មុនសម្រេចចិត្តចំណាយពេលវេលាពេញមួយជីវិតជាមួយនឹងអ្នកណាម្នាក់ ការស្វែងយល់លម្អិតពីស្ថានភាពសុខភាពរបស់ដៃគូមានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យយើងរៀបចំផែនការគ្រួសារប្រកបដោយប្រសិទ្ធភាព និងសុខដុមរមនា។ ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហាក្រោយរៀបការ គ្នាយើងគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ មុនពេលរៀបការ។
១. ពិនិត្យសមត្ថភាពបង្កកំណើត
ប្រសិនបើយើងចង់ចាប់ផ្ដើមគ្រួសារ និងបង្កើតកូន ការធ្វើតេស្តពីសមត្ថភាពបង្កកំណើតរបស់សមីខ្លួនម្នាក់ៗមានសារៈសំខាន់ណាស់។ ចំពោះបុរស ការវិភាគទឹកកាម អាចឲ្យយើងដឹងពីចំនួនមេជីវិតឈ្មោល ចលនា និងគុណភាពមេជីវិត ដែលកត្តានេះអាចឲ្យយើងរកមើលបញ្ហានៃការមានកូនបានឬអត់។ ចំពោះស្ត្រីវិញ គឺតេស្តអូវុល ឬមេជីវិតញី ដើម្បីវាយតម្លៃសមត្ថភាពបន្តពូជ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ការពិនិត្យក្រុមឈាម
ភាពមិនស៊ីគ្នានៃក្រុមឈាមអាចប៉ះពាល់ដល់សុខុមាលភាពរបស់កូនបាន។ ដើម្បីជៀសវាងផលវិបាកដោយសារក្រុមឈាមមិនត្រូវគ្នា យើងគួរតែធ្វើតេស្តក្រុមឈាមមុនពេលរៀបការ ទើបជាការប្រសើរ។
[embed-health-tool-due-date]
៣. ការពិនិត្យរកមើលជំងឺអេដស៍ និងកាមរោគ
ទន្ទឹមនឹងនេះដែរ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងបញ្ចៀសបញ្ហាក្រោយពេលរៀបការដែលបណ្ដាលមកពីបញ្ហាសុខភាព យើងគួរដឹងពីស្ថានភាពសុខភាពរបស់ដៃគូជាមុនសិន។ ប្រសិនបើអ្នកណាម្នាក់មានផ្ទុកជំងឺណាមួយ គឺចាំបាច់ត្រូវទទួលការព្យាបាល ហើយដៃគូម្ខាងទៀតក៏អាចធ្វើការសម្រេចចិត្តជាថ្មី ថាតើគួររៀបការឬអត់ដែរ។
៤. ពិនិត្យរកជំងឺឈាមតំណពូជ
ដើម្បីដឹងថា កូនអាចឆ្លងជំងឺតំណពូជដែរឬអត់នោះ យើងគួរធ្វើតេស្ត DNA នៅមុនពេលរៀបការ ជាពិសេស ក្នុងករណីដែលដៃគូណាម្នាក់មានសាច់ញាតិដែលមានជំងឺដែលទាក់ទងនឹងហ្សែននេះ។ ប្រសិនបើទទួលបានលទ្ធផលវិជ្ជមាន គ្រូពេទ្យនឹងប្រឹក្សាអំពីហានិភ័យរបស់យើងកាន់តែលម្អិត។
អត្ថបទគួរអាន៖
- ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?
- អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី…
- មូលហេតុសំខាន់៣នេះហើយ ធ្វើឲ្យស្រីៗមានជំងឺស្អិតស្បូន ពិបាកមានកូន
- បើអ្នកមិនអាចមានកូនទី២ អាចមកពីហេតុផលទាំងនេះ!
- នេះអាចជាមូលហេតុស្រីៗរៀបការរាប់ឆ្នាំ តែគ្មានកូន
- កត្តា៤យ៉ាង អាចបង្អាក់ភាពមានកូនរបស់ស្រីៗ
៥. ការពិនិត្យរកជំងឺហ្សែន
ជាមួយគ្នានេះដែរ ការធ្វើតេស្តរកជំងឺហ្សែនពីកំណើតមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីហានិភ័យចំពោះកូន។ ពិតណាស់ ប្រសិនបើយើងដឹងថាខ្លួនមានជំងឺតំណពូជជាក់លាក់ នោះយើងអាចនឹងទទួលបានការព្យាបាលទាន់ពេលវេលា។
ចំណុចសំខាន់
ការពិនិត្យសុខភាពចាំបាច់ចំនួន៥ រួមមាន ពិនិត្យពីភាពមានកូនបាន ពិនិត្យក្រុមឈាម ពិនិត្យរកជំងឺអេដស៍ និងកាមរោគ ពិនិត្យរកជំងឺឈាមតំណពូជ និងពិនិត្យរកជំងឺហ្សែន។