backup og meta

ចង់​ដឹង​មាន​ផ្ទៃពោះ ឬ​អត់ ស្រីៗតេស្ត ២​របៀប​នេះ​ដឹង​ច្បាស់​ហ្មង

ចង់​ដឹង​មាន​ផ្ទៃពោះ ឬ​អត់ ស្រីៗតេស្ត ២​របៀប​នេះ​ដឹង​ច្បាស់​ហ្មង

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​តែង​មាន​ការ​បារម្ភ​រឿង​មាន​ផ្ទៃពោះ។ ពេល​ខ្លះ​ភ័យមាន​ផ្ទៃពោះ​មុន​ផែនការ ខ្លះ​ទៀត​បារម្ភ​ខ្លាច​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​ខំ​ប្រឹង​ប្រែង​រាល់ថ្ងៃ មិនដឹង​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​មាន ឬ​មិន​មាន​ក្រោយ​បាត់​រដូវ​ប៉ុន្មាន​ថ្ងៃ។ ឈប់​សង្ស័យ​ច្រើន​ទៀត យើង​អាច​ពិនិត្យ​ដឹង​ខ្លួន​ឯង ថា​មាន​ឬ​អត់​បាន មិន​ចាំ​បាច់​រត់​ទៅ​រក​ពេទ្យ​ទៀត​ទេ។

ការ​ធ្វើ​តេស្ដ​ដើម្បី​ដឹងថា​មាន​ផ្ទៃពោះ មាន​វិធីសាមញ្ញ​២យ៉ាង។ មួយ​តេស្ត ​ទឹកនោម និង​មួយ​ទៀត​​តេស្ត​ឈាម។ ការ​ធ្វើតេស្ត​តាម​វិធីសាស្ត្រ​ទាំងពីរ ក្នុង​ចេតនា​តែ​មួយ​គត់​ដើម្បី​រក​វត្តមាន​របស់​អ័រម៉ូន​មួយ​ប្រភេទ​ហៅថា hCG។ hCGជា​អ័រម៉ូន​បញ្ចេញ​ដោយ​សុក​នៅ​ពេល​អំប្រ៊ីយ៉ុង​តោង​ភ្ជាប់​ផ្ទៃ​ស្បូន​ កើត​មាន​ប៉ុន្មាន ថ្ងៃ​ក្រោយ​ការ​បង្ក​កំណើត។

១- តេស្តទឹកនោម

មធ្យោបាយ​នេះ អាច​ធ្វើ​ទៅ​បាន​២របៀប​ផ្សេង​ពី​គ្នា ដោយ​ទី១ យក​ក្រដាស រេដុករ ទៅ​ជ្រលក់​ក្នុង​ទឹក​នោម និង​មួយទៀត អាច​បន្តក់​ទឹកនោម​លើ​ឧបករណ៍​ពិនិត្យ​តែ​ម្តង។ បច្ចុប្បន្ន​គឺ​កាន់​តែ​ទំនើប​ទៀត ព្រោះ​ឧបករណ៍​នឹង​បង្ហាញ​ឡើង​ជា​អក្សរ​ច្បាស់ៗ​បញ្ជាក់​មាន​ផ្ទៃពោះ​ ឬ​មិន​មាន​ថែម​ទៀត​ផង។

ជា​ទូទៅ​លទ្ធផល​អាច​ទទួល​យក​ជា​ការ​បាន មាន​តែ​ធ្វើ​តេស្ត​អំឡុង​ពេល​បាត់​រដូវ​ភ្លាមៗ​ប៉ុណ្ណោះ​ទើប​អាច​មិន​ច្បាស់​ការ បើ​ធ្វើ​តេស្ត​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ លទ្ធផល​គួរ​ឲ្យ​ទុកចិត្ត​ដល់​ទៅ​ ៩៧%។ ក្រៅ​ពី​នេះ នៅ​មាន​វិធី​ធ្វើ​ផ្សេង​ទៀត អាច​កំណត់​ការ​មាន​ផ្ទៃពោះ​ឬ​មិន​មាន។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

គណនាថ្ងៃសម្រាលកូន

ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

អត្ថប្រយោជន៍ពីការធ្វើតេស្តទឹកនោម

– ងាយស្រួល

– ចំណេញថវិកា

– រក្សាការសម្ងាត់

– លទ្ធផលបានភ្លាមៗ

– ធ្វើបានខ្លួនឯងនៅផ្ទះ។

គុណវិបិត្តពីការតេស្តទឹកនោម

លទ្ធផល​ខុស អាច​កើត​មាន​បើ​សិន​ជា​ធ្វើ​តេស្ត​មិន​ត្រឹមត្រូវ ព្រោះ​ពេល​ខ្លះ​លទ្ធផល​អវិជ្ជមាន​ក៏​មិន​ប្រាកដ​ថា​គ្មាន​កូន ១០០% ទេ។ ស្ថិត​ក្នុង​ដំណាក់កាល​កំពុង​បង្ក​កំណើត​សប្ដាហ៍​ដំបូង​ធ្វើតេស្ត​បែបនេះ​មិន​ទាន់​រក​ឃើញ​អ័រម៉ូន hCG ច្បាស់​នៅ​ឡើយ។

បើ​ទោះ​ជា​លទ្ធផល​តេស្ត​អវិជ្ជមាន​ក៏​ពិត​មែន ប៉ុន្តែ​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង​ដូចជា៖ បាត់រដូវ ល្ហិតល្ហៃ ចង្អោរ ឬ​ឡើងដោះ ស្រីៗ​យើង​គួរ​តែ​ធ្វើ​តេស្ត​ម្ដង​ទៀត អំឡុង​ពេល​មួយ​សប្តាហ៍​ក្រោយ​ពី​តេស្ត​លើក​ទីមួយ ឬ​អាច​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ពិគ្រោះ​ផ្ទាល់​ក៏​បាន។

[embed-health-tool-ovulation]

មានផ្ទៃពោះ-រំលូតកូន

២- តេស្តឈាម

តេស្ត​ប្រភេទ​នេះ​ធ្វើ​បាន​២របៀប​ដូចគ្នា។ ទីមួយ​រក​មើល​ពី​កម្រិត​អ័រម៉ូន និង​មួយទៀត​រក​មើល​ថា​មាន​វត្តមាន​របស់​ទារក ឬ​អត់​តាម​រយៈ​អ័រម៉ូន hCG ដដែល។

អត្ថប្រយោជន៍ការធ្វើតេស្តឈាម

– បញ្ជាក់​ច្បាស់​ពី​កម្រិត​អ័រម៉ូន​ក្នុង​ឈាម

– បាន​លទ្ធផល​ភ្លាមៗ និង​ច្បាស់​ជាង​ការ​ធ្វើតេស្ត​​ទឹកនោម

គុណវិបត្តិនៃតេស្តឈាម

– ត្រូវធ្វើនៅមន្ទីរពេទ្យ

– ចំណាយថវិកាច្រើន

– ចំណាយពេលវេលារង់ចាំ។

សម្រាប់​តេស្ដ​ឲ្យដឹង​ថា​មាន​កូន​អត់ តើ​គ្នា​យើង​គិត​ថា មួយ​ណា​ល្អ​ជាង?

អានបន្ថែម៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Understanding Pregnancy Tests: Urine & Blood. http://americanpregnancy.org/getting-pregnant/understanding-pregnancy-tests/. Accessed June 01, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/03/2024

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តា ៥ នេះ

កុំច្រឡំទៀត ការប្រើវិធីនេះ​មិន​អាចការពារ​មិន​ឲ្យមានកូនបានទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Mar 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម