កំពូលអាហារ៦ប្រភេទជួយបង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ
មានវិធីជាច្រើនដែលអ្នកអាចអនុវត្តន៍បាន ដើម្បីបង្កើនសមត្ថភាពនៃការបង្កកំណើត ហើយវិធីមួយក្នុងចំណោមវិធីទាំងនោះ គឺការបរិភោគអាហារល្អៗ ដែលជួយជំរុញ ឬបង្កើនមេជីវិត។ អាហារទាំងនោះ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលមានអត្ថប្រយោជន៍ក្នុងការជួយដល់សមត្ថភាពនៃការបង្កកំណើត។ ចឹង តើអ្នកគួរតែញ៉ាំអាហារអ្វីខ្លះ? សូមស្វែងរកចម្លើយនៅខាងក្រោមនេះ អាហារជួយដល់សមត្ថភាពបង្កកំណើត និងឆាប់មានផ្ទៃពោះ កម្រិតនៃសមត្ថភាពបង្កកំណើត ក៏អាស្រ័យទៅលើសារធាតុចិញ្ចឹម ដែលយើងបរិភោគចូលក្នុងរាងកាយរបស់យើងផងដែរ។ ហេតុនេះ អ្នក និងដៃគូរបស់អ្នក ត្រូវតែយកចិត្តទុកដាក់លើរបបអាហារឱ្យបានខ្លាំង នៅពេលដែលរៀបចំគម្រោងមានផ្ទៃពោះ។ ជាមួយគ្នានេះ ការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមល្អៗ ក៏ជួយឱ្យវដ្តរដូវរបស់អ្នក មានភាពទៀងទាត់ជាងមុន និងធ្វើឱ្យអ្នកមានផ្ទៃពោះកាន់តែឆាប់ ផងដែរ។ ខាងក្រោមនេះ គឺជាអាហារដែលជួយបង្កើនសមត្ថភាពបង្កកំណើតដែលអ្នកអាចសាកល្បងបាន ដើម្បីមានផ្ទៃពោះឱ្យកាន់តែឆាប់។ ១. បន្លែបៃតង បន្លែបៃតងជាច្រើនប្រភេទដូចជា ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ និងស្ពៃខ្មៅ ផ្តល់ជាតិសរសៃដែលអាចជួយរក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ អាហារជួយដល់ការមានផ្ទៃពោះមួយនេះ ក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀតផងដែរដូចជា វីតាមីន E កាល់ស្យូម ជាតិដែក កូអង់ហ្ស៊ីម Q10 និងវីតាមីន B9។ ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! វីតាមីន E អាចជួយធ្វើឱ្យជញ្ជាំងស្បូនដែលស្តើង ទៅជាក្រាស់ឡើងវិញ។ កម្រាស់ជញ្ជាំងស្បូនដែលសមស្របគឺមានសារៈសំខាន់ដើម្បីគាំទ្រដល់ដំណើរការបង្កកំណើត។ ការរួមបញ្ចូលគ្នានៃវីតាមីន E និង កូអង់ហ្ស៊ីម Q10 […]