backup og meta

ម៉ាក់ជិតគ្រប់ខែសម្រាលកូន គួរប្រយ័ត្នរឿងទាំងនេះ បើមិនចង់ជួបបញ្ហាធ្ងន់ធ្ងរ!

ម៉ាក់ជិតគ្រប់ខែសម្រាលកូន គួរប្រយ័ត្នរឿងទាំងនេះ បើមិនចង់ជួបបញ្ហាធ្ងន់ធ្ងរ!

កាន់តែ​កៀក​ថ្ងៃ​សម្រាល​កូនម៉ាក់​ៗ​រឹតតែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លួន ចៀសវាង​ធ្វើ​រឿង​មួយ​ចំនួន​នាំឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​ នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ណែនាំ​រឿង​គ្រោះថ្នាក់​មួយ​ចំនួន ដែលម៉ាក់​ៗ​គ្រប់​ខែ​គួរតែ​ប្រុងប្រយ័ត្ន។

[embed-health-tool-due-date]

– កុំ​ឈរ​យូរ​ពេក ព្រោះ​អាច​នាំឲ្យ​វិល​មុខដួល

– កុំ​ធ្វើការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នាំឲ្យ​ងងឹត​មុខ​

– ប្រយ័ត្ន​ប្រយែង​ចំណី​អាហារផ្អាប់ ព្រោះ​នាំឲ្យ​ឈឺពោះ​ ឬរាករូស

– កុំ​អង្គុយ​លើ​កៅអី អង្រឹង ឬ​គ្រែ​ចាស់​ៗ ខ្លាច​បែកបាក់ ដាច់​រហែក​នាំឲ្យ​គ្រោះ​ថ្នាក់

– កុំ​ឡើង​ចុះ​កន្លែង​ខ្ពស់​តែម្នាក់​ឯង

– កុំ​ធ្វើ​ការងារ​លីសែង​ធ្ងន់ធ្ងរ លើសកម្លាំង

– កុំ​អង្គុយធ្វើការតែ​មួយ​កន្លែងរយៈពេលច្រើនម៉ោង

កុំដើរហើរផ្លូវឆ្ងាយ

– កុំស្លៀកពាក់រឹបតឹងពេក ព្រោះពិបាកក្នុងការដង្ហើម

– ប្រយ័ត្នប្រយែង​កន្លែង​មាន​ទឹក ព្រោះ​អាច​រអិល​ដួល

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

ពពោះ

លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ​ម៉ាក់​ៗ​ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ដែល​មាន​តុល្យភាព​ចំពោះ​សុខភាព ដើម្បី​ចៀសវាង​ការ​ខ្វះ ឬ​លើស​ឈាម និង​ជំងឺ​ទឹកនោមផ្អែម។ មួយ​វិញ​ទៀត​ត្រូវ​ឧស្សាហ៍​ដើរ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​សំយុង​ក្បាល​ចូល​អាង​ត្រគាក និង​ងាយស្រួល​ពេល​សម្រាល​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

 

10 Things to Do Before Going Into Labor, https://www.nm.org/healthbeat/healthy-tips/10-things-to-do-before-going-into-labor

Pregnancy Precautions, https://kidshealth.org/en/parents/pregnancy-precautions.html

Health Tips for Pregnant Women, https://www.niddk.nih.gov/health-information/weight-management/healthy-eating-physical-activity-for-life/health-tips-for-pregnant-women

កំណែ​ប្រែបច្ចុប្បន្ន

20/06/2024

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

ចេះតែ​រមួល​ក្រពើអំឡុងពេលពពោះ គួរដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម