ប្រជាជនខ្មែរយើងជាច្រើនតែងនិយាយ និងអនុវត្តតគ្នាពីជំនឿនៃការញ៉ាំពងក្ងាន ថាអាចជួយឲ្យកូនមានភាពឆ្លាតវៃបាន ហើយប៉ុន្មានឆ្នាំចុងក្រោយនេះស្រីៗមានផ្ទៃពោះចាប់ផ្ដើមញ៉ាំពងមួយប្រភេទទៀត គឺពងអូទ្រីសនាំចូលពីបរទេស។ តើជំនឿនោះពិត ឬយ៉ាងណា? ដើម្បីឲ្យកាន់តែជ្រាបច្បាស់ លោកវេជ្ជបណ្ឌិត គាន់ អូន នឹងបកស្រាយដូចខាងក្រោម។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត រូបនេះបានឲ្យដឹងថា ពពួកស៊ុត មិនថាពងមាន់ ទា ក្ងាន អ្វីទេសុទ្ធតែល្អ និងសម្បូរទៅដោយជាតិប្រូតេអ៊ីនដែលស្ត្រីចាំបាច់ត្រូវការទៅចិញ្ចឹមសរីរាង្គ។ ក្រៅពីប្រូតេអ៊ីន ស៊ុតក៏សម្បូរជាតិកូលីនដែលជួយទ្រទ្រង់សុខភាពម្តាយ និងការវិវត្តខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ប៉ុន្តែគ្រូពេទ្យតែងតែណែនាំម៉ាក់ៗឲ្យញ៉ាំស៊ុតឆ្អិន ហើយស៊ុតឆៅគួរចៀសវាង ព្រោះអាចមានមេរោគមួយចំនួនប៉ះពាល់ទាំងម៉ាក់ និងកូន។
[embed-health-tool-ovulation]
ងាកមកប្រធានបទពេញនិយមសម្រាប់ម៉ាក់ៗថា ការញ៉ាំពងក្ងាន អូទ្រីស កូនឆ្លាតនោះ លោកសូមបដិសេធ ដោយលើកឡើងថា ស៊ុតទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ដូចគ្នា គ្រាន់តែពងមាន់ ពងទា វាតូចជាង និងមានតម្លៃថោក ហើយបើពងអូទ្រីសជារបស់កម្រ។ បន្ថែមពីនោះលោកបានលើកឧទាហរណ៍អ្នកនៅតាមទីជនបទដាច់ស្រយាលញ៉ាំតែពងគ្រួច កូនក៏នៅតែឆ្លាតនោះ បែបនេះមកពីអីវិញ ពោលគឺញ៉ាំពងសត្វអ្វីក៏ល្អដូចគ្នា។
លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ការនិយមញ៉ាំពងក្ងាន ពងអូទ្រីស សម្រាប់គ្រួសារទំនើបស៊ីវិល័យ ឬកូនអ្នកមានៗប៉ុណ្ណោះ ហើយគុណសម្បត្តិវាមិនខុសពីពងមាន់ ទា ក្រួច អ្វីនោះទេ តែបើយើងចង់ប្លែក និងមានថវិកាញ៉ាំក៏មិនខុសដែរ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?