្កការគំរាមកំហែងដល់ម្ដាយ និងកូន ប៉ុន្តែគួរឲ្យសរសើរដល់ធម្មជាតិ ដែលឈាមក្នុងរាងកាយកើនជាង ៥០% អំឡុងពពោះ សម្រាប់ទប់ទល់នឹងថ្ងៃសម្រាល (វះកាត់ក៏ដោយ កើតបែបធម្មជាតិក៏ដោយ) មកដល់។ ការធ្លាក់ឈាមក្រោយសម្រាល ឬភាសាបច្ចេកទេសហៅថា Postpartum Hemorrhage។
− រហែកមាត់ស្បូន
− ច្រឹបទ្វារមាសធំពេក
− ដាច់រហែកស្បូន ឬស្បូននៅខុសទីតាំង
− ដាច់រហែកទ្វារមាសជ្រៅ ឬតំបន់ជុំវិញមាត់ស្បូន
− មានជម្ងឺកំណកឈាម (ជំងឺកំណកឈាមអាចបណ្ដាលមកពីកត្តាហ្សែន ឬកើតឡើងអំឡុងពេលមានផ្ទៃពោះដោយសារតែ ការដាច់សុកចេញពីស្បូន ជំងឺបម្រុងក្រឡាភ្លើង ឬជំងឺក្រឡាភ្លើង)។
សាច់ដុំស្បូនបាត់បង់កម្លាំង ទើបធ្វើឲ្យឈាមធ្លាក់កាន់តែច្រើន។ ដំណោះស្រាយពីគ្រូពេទ្យអាច៖
− ប្រើថ្នាំអុកស៊ីតូស៊ីន
− ម៉ាស្សាស្បូន ដើម្បីឲ្យកន្ត្រាក់ឡើងវិញ
− សុងទឹកនោម៖ ព្រោះនៅពេលដែលប្លោកនោមទទេស្អាត វានឹងបង្កភាពងាយស្រួលឲ្យស្បូនកន្ត្រាក់ឡើងវិញ។
ក្រៅពីនេះ បើសុកមិនទាន់ជ្រុះចេញពីស្បូនទេ គ្រូពេទ្យអាចសម្អាតសុកចេញ (លូកបារទាញសុកចេញពីស្បូន) បន្ទាប់ពីចាក់ថ្នាំបំបាត់ការឈឺចាប់ហើយ។
បើនៅតែធ្លាក់ឈាម បន្ទាប់សម្អាតសុកចេញហើយ គ្រូពេទ្យនឹងបន្ដម៉ាស្សា អំឡុងពេលចាក់ថ្នាំ Oxytocin ព្រោះករណីភាគច្រើនពេលដែលស្បូនកន្ត្រាក់ ការហូរឈាមនឹងលែងមានទៀត។ ប៉ុន្ដែក្នុងករណីចាំបាច់ គ្រូពេទ្យនឹងលូកដៃម្ខាងចូលក្នុងទ្វារមាស និងដៃម្ខាងទៀតដាក់លើពោះ ដើម្បីសង្កត់ស្បូនយើង ឈានទៅគ្រប់គ្រង ឬបញ្ឈប់ការធ្លាក់ឈាមបាន (ករណីខ្លះប៉ុណ្ណោះ)។
បើការធ្លាក់ឈាមនៅមិនទាន់ឈប់ទៀត អាចបណ្ដាលមកពីបញ្ហាមួយចំនួនទៀតដូចជា ការដាច់រហែកផ្នែកណាមួយនៃទ្វារមាស និងសល់បំណែកសាច់នៃសុកក្នុងស្បូន (សម្អាតសុកមិនស្អាត ១០០%)។
បើសម្ពាធឈាមអ្នកជំងឺ មិននឹងនរ អាចឈានដល់ដំណាក់កាលបញ្ចូលឈាម។ ក្នុងករណីកម្រ ដើម្បីបញ្ឈប់ការហូរឈាម តម្រូវឲ្យវះកាត់ផ្នែកស្បូន ឬកាត់ស្បូនទាំងមូលចោលក៏មាន។
ទោះឈប់ធ្លាក់ឈាម ក៏អ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពតាមដានយ៉ាងយកចិត្តទុកដាក់ និងទទួលការព្យាបាលដែរ។ ដូចនេះគ្រូពេទ្យនៅតែចាក់សេរ៉ូម និងចាក់ថ្នាំដើម្បីឲ្យស្បូនយើងកន្ត្រាក់។ ការឆាប់ជាសះស្បើយ អាស្រ័យលើសុខភាពរាងកាយអ្នកជំងឺ និងបរិមាណឈាមដែលបាត់បង់។ ដូច្នេះ តម្រូវឲ្យយើងសម្រាកឲ្យបានច្រើន។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕