សម័យនេះ ជំងឺស្វាយប្រហែលមិនសូវប្រទះប៉ុន្មានទេ។ យ៉ាងណា ជំងឺនេះនៅតែមាន ហើយងាយនឹងឆ្លង ពិសេសគ្នាយើងមិនសូវមានអនាម័យ និងរួមភេទអត់ការពារ។ ចុះបើកំពុងមានផ្ទៃពោះ ស្រាប់តែកើតជំងឺស្វាយ មានរឿងអីកើតឡើង? គួរធ្វើម៉េច? និយាយឲ្យត្រង់ទៅ ប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះការលូតលាស់របស់កូនក្នុងផ្ទៃ អ៊ីចឹង “Hello គ្រូពេទ្យ” នឹងលម្អិតខ្ទេចពេលនេះតែម្តង។
១- ជំងឺស្វាយអាចកើតលើកូនក្នុងផ្ទៃដែរទេ?
ជំងឺស្វាយ (Syphilis) ជាជំងឺងាយឆ្លងបំផុត បង្កឡើងដោយមេរោគឈ្មោះ Treponema pallidum ហើយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការរួមភេទ។ ប៉ុន្តែ កូនក្នុងផ្ទៃក៏អាចឆ្លងជំងឺនេះបានពីកំណើតបានដែរ បើម៉ាក់ៗធ្លាប់កើតស្វាយក្នុងអំឡុងពេលពពោះ។
មេរោគជំងឺនេះឆ្លងពីម៉ាក់ៗទៅកូនតាមរយៈសុក ហើយការចម្លងនេះអាចប៉ះពាល់ដល់គភ៌គ្រប់ដំណាក់កាលទាំងអស់អំឡុងពេលកំពុងពពោះ។ ផលវិបាករួមមានបញ្ហាសរីរាង្គកូន និងឥទ្ធិពលអវិជ្ជមានលើត្រចៀក ភ្នែក ថ្លើម ខួរឆ្អឹង ស្បែក ឆ្អឹង និងបេះដូង និងអាចស្លាប់ក្នុងពោះទៀតផង។
២- វិធីធ្វើរោគវិនិច្ឆ័យជំងឺស្វាយពេលពពោះ
បើបារម្ភពីស្ថានភាពសុខភាពអំឡុងពេលមានផ្ទៃពោះ ស្រីៗគួរចំណាយពេលទៅពិនិត្យសុខភាព។ គ្រូពេទ្យនឹងពន្យល់ឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួនមុនសម្រាល ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដល់កូន ពីករណីអាចឆ្លងជំងឺស្វាយពីកំណើតទៀតផង។
៣- រោគសញ្ញាចម្បងរបស់ជំងឺស្វាយ
បើយើងកើតស្វាយ អាចមានស្នាមអុជឈឺចាប់ ហើយនឹងវិវត្តទៅជាដំបៅស្អាត គ្មានការឈឺចាប់លើប្រដាប់បន្តពូជ។ អាការៈឈឺចាប់ នឹងបាត់ទៅវិញក្នុងរយៈពេល ៤-៦ សប្ដាហ៍ក្រោយ។ យើងនឹងមិនមានអារម្មណ៍ឈឺចាប់រយៈពេល ២-១០ សប្ដាហ៍ រហូតដល់ឈឺចាប់ដោយសារការវិវត្តជំងឺស្វាយជាលើកទី២។
[embed-health-tool-ovulation]
អំឡុងពេលនេះ ស្រីៗអាចមានរោគសញ្ញាមួយចំនួន ដូចជា ចេញអុជពេញខ្លួន ដំបៅពងទឹក ក្ដៅខ្លួន ឈឺក្បាល ធុំអាហារ ស្រកទម្ងន់ ឈឺក និងរោគសញ្ញាដូចផ្ដាសាយ។ ជំងឺស្វាយលើកទី ២ គ្មានរោគសញ្ញា ១-២ ខែ បន្ទាប់ពីលេចចេញ។ យើងក៏អាចគ្មានបញ្ហារោគសញ្ញាអ្វីឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំ។ ប៉ុន្តែ ពេលយើងឈានដល់ដំណាក់កាលចុងក្រោយ នឹងបង្ហាញរោគសញ្ញាពាក់ព័ន្ធសរសៃប្រសាទ បេះដូង និងសរសៃឈាមតែម្តង។
៤- វិធីព្យាបាលជំងឺស្វាយពេលពពោះ
ជំងឺស្វាយអាចព្យាបាលដោយប្រើថ្នាំពពួកអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) ហេតុនេះយើងគួរយកចិត្តទុកដាក់លើសុខភាព ទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេល។ បើមិនបានព្យាបាលទេ កូនក្នុងផ្ទៃមានឱកាសឆ្លងជំងឺស្វាយពីម៉ាក់ៗ ១០០% ឯណោះ ហើយភាគរយកូនអាចស្លាប់មានរហូតដល់ ៤០% ។ ចំពោះកូនឆ្លងជំងឺស្វាយពីកំណើត អាចមានរោគសញ្ញាលេចចេញក្នុងអំឡុងពេល ២ ឆ្នាំដំបូង ហើយរោគសញ្ញាដំណាក់កាលចុងក្រោយ នឹងកើតមានក្នុងអំឡុងពេល ២០ ឆ្នាំក្រោយ។
៥- ថែខ្លួនមុនសម្រាល និងការកើតជំងឺស្វាយពេលពពោះ
បើបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល កូនក្នុងផ្ទៃមិនងាយឆ្លងជំងឺស្វាយពីយើងទេ។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នដើម្បីសុខភាពទាំងម៉ាក់ និងកូន។ ដំបូងត្រូវប្រាប់គ្រូពេទ្យថា យើងមានជំងឺស្វាយ និងតាមដានសុខភាពកូនក្នុងផ្ទៃឲ្យបានទាន់ពេល។ បន្ទាប់មក ត្រូវប្រាកដថា មិនរំលងការពិនិត្យសុខភាព និងឆ្លុះអេកូកូន ព្រោះសំខាន់ដើម្បីដឹងថា កូនមានឆ្លងជំងឺស្វាយ ឬអត់។ ជាចុងក្រោយ ត្រូវបន្តធ្វើតេស្តឲ្យបានទៀងទាត់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?