backup og meta

ម៉ាក់ៗមានផ្ទៃពោះ អាចកោសខ្យល់បានអត់?

ម៉ាក់ៗមានផ្ទៃពោះ អាចកោសខ្យល់បានអត់?

នេះ​ជា​ចម្ងល់​ម៉ាក់​ៗ​ជាច្រើន​នាក់ ព្រោះ​អ្នក​ខ្លះ​ពេល​មាន​គភ៌​ឧស្សាហ៍​មិន​ស្រួល​ខ្លួន ហើយ​ចង់​កោស​ខ្យល់​តែ​មិន​ហ៊ាន។ តើ​ពេល​មាន​ផ្ទៃពោះ ម៉ាក់​ៗ​អាច​កោសខ្យល់​បាន​ឬ​ទេ?

ដើម្បី​ឲ្យ​អស់​ចម្ងល់​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​កោសខ្យល់​មិន​ត្រូវ​បាន​ណែនាំ​ដោយ​អ្នក​វិទ្យាសាស្រ្ត​ណា​មួយ​ឡើយ។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​យើង​មិន​ចង់​ឲ្យ​កោស​ឡើយ ព្រោះ​ថា​ខ្នង​យើងជា​កន្លែង​បណ្ដុំ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាច្រើន បើ​កោស​ខ្លាំង​អាច​បណ្ដាលឲ្យ​ដាច់​សរសៃ​ប្រសាទ​ណា​មួយ​ដែល​យើង​មិន​អាច​មើល​ឃើញ។ មួយ​វិញ​ទៀត​ប្រសិនបើ​យើង​កោស​ខ្យល់​បណ្ដាល​ឲ្យ​ឈឺ អាច​ធ្វើឲ្យ​ឡើង​សម្ពាធ​ឈាម ហើយ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បុក​ទៅ​ដល់​សុក​ដែល​ជា​កន្លែង​ផ្គត់ផ្គង់​កូនបានដែរ។

តិចនិកសុខភាព

លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ការ​កោស​នោះ​មិន​សូវ​មាន​សុវត្ថិភាព​បូក​រួម​ទាំង​វត្ថុធាតុ​ដើម​ដែល​យក​ទៅ​កោស​នោះ​ដូចជា​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ដូចនេះ​ហើយ​ទើប​លោក​វេជ្ជបណ្ឌិត​បាន​សំណូមពរ​កុំឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ជ្រើសរើស​វិធី​នេះ ដើម្បី​បន្ធូរ​អាការៈ​រសេះរសោះអី គួរ​ពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន។

[embed-health-tool-due-date]

ការ​កោស​ខ្យល់​នេះ​ទៀតសោត​មិនមែន​មនុស្ស​រាល់គ្នា​សុទ្ធតែ​អាច​កោស​បាន​ឡើយ ដូចជា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​អ្នក​ជំងឺ​លើស​ជាតិ​ខ្លាញ់ ក៏​មិន​គួរ​អនុវត្ត​វិធី​បែប​បុរាណ​នេះ​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gua Sha for Pregnancy & Baby

https://tinybeans.com/gua-sha-for-pregnancy-baby-by-kim-walls/

Why Gua Sha Might Be Good For You

https://health.clevelandclinic.org/why-gua-sha-might-be-good-for-you/

The Risks Behind Gua Sha

https://www.americanspa.com/treatments/risks-behind-gua-sha

កំណែ​ប្រែបច្ចុប្បន្ន

06/04/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម