backup og meta

ចង់បង្កកំណើតក្រៅស្បូនក្រោយរលូតកូន? ស្រីៗគួរត្រៀមអ្វីខ្លះ?

ចង់បង្កកំណើតក្រៅស្បូនក្រោយរលូតកូន? ស្រីៗគួរត្រៀមអ្វីខ្លះ?

ប្រសិនបើ​ស្រី​ៗ​យើង​មាន​បំណង​ធ្វើ​ការ​បង្ក​កំណើត​ក្រៅ​ស្បូន​ ក្រោយ​ពេល​ដែល​ប្រឈម​នឹង​ការ​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត​ យើង​គួរ​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​​ដើម្បី​ជំរុញ​ឲ្យ​អត្រា​នៃ​ការ​បង្ក​កំណើត​ក្រៅ​ស្បូន​​ឲ្យ​កាន់​ខ្ពស់។​

ពេល​ណា​ដែល​យើង​គួរ​គិតគូរ​ដល់​ការ​បង្ក​កំណើត​ក្រៅ​ស្បូន​ (In-vitro fertilization ឬIVF)?

ពិត​ណាស់​ ការ​បង្ក​កំណើត​ក្រៅ​ស្បូន ឬក្នុង​មន្ទីរ​ពិសោធន៍​​ (IVF) មិន​មែន​ជា​ជម្រើស​តែ​មួយ​គត់​ក្រោយ​ពេល​ដែល​រលូត​កូន​ឡើយ។ ប៉ុន្តែ​ ក្នុង​ករណី​ដែល​យើង​មាន​ការ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត យើង​គួរ​ធ្វើ​ការ​ពិចារណា​ពី​ការ​បង្ក​កំណើត​ក្រៅ​ស្បូន។

ជាក់ស្តែង ការ​រលូត​កូន​កើត​ឡើង​នៅ​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​៥០%​នៃ​ការ​រលូត​កូន​នេះ កើត​ឡើង​នៅ​រយៈពេល​បី​ខែ​ដំបូង នេះ​បើ​យោង​តាម​National Library of Medicine។ យ៉ាង​ណា​មិញ ទោះ​បី​ជា​​ធ្លាប់​រលូត​កូន​ម្តង​ហើយ​ក៏​ពិត​មែន នោះ​មិន​មាន​ន័យ​ថា​យើង​មិន​អាច​មាន​ផ្ទៃពោះ​​ម្តង​ទៀត​ឡើយ។

ប៉ុន្តែ ហានិភ័យ​នៃ​ការ​រលូត​កូន​​ជា​លើក​ទី​២ អាច​កើន​ឡើង​ដល់​២០% ហើយ​បើ​យើង​ប្រឈម​នឹង​ការ​រលូត​កូន​ចាប់​ពី​៣​ដង​ឡើង​ទៅ ហានិភ័យ​មាន​រហូត​ដល់​ទៅ​៤៣%​ឯណោះ។ ហេតុនេះ​ហើយ សម្រាប់​គូស្នេហ៍​ដែល​មាន​បញ្ហា​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត គួរ​ជ្រើសរើស​វិធី​បង្ក​កំណើត​ ដូចជា​IVFជា​ដើម។

ការ​បង្ក​កំណើត​ក្រៅ​ស្បូន​ជា​អ្វី?

​​ការ​បង្ក​កំណើត​ក្រៅ​ស្បូន​ ជា​ដំណើរការ​នៃ​ការ​ទាញ​យក​មេ​ជីវិត​ញី​​ពី​ស្បូន និង​បង្ក​កំណើត​ជាមួយ​នឹង​មេ​ជីវិត​ឈ្មោល​ ក្រោយ​បង្ក​កំណើត​រួច ទើប​អំប្រ៊ីយ៉ុង​​ត្រូវ​បាន​ផ្ទេរ​ត្រលប់​មក​កាន់​ស្បូន​វិញ។ ​ការ​បង្ក​កំណើត​ក្រៅ​ស្បូន​ មាន​សុវត្ថិភាព​ខ្ពស់ ប៉ុន្តែ​អត្រា​ជោគជ័យ​ត្រូវ​ពឹង​ផ្អែក​លើ​កត្តា​ជា​ច្រើន​ដូចជា អាយុ មូលហេតុ​នៃ​ការ​រលូត​កូន មូលហេតុ​នៃ​ការ​គ្មាន​កូន និង​លក្ខខណ្ឌ​នៃ​អ័រម៉ូន​ជា​ដើម។

ការបង្កកំណើតក្រៅស្បូន

[embed-health-tool-due-date]

គន្លឹះ​មួយ​ចំនួន​ សម្រាប់​អ្នក​ត្រៀម​ខ្លួន​បង្ក​កំណើត​ក្រៅ​ស្បូន

  • ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព ដូចជា​បន្លែ​ស្លឹក​បៃតង ផ្លែឈើ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ និង​គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពី​៧ ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។
  • ជៀសវាង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​មាន​ផ្ទៃពោះ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេអ៊ីន
  • ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ ដូចជា​ការ​ដើរ ហាត់​យូហ្គា ឬ​រត់​ត្រឹកៗ និង​ជៀសវាង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា។
  • ពិនិត្យ​សុខភាព​ មុន​ពេល​ធ្វើ​ការ​បង្ក​កំណើត​ក្រៅ​ស្បូន ពីព្រោះ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​​ជំងឺ​Endometriosis និង​ដុំ​សាច់​ក្នុង​ស្បូន (fibroids) អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ក្រៅ​ស្បូន។
  • ព្យាបាល​កាត់បន្ថយ​ស្រ្តេស ដោយ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេង​ៗ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy after miscarriage: What you need to know

https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/pregnancy-after-miscarriage/art-20044134

A ‘Blessing’ After Miscarriage, IVF Helps Mom Conceive Again

https://www.michiganmedicine.org/health-lab/blessing-after-miscarriage-ivf-helps-mom-conceive-again

Trying again after a miscarriage

https://www.tommys.org/baby-loss-support/miscarriage-information-and-support/trying-again-after-miscarriage

​​

កំណែ​ប្រែបច្ចុប្បន្ន

11/05/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះងាយៗ ជួយបញ្ចុះជាតិស្ករក្នុងឈាមអំឡុងពេលពពោះបែបធម្មជាតិ

របើកថង់កូនអំឡុងពេលពពោះ បង្កគ្រោះថ្នាក់កម្រិតណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម